CALL US,Telegram,WhatsApp,WeChat

News

៤គម្រោងធំៗ​ មានទុនវិនិយោគជិត១០០លានដុល្លារ ត្រូវបានអនុម័ត

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ញីគម្រោងវិនិយោគក្រុមហ៊ុនចំនួន៤ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តចំនួន៣។ នេះបើតាមហ្វេសបុកផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

គម្រោងវិនិយោគដែលត្រូវបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីនោះមានដូចជា ៖

១- “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។

២- “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។

៣- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៤- “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

កត្តាដែលជំរុញឲ្យមានគម្រោងវិនិយោគជាច្រើនជាបន្តបន្ទាប់ មកបោះទីតាំងវិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសគឺដោយសារជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រ ត្រៀមរួចជាស្រេច សម្រាប់អាជីវកម្ម និងការវិនិយោគនានា ជាមួយនឹងភាពងាយស្រួលនៃ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្រប បំផុតដើម្បីជួយឱ្យអាជីវកម្មរីកចម្រើន និងជោគជ័យ។

លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសជាបន្តុំនៃគម្រោងរោងចក្រជាច្រើន ក្នុងនោះមិនត្រឹមតែផ្ដល់ឱកាស ការងារជូនប្រពលរដ្ឋនោះទេ ក៏ធ្វើឲ្យវិស័យអចលនទ្រព្យដែលនៅព័ទ្ធជុំវិញ តំបន់សេដ្ឋកិច្ចពិសេស មានកំណើនបន្ថែមទៀត ជាក់ស្តែងទៅ វាជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍអចលនទ្រព្យ ងដូចជាលំនៅឋាន ហេដ្ឋារចនាសម័ន្ធនានា ដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេស។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago