CALL US,Telegram,WhatsApp,WeChat

News

មូលហេតុនៅពីក្រោយការចង់លក់សណ្ឋាគារ សុខា និងដីតម្លៃ1500លានដុល្លារ

រាជធានីភ្នំពេញ ៖ សណ្ឋាគារ សុខា ភ្នំពេញ ​​លំដាប់​ផ្កាយ​៥ ដ៏​​ល្បី​ល្បាញដែលស្ថិតនៅត្រើយម្ខាង នៃតំបន់​ជ្រោយ​ចង្វារត្រូវបាន អ្នកឧកញ៉ា សុខ គង់ ដែលជាម្ចាស់ប្រកាសលក់ដើម្បីយកទុនទៅវិនិយោគបន្ថែមនៅតំបន់​រមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ តែនៅមិនទាន់មានក្រុមហ៊ុនណាចូលចរចា និងធ្វើកិច្ចសន្យានៅឡើយ​នោះទេ ។

តាមប្រភព អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សូគីម៉ិច អុីនវេសមេនគ្រុប បានថ្លែងប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុកមួយថា កន្លងមកមានគេធ្លាប់សួរលោកទាក់ទងនឹងការលក់ដីនៅតំបន់ជ្រោយចង្វារ និង​សណ្ឋាគារ សុខា ភ្នំពេញ ពិតមែន ។

ម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥នេះបានមានប្រសាសន៍បន្តថា សណ្ឋាគារ សុខា ភ្នំពេញ និងដីនៅតំបន់​ជ្រោយ​ចង្វារ​នោះ ប្រសិនបើលក់ អ្នកឧកញ៉ា​នឹងលក់​ក្នុងតម្លៃ១៥០០លានដុល្លារដើម្បីយក​ថវិការ​ទៅ​វិនិយោគ​បន្ថែម​នៅ​រមណីយ​​​​ដ្ឋានបូកគោ និងយកសងបំណុលគេ ។ ប៉ុន្តែនៅមិនទាន់មានអ្នកណាមកធ្វើការចរចា និងចង់ទិញ​នៅឡើយ​នោះទេ ។

គួររម្លឹកផងដែរថា សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ​សាងសង់លើផ្ទៃដី​ទំហំ​៥ហិកតា ​​មាន​​១៨ជាន់​ កម្ពស់​សរុប​ ៧២,៨៧ ម៉ែត្រ ស្ថិតនៅចំណុចប្រសព្វនៃទន្លេចតុមុខ និងទន្លេបាសាក់ ដោយចំណាយ​ថវិកា​អស់​ប្រមាណ​១២០​លាន​​ដុល្លារ​​សហរដ្ឋអាមេរិក​(មិន​គិត​តម្លៃ​ដី​) ។

អ្នកឧកញ៉ា សុខ គង់ ថ្មីៗនេះទើបតែបានយល់ព្រមចំណាយថវិកាក្នុងការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡើងទៅលើភ្នំបូកគោ ប្រវែងប្រមាណ២៧គីឡូម៉ែត្រ ។ ផ្លូវ១ខ្សែថ្មីនេះអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកធ្វើសម្បទានដី ដោយកាប់ចំការដូងប្រេងរបស់លោកមួយចំនួនធំផងដែរ ៕

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago