CALL US,Telegram,WhatsApp,WeChat

Categories: News

ឱកាសវិនិយោគ! គម្រោងបុរីធំៗ ៤ ដាក់លក់ជាផ្លូវការហើយ

ពាក្យថាបុរី មានតាំងពីយូរណាស់មកហើយ ។​ នៅក្នុងពេលបច្ចុប្បន្ន បុរីត្រូវបានគេស្គាល់ថា គឺជាការរស់នៅជាសហគមន៏ ដែលមានសំណង់លំនៅដ្ឋានជាច្រើនប្រភេទ ដូចជាវិឡាទោល វីឡាភ្លោះ វិឡាកូនកាត់ ផ្ទះល្វែង និងផ្ទះអាជីវកម្ម។​ ក្នុងនោះ បុរីក៏មានហេដ្ឋារចនាសម័្ពន្ធជាច្រើន និងសន្តិសុខសុវត្តិភាព ២៤ម៉ោង ដែលធ្វើឲ្យការរស់នៅជាសហគមន៏បែបនេះទទួលបានពេញនិយម និងមានប្រជាប្រិយភាពពី សំណាក់ប្រជាពលរដ្ឋខ្មែរ។

ទោះបីជាការរាតត្បាតជំងឺកូវីដ១៩ខ្លាំងយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មិនមែនជាឧបសគ្គក្នុងការរាំងស្ទះ ដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យនោះទេ ។ ការផ្គត់ផ្គង សំណង់លំនៅដ្ឋាននៅតែបន្តកើនឡើងជាមួយនឹងគម្រោងថ្មីជាច្រើន។

តាមរយះរបាយការណ៍របស់ក្រុមហ៊ុនជំនាញប្រឹក្សាទីផ្សារអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ក្នុងរយះពេល៦ខែចុងក្រោយ មានគម្រោងបុរីចំនួន៣៩ គម្រោងថ្មីបានដំណើរការ។

ដូច្នេះ Harbor property សូមណែនាំឲ្យស្គាល់ពីគម្រោងបុរីធំៗ បានចាប់ផ្ដើមដំណើរការ ក្នុងរយះពេល៦ខែ ចុងក្រោយនេះ ៖

1. បុរី Angkor Palace 

បុរី Angkor Palace បានចាប់ផ្ដើមដំណើរការលក់នៅគម្រោងរបស់ខ្លួន កាលពីថ្ងៃទី១៦​ ខែមករា​ឆ្នាំ២០២២ ។​ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី សម្តេច​ តេជោ ដែលត្រូវបានស្គាល់ថា ជាផ្លូវ ៦០ម៉ែត្រ ហើយកៀកនឹងផ្សារទំនើប Aeon Mall 3 ត្រឹមតែ៣នាទីប៉ុណ្ណោះ។

លក្ខណៈពិសេស​របស់បុរី Angkor Palace គឺផ្ដល់ឲ្យការរស់នៅកាន់តែសុីវីល័យ និងសំបូរបែប រីឯសំណងវិញ ប្រកបដោយការរចនាបថទំនើប និងមានគុណភាព។ ក្នុងនោះក៏មានផ្សារទំនើបបែបសហគមន៏ The Green Point ។ ប្រភេទសំណង់លំនៅដ្ឋានរបស់ បុរី Angkor Palace មានដូចជា វីឡាភ្លោះ វីឡាឃ្វីន A វីឡាឃ្វីនB និងផ្ទះអាជីវកម្ម។​

2. Prince One Tropica 

Prince One Tropica គឺជាគម្រោងទី៩ និងដំបូងបំផុត របស់​ ក្រុមហ៊ុនយក្ស prince។​  មានទីតាំងជាប់នៅមហាវិថីហាណូយ ដែលជាសរសៃ ឈាមដ៏ធំរបស់ទីក្រុងភ្នំពេញ ។បុរី Prince One Tropica មានប្រភេទផ្ទះអាជីវកម្ម ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងវីឡាឃ្វីន ដែលមានតម្លៃចាប់ពី 12ម៉ឺនដុល្លារជាងឡើងទៅ

លក្ខណៈពិសេស​បុរីរបស់ក្រុមហ៊ុនយក្ស Prince មួយនេះ  ស្ថិតនៅក្បែរ ហ្រ្កេនភ្នំពេញ ផ្សារទំនើប Aeon 2 ផ្សារលក់ឥវ៉ាន់បោះដុំ Macro ផ្សារលក់គ្រឿងបរិក្ខាផ្ទះនិងសំណង់ Global House ធនាគារជាតិ ក្រសួងដែនដី​ នគររូបណីកម្មនិងសំណង់ វិទ្យាស្ថានអេសុីលីដា សាលាបឋមសិក្សាសែនសុខ​។ លើសពីនេះ ក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក​ផងដែរ។​

3. បុរី ELT Courtyard 60m 

បុរី ELT  ខតយ៉ាត 60ម៉ែត្រ (ELT Courtyard 60m) ដែលជាគម្រោងរបស់ក្រុមហ៊ុន ELT Development ។ បុរីELT  ខតយ៉ាត 60ម៉ែត្រ​ មានម៉ូតផ្ទះទំនើប ស៊ីវិល័យ ពោរពេញដោយប្រណីតភាព ស្ថិតក្នុងតំបន់សក្តានុពលខ្លាំង លើផ្លូវ60ម៉ែត្រ ដែលនឹងក្លាយជាវិថីពាណិជ្ជកម្មដ៏មមាញឹកនាពេលអនាគត។

ជាពិសេសគម្រោងមានចម្ងាយត្រឹមតែ5នាទីប៉ុណ្ណោះពីផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ និងត្រឹមតែ១៥នាទីប៉ុណ្ណោះ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

4. បុរីបុស្បា – bosba property

បុរីបុស្បា​ បានបង្ហាញវត្តមាន នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់ កំពុងតែមានសក្ដានុពលនិងរីកចម្រើន បានវិនិយោគលើដីដែលមានទំហំជាង២០ហិតា ដោយជំហានដំបូងសាងសង់លើផ្ទៃដី១០ហិតា។

បុរីនេះមានផ្ទះជាច្រើនប្រភេទដូចជា ផ្ទះShop House, Supper shop house, Twin Villa, Supper, Twin Villa, Angel Villa, Hero Villa។ ក្រៅពីលំនៅដ្ឋាន បុរីបុស្បា ក៏មានកន្លែងហាត់ប្រាណ កន្លែងកម្សាន្តរបស់កុមារ ក្នុងសួរច្បារ មានការបំពាក់នៅប្រព័ន្ធសេវា WIFI និងការធ្វើដំណើរចេញ​ចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago