ផ្ទះអាជីវកម្មគឺគេច្រើនយកទៅបើកអាជីវកម្ម សម្រាប់ការបង្កើតប្រាក់ចំណូលប្រចាំខែផង និងរស់នៅផងក្នុងនោះគេអាចប្រើប្រាស់ជាន់ផ្ទាល់ដីជាហាងលក់ទំនិញ ឬមុខរបររកសុីណាមួយ ចំណែកនៅជាន់ខាងលើត្រូវធ្វើជាលំនៅដ្ឋានសម្រាប់ស្នាក់នៅ។ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍ ធំៗបាន សាងសង់ផ្ទះអាជីវកម្មដ៏មានសក្តានុពលជាច្រើនកន្លែងដែលមានតម្លៃខុសៗគ្នា នៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា។
តាមរយះរបាយការស្រាវជ្រាវរបស់ CBRE Cambodia បានបង្ហាញពីតម្លៃផ្ទះអាជីវកម្ម បានហក់ ឡើងខ្ពស់ គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២២ ផ្ទះអាជីវកម្មមានតម្លៃជាង $45ម៉ឺនដុល្លារ រីឯតម្លៃជាមធ្យមជិត $25 ម៉ឺនដុល្លារ ។ បើតាមរបាយការណ៍ដដែលបានប្រៀបធៀប ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ២០២២ ក្នុងត្រីមាសទី១ដូចគ្នា គឺមានការកើនឡើងដល់ទៅ 4ភាគរយ។
ការកើនឡើងនៃតម្លៃផ្ទះអាជីវកម្ម ក៏នាំមកនូវភាពវិជ្ជមាននិងអវិជ្ជមាន។ វាគឺជារឿងដ៏ល្អ សម្រាប់អ្នកដែលគាត់ជាអ្នកវិនិយោគផ្ទះ ដែលជាការផ្ដល់ឧ៌កាសឲ្យពួកគាត់អាចលក់បាន ក្នុងតម្លៃខ្ពស់ ប៉ុន្តែក៏ផ្ដល់ផលអវិជ្ជមានដល់អ្នកដែលកំពុងស្វែករកផ្ទះអាជីវកម្ម សម្រាប់ប្រកប មុខរបប ដោយមិនមែនទុកសម្រាប់វិនិយោគ ដែលធ្វើឲ្យពួកគាត់ពិបាកទិញក្នុងតម្លៃខ្ពស់។
កត្តាដែលបណ្ដាលឲ្យតម្លៃផ្ទះកើនឡើង ក្នងនោះ អ្នកស្រី គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សា នៃ CBRE Cambodia បានលើកឡើងថា កត្តាទី១ ផ្ទះអាជីវកម្មគឺមានតម្រូវការខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយភាគច្រើនគិតថា ទិញហើយបានទាំងរស់នៅផង និងប្រកបអាជីវកម្មផង ដែលធ្វើការរស់នៅជាលក្ខណះគ្រួសារ មាន ការពេញនិយមទិញជាផ្ទះអាជីវកម្មច្រើន។
ចំណែកឯ កត្តាទី២ ការផ្គត់ផ្គង់មានលក្ខណះ សំបូរបែប ដោយសង្គេតឃើញមានបុរីជាច្រើនសុទ្ធតែមានផ្ទះអាជីវកម្មនៅក្នុងគម្រោងរបស់ គាត់ ហើ់យទីតាំងនៃផ្ទះអាជីវកម្ម ក្នុងគម្រោងបុរីនីមួយៗមានទីតាំងល្អ ដែលភាគច្រើនមាន នៅជាផ្លូវជាតិ ឬផ្លូវសំខាន់ៗនៅក្នុងបុរី ដូច្នេះទីតាំងកាន់តែល្អ តម្លៃផ្ទះអាជីវកម្មក៏កាន់តែ ឡើង។
បើទោះបីជាតម្លៃផ្ទះអាជីវកម្មកើនឡើងក៏ដោយ មិនមែនមានន័យថាជាកត្តាមួយធ្វើឲ្យ វិស័យអចលនទ្រព្យមានការ ប្រែប្រួលល្អប្រសើរឡើងវិញនៅឡើយ ពីការវាយប្រហារជំងឺកូវីដ១៩នោះទេ។
អ្នកស្រី គឺម គិនកេសា បានលើកឡើងថា ទីផ្សារបុរី ក្នុងឆ្នាំ២០២២ តម្លៃផ្ទះជាអាជីវកម្មនឹងនៅបន្តកើនឡើង ប៉ុន្តែទាក់ទងនឹងល្បឿនកើនឡើងអាចនឹងយឺត ជាងមុន មិនកើនឡើងលឿនដូចកាលពីត្រីមាសទី១នោះទេ ដោយសារកត្តាប្រកួតប្រជែង និងការផ្គត់ផ្គង់គឺមានច្រើន។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
ប្រភព: Harbor Property
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…