ត្រឹមតែមួយខែសោះ គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដាបានប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យបានដល់១៥.៥លានដុល្លារ កើនឡើងជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដាបានប្រមូលពន្ធគ្រប់ប្រភេទសរុបបាន២២៣ លានដុល្លារ ដែលកើនឡើង១១,៨៤% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ សម្រាប់រយៈពេល២ខែដំបូងក្នុងឆ្នាំ២០២២នេះ ពន្ធដែលប្រមូលបានសរុបមាន ៥១២ លានដុល្លារ ដែលកើនឡើង ២២%។
យោងតាមអគ្គនាយកដ្ឋានពន្ធដា ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យគឺជាប្រភេទពន្ធសំខាន់មួយនៅក្នុងចំណោមប្រភេទពន្ធសំខាន់ ៥ ដែលបន្តរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យសំដៅលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដូចជា៖ អគារ ផ្ទះ ដី និងសំណង់ផ្សេងៗ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រនៃរាជធានី និងបណ្ដាលខេត្តក្នុងប្រទេសកម្ពុជា ដោយផ្ទេរកម្មសិទ្ធិកាន់កាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អ្នកដែលទទួលបានសិទ្ធិកាន់កាប់អចលនទ្រព្យ បន្ទាប់ពីផ្ទេរកម្មសិទ្ធិរួចរាល់ នឹងទទួលខុសត្រូវលើការបង់ពន្ធនេះ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីស្តីពីការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយវាបានចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមប្រកាសថ្មីនេះ ពន្ធប្រថាប់ត្រាត្រូវបានកំណត់ក្នុងអត្រា ៤% នៃតម្លៃអចលនទ្រព្យ ដែលជាកម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់។
លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃដោយឥតគិតថ្លៃ។
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…