CALL US,Telegram,WhatsApp,WeChat

News

ច្បាស់ការ! ផ្លូវល្បឿនលឿន ក្រុងព្រះសីហនុ នឹងដាក់ដំណើរការនៅដើមខែ តុលាខាងមុខនេះ

(ព្រះសីហនុ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសន៍ថា៖​ «ប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែ ក្រោយដាក់ដំណើរការផ្លូវល្បឿន»។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំទី១ តម្លៃជិះលើផ្លូវល្បឿនលឿនមួយជើង ឡានទេសចរណ៍ ១២ដុល្លារ និងឡានធំដឹកទំនិញ ៦០ដុល្លារ។ ដោយឡែក ចាប់ពីឆ្នាំទី២ តទៅ គឺចាប់ផ្ដើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។

ឯកឧត្តមបានបន្តថា ៖«បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៥%ភាគរយរួចមកហើយ ហើយផ្ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា នាពេលខាងមុខនេះ»។

គួរបញ្ជាក់ផងដែរថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែងសរុប ១៩០.៦៣៣ គ.ម គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។

លើសពីនេះ​ ជួយសម្រួលដល់វិនិយោគិនធ្វើដំណើរចេញចូលរវាងខេត្តព្រះសីហនុនិងរាជធានីភ្នំពេញ​ ហើយកត្តានេះនឹងជួយជំរុញវិស័យអចលនទ្រព្យយបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ នៅពេលផ្លូវល្បឿនលឿនបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ៕

 

 

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago