CALL US,Telegram,WhatsApp,WeChat

Finance

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៥,៤ % ក្នុងឆ្នាំ ២០២២នេះ !!

ក្រសួងសេដ្ឋកិច្ចមានសុទិដ្ឋិ​និយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៤% ក្នុងឆ្នាំ​២០២២ នេះ បើទោះបីជារងផលប៉ះពាល់ដោយប្រយោលពីការផ្ទុះសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ។ នេះបើតាមព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០២២។

សុទិដ្ឋិនិយមនេះកើតឡើង ដោយសារតែការគ្រប់គ្រងបានយ៉ាងល្អចំពោះការបង្កាជំងឺកូវីដ ១៩ ឱ្យធ្លាក់តួលេខមកត្រឹម សូន្យ (០) ការចាក់វ៉ាក់សាំងលើកទី៥ និងការងើបត្រឡប់មកវិញនៅផលិតកម្មក្នុងស្រុក ក្នុងការនាំចេញផលិតផល គ្រឿងបរិក្ខារផ្សេងជាច្រើនទៀត ។

ការរំពឹងដោយសុទិដ្ឋិនិយមនេះកើតឡើតទៅបានដោយការរួមចំណែកពីគ្រប់វិស័យផ្សេងៗ រួមទាំង វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ជាដើម។

បើយោងតាមរបាយការណ៍ដដែលបានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២២ វិស័យអចលនទ្រព្យកម្ពុជា ឥណទានលើការជួយដូរអចលនទ្រព្យមានទឹកប្រាក់សរុបប្រមាណ ១៥,៨៦៧.០៣ ប៊ីលានរៀល ដែលមានការកើនឡើង 37.2% ធៀបនឹងឆ្នាំ ២០២១ ក្នុងពេលវេលាដដែល។

ដោយឡែក បើយើងក្រឡេកទៅមើល ឥណទានគេហដ្ឋានផ្ដល់ដោយធនាគារពាណិជ្ជឯណោះវិញ មានទឹកប្រាក់សរុបប្រមាណ ២៣,៥៦៤.៦៦  ប៊ីលានរៀល កើនឡើង 29.9% ធៀបនឹងឆ្នាំ ២០២១។

បើយោងទៅតាមទិន្នន័យ CBRE គម្រោងខុនដូ គិតត្រឹមត្រីមាសទីមួយ ក្នុងឆ្នាំ ២០២២នេះ គម្រោងចំនួន ០៣ បានបញ្ចប់ជាស្ថាពរ ខណៈពេលតម្លៃផ្ទះអាជីវកម្ម បានហក់ ឡើងខ្ពស់ដោយក្នុងនោះ ផ្ទះអាជីវកម្មមានតម្លៃជាង $45ម៉ឺនដុល្លារ រីឯតម្លៃជាមធ្យមជិត $25 ម៉ឺនដុល្លារ ។ បើតាមរបាយការណ៍ដដែលបានប្រៀបធៀប ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ២០២២ ក្នុងត្រីមាសទី១ដូចគ្នា គឺមានការកើនឡើងដល់ទៅ 4ភាគរយ។

យើងសង្កេតឃើញថា បើទោះបីជាវិស័យអចលនទ្រព្យមានភាពល្អប្រសើរឡើង និងមានសុទិដ្ឋិនិយមច្រើន លើវិស័យអចលនទ្រព្យ ទោះមិនសូវជាល្អដូចជាឆ្នាំ​២០១៩ក្ដី ប៉ុន្តែអាចនឹងមានភាពប្រសើរឡើងច្រើន៕

ប្រភពទិន្នន័យ៖ ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០២២

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago