ប្រធានបទ “ទិញដី ឬទិញផ្ទះ” នៅតែជាការសម្រេចចិត្តមួយដែលពិបាក នៅពេលយើងមានកញ្ចប់ថវិការនៅមានកម្រិត។ គួរទិញ ឬទិញផ្ទះឬយ៉ាងណានោះ ហេតុផលខាងក្រោមនេះ ជាចំណុចដែលអ្នកអាចពិចារណាបាន។
អ្នកជំនាញវិស័យអចលនទ្រព្យជាច្រើន បានលើកទឹកចិត្តអ្នកឱ្យទិញដីទុកសម្រាប់សាងសង់ផ្ទះ បើសិនជាអ្នកមានប្រាក់ចំណូលស្ថិតក្រោម $1,000។
ចំណុចល្អមួយនៃការទិញដីមុននោះ អ្នកអាចមានឱកាសសម្រេចចិត្តជ្រើសរើសប្រភេទម៉ូតផ្ទះ និងការឌីគ័រទៅតាមអ្វីដែលអ្នកស្រឡាញ់ លើដីដែលមានស្រាប់ ខណៈពេលដែលតម្លៃដីអាចហុចផល និងមានតម្លៃកើនទ្វេគុណក្នុងរយៈពេល៥ ទៅ ១០ឆ្នាំទៀត។
យ៉ាងណាមិញ ដីវិនិយោគក៏មានប្រភេទដីទៅតាមអត្ថប្រយោជន៍នីមួយៗរបស់វាដែរ។
យោងតាម លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia ប្រភេទដីត្រូវបានបែងជា៤ប្រភេទ៖ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅដ្ឋាន និងដីកសិកម្ម។ ប្រភេទដីនីមួយៗវាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដីដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុកសម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។
ទន្ទឹមនេះ លោក អ៊ា ចរិយា នាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា វាជាការពិតមិនអាចប្រកែកបាន ប្រសិនបើវិនិយោគដីហើយចង់បានផលចំណេញត្រលប់មកវិញ ក្រុងភ្នំពេញនៅតែជាអាទិភាពក្នុងការវិនិយោគ។ អំឡុងពេលវិបត្តិកូវីដយ៉ាងណាក្តី តម្លៃដីមិនបានឡើង ប៉ុន្តែក៏មិនបានធ្លាក់តម្លៃអ្វីឡើយ។
ក្នុងរយៈពេលពីរឆ្នាំក្រោយពីការរងគ្រោះដោយសារវិបត្តិកូវីដ ១៩ ទីផ្សារទិញលក់ហាក់មានសន្ទុះងើបត្រឡប់មកវិញ ដែលយើងអាចគិតគូរបាន។ ប៉ុន្តែបើមានចំណូលទាប តើគួរទិញឬអត់?
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចបានផ្ដល់ដំបូន្មានថា បើអ្នកចង់ទិញផ្ទះក្នុងក្ដីសុបិន គួរប្រើប្រាស់រូបមន្ត ៣០/៣០/៣ ដែលបានន័យថា មុននឹងទិញផ្ទះ អ្នកគួរមានប្រាក់សន្សំឱ្យបាន ៣០% នៃតម្លៃផ្ទះសរុបជាមុនសិន រីឯ ៣០% ទៀត សំដៅលើចំនួនទឹកប្រាក់បង់រំលស់គួរមានត្រឹម ៣០% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នក។
ចំណុចចុចក្រោយ អ្នកគួរទិញផ្ទះណាដែលមានតម្លៃត្រឹម ៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នក។ ឧទាហរណ៍ថា អ្នកមានចំណូលប្រចាំឆ្នាំ ១០,០០០ដុល្លា នោះតម្លៃផ្ទះអ្នកចង់ទិញ គួរមានត្រឹម ៣០,០០០ដុល្លាទើបប្រសើរ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 មេគង្គ បានផ្ដល់យោបល់ថា ៖ « ការទិញផ្ទះទុកនេះ សំខាន់បើខ្ចីលុយពីធនាគារនោះ វាផ្តល់លទ្ធភាពល្អសម្រាប់ពួកគាត់អាចទិញផ្ទះបាន តែផលវិនិយោគដែលបានមកវិញមិនច្រើនទេ ។ ទោះបីយ៉ាងណា យើងជួលឱ្យអ្នកមានតម្រូវការនោះ យើងនឹងទទួលបានចំណូលប្រចាំខែ ហើយអាចយកទៅទប់ទល់នឹងការប្រាក់ដែលខ្ចីពីធនាគារបាន » ។
នាពេលបច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ខ្លះ អនុញ្ញាតិឱ្យអតិថិជនរបស់ខ្លួនបង់រំលស់ជាមួយជាមួយគម្រោងរហូតដល់ ១០០%ក្ដី ប៉ុន្តែអត្រាការប្រាក់អាចនឹងមានខ្ពស់ចន្លោះពី 10 – 12% ឯណោះ ខណៈពេលអត្រាការប្រាក់នៅធនាគារចន្លោះពី ៧% ទៅ ៩%។
ជារួម ការទិញផ្ទះ ឬទិញដី សុទ្ធតែមានចំណុចល្អ និងអវិជ្ជមានរៀងៗខ្លួន ដ្បិតថា ប្រសិនបើអ្នកមានផ្ទះស្រាប់ អ្នកអាចនឹងងាយស្រួលលក់ចេញជាងដី ប៉ុន្តែបើដីនោះស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ ដីនោះអាចនឹងស្រួលលក់ចេញជាងផ្ទះ៕
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…