CALL US,Telegram,WhatsApp,WeChat

Cambodia Real Estate

តើគួរវិនិយោគលើដីប្រភេទណាទើបចំណេញ ហើយត្រូវមើលលើចំណុចអ្វីខ្លះ?

ការវិនិយោគលើវិស័យអចលនទ្រព្យគឺជាការវិនិយោគដ៏ល្អបំផុតមួយក្នុងចំណោមការវិនិយោគផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា តែដោយឡែកការវិនិយោគអចលនទ្រព្យយើងក៏ត្រូវមានជំនាញ និងចំណេះដឹងលើទីផ្សារមួយនេះផងដែរ មិនមែនគ្រាន់តែលឺគេថាល្អ យើងដាក់លុយវិនិយោគភ្លាមនោះទេ។

រយៈកាលជាង២ឆ្នាំដែលកម្ពុជាបានរងគ្រោះដោយវិបត្តិកូវីដ១៩  វិស័យអចលនទ្រព្យបានរងគ្រោះយ៉ាងខ្លាំងក្នុងគ្រាដ៏អាក្រក់មួយនេះ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ។ ប្រការនេះបានធ្វើឱ្យវិស័យអចលនទ្រព្យមានសញ្ញាវិជ្ជមានឡើងវិញ ហើយវិស័យមួយនេះនៅតែអំណោយផលដល់ការវិនិយោគ ជាពិសេសលើវិស័យដីធ្លី

យោងតាម លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia ប្រភេទដីត្រូវបានបែងជា៤ប្រភេទ៖ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅដ្ឋាន និងដីកសិកម្ម។ ប្រភេទដីនីមួយៗវាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដីដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុកសម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។

លោកបន្តថា ចំណែកឯប្រភេទដីទេសចរណ៍គឺជាប្រភេទដីដែលមានឱកាសវិនិយោគលំដាប់លេខ២ សម្រាប់ធ្វើការវិនិយោគ។ ដីប្រភេទទេសចរណ៍មានឱកាសចំណេញសម្រាប់ខាងវិស័យទេសចរណ៍ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរផងដែរ។ ដីតំបន់ភ្នំអាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើនគឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ។

ទន្ទឹមនេះ លោក អ៊ា ចរិយា នាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា វាជាការពិតមិនអាចប្រកែកបាន ប្រសិនបើវិនិយោគដីហើយចង់បានផលចំណេញត្រលប់មកវិញ ក្រុងភ្នំពេញនៅតែជាអាទិភាពក្នុងការវិនិយោគ។ អំឡុងពេលវិបត្តិកូវីដយ៉ាងណាក្តី តម្លៃដីមិនបានឡើង ប៉ុន្តែក៏មិនបានធ្លាក់តម្លៃអ្វីឡើយ។

លោកបានបន្តទៀតថា៖ “និយាយដល់ដីនៅក្នុងភ្នំពេញ  ខ្ញុំមិនបាននិយាយដល់ដីនៅកណ្តាលក្រុងទេដោយសារវាជាដីដែលមានការអភិវឌ្ឍន៍ស្រាប់ទៅហើយ សម្រាប់ឱកាសវិនិយោគលោកអ្នកគួរឆ្ពោះទៅតំបន់ក្រវ៉ាត់ក្រុង ហើយតំបន់ក្រវ៉ាត់ក្រុងទៀតសោធ ឱកាសវិនិយោគ និងតម្លៃក៏ផ្សេងគ្នាផងដែរ តួយ៉ាងតំបន់ក្រវ៉ាត់ក្រុងទី២មានតម្លៃដីប្រមាណ ២០០ដុល្លារទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯតំបន់ក្រវ៉ាត់ក្រុងទី៣និង៤តម្លៃខ្ពស់បំផុតប្រមាណ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។”

យើងឃើញថាផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានផែនការពង្រីកក្រុងគឺពិតជាឱកាសក្នុងការវិនិយោគយ៉ាងពិតប្រាកដ។

លោក អ៊ា ចរិយា បានសង្កត់ធ្ងន់ផងដែរថា ក្រវ៉ាត់ក្រុងទី៣ឆ្ពោះទៅកាន់ខាងអារិយក្សត្រគឺជាឱកាសវិនិយោគដ៏ត្រឹមត្រូវបំផុតមួយ ដែលការអភិវឌ្ឍន៍កំពុងតែសម្រុកនៅតំបន់នោះដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនគួរឲ្យកត់សំគាល់។

លោកបានផ្តល់ជាដំបូន្មានផងដែរថា សម្រាប់អ្នកដែលចង់វិនិយោគលើដី សូមសិក្សាព័ត៌មាននៃការអភិវឌ្ឍន៍ឲ្យបានម៉ត់ចត់ ហើយអំឡុងពេលក្នុងការទិញលក់ អ្នកត្រូវប្រាកដថាដីនោះជាកម្មសិទ្ធិទទួលបានដោយស្របច្បាប់ យ៉ាងហោចណាស់ក្នុងដំណើរការទិញត្រូវមានអាជ្ញាធរ និងមេធាវីជាអ្នកដឹងឮរឹតតែប្រសើរ ទន្ទឹមនឹងនោះក៏ត្រូវមានការប្រឹក្សាពីអ្នកជំនាញនៃភ្នាក់ងារអចលនទ្រព្យផងដែរ៕

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago