CALL US,Telegram,WhatsApp,WeChat

News

សាំងឡើងថ្លៃ៖ តើអ្នកគួរទិញខុនដូនៅកណ្ដាលក្រុង ឫទិញផ្ទះនៅជាយក្រុង?

ប្រេងសាំងនៅលើពិភពលោកបាននឹងកំពុងឡើងថ្លៃ បន្ទាប់ពីប្រទេសរុស្សីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២សប្ដាហ៍រួចមក។ នៅប្រទេសកម្ពុជាវិញ ប្រេងសាំងធម្មតាបានឡើងថ្លៃដល់ជិត៥.០០០រៀលក្នុងមួយលីត្រ ដែលបានប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកដែលរស់នៅជាយក្រុងភ្នំពេញ ដោយត្រូវចំណាយលុយច្រើនជាងមុនដើម្បីធ្វើដំណើរមកធ្វើការនៅកណ្ដាលក្រុង។

នៅក្នុងស្ថានភាពប្រេងសាំងកំពុងឡើងថ្លៃ តើអ្នកគួរពិចារណាទិញខុនដូនៅកណ្ដាលក្រុង ឫទិញផ្ទះនៅជាយក្រុង?

រូបភាព៖​ អូតូបូឌៀ – Autobodia 

លោក អៀ ចរិយា នាយកប្រតិបត្តិក្រុមហ៊ុន AP Real Estate បាននិយាយថា៖ «ដោយសារតម្លៃប្រេងសាំងកំពុងឡើងថ្លៃខ្លាំង អ្នកទិញលំនៅឋានគួរពិចារណាទិញខុនដូរនៅកណ្ដាលក្រុង ជាជាងទិញផ្ទះនៅជាយក្រុង។ ការទិញខុនដូរនៅកណ្ដាលក្រុងគឺជាដំណោះស្រាយដ៏ល្អមួយដើម្បីបញ្ជៀសការចំណាយថវិការច្រើនក្នុងការចាក់សាំង និងកាត់បន្ថយពេលវេលាធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេ។»

លោកបានបន្តថា ខុនដូរមួយចំនួននៅកណ្ដាលក្រុងមានតម្លៃក្រោម១០០.០០០ដុល្លារប៉ុណ្ណោះក្នុងមួយយូនីត ហើយអ្នកអភិវឌ្ឍន៍បានផ្ដល់លក្ខណបង់ប្រាក់កាន់តែងាយស្រួលដល់អ្នកទិញដូចជា ការបង់រំលោះសុទ្ធ ឫបង់រំលោះត្រឹម១០%ជាមុនជាដើម។ គម្រោងខ្លះ អ្នកទិញអាចបង់រំលោះត្រឹមចន្លោះពី៥០០ទៅ១.០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយមិនតម្រូវឱ្យមានឯកសារពាក់ព័ន្ធសាំញ៉ាំច្រើននោះទេ។

ទោះជាយ៉ាងណា វិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន និងការកើនឡើងនៃតម្លៃប្រេងសាំងបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងវិស័យអចលទ្រព្យនៅប្រទេសកម្ពុជា ដែលជម្រុញឱ្យការទិញលក់លំនៅឋានមានការថយចុះយ៉ាងច្រើន។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា វិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែននេះបានធ្វើឲ្យការលក់លំនៅដ្ឋានតាមបុរីនានាធ្លាក់ចុះយ៉ាងខ្លាំង ដែលស្ថានភាពបែបនេះបានធ្វើឲ្យ​អ្នកវិនិយោគមួយចំនួនបានពន្យារគម្រោងរបស់ពួកគេ ដោយសារស្ថានភាពនៃការលក់ទៅមុខគើម គើមដូចអណ្តើក។

ចំណែក លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាកម្ពុជាផងដែរ។

លោកឧកញ៉ាបន្តថា៖ “កំណើនតម្លៃថាមពលដែលបណ្តាលមកពីសង្គ្រាមនេះ បានធ្វើឱ្យមានការកើនឡើងនៃអតិផរណា។ ប្រជាជននឹងបង្វែរការចំណាយលើអ្វីដែលចាំបាច់ជាមុនសិន ដោយសកម្មភាពការវិនិយោគ និងការកំសាន្តនឹងត្រូវបានពន្យារពេល។ អតិផរណាឡើងភ្លាម ប្រជាជនគាត់គិតគូរជីវភាពប្រចាំថ្ងៃជាមុនសិន ​ហើយពួកគាត់នឹងបន្ថយការចំណាយ ដោយពីមុនធ្លាប់ចំណាយ ១០០ដុល្លារ ពេលនេះចំណាយត្រឹមតែ៣០ទៅ៤០ដុល្លារប៉ុណ្ណោះ”។

សម្រាប់អ្នកចង់វិនិយោគលើអចលនទ្រព្យសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយក កម្មវិធីទូរស័ព្ទបានដោយឥតគិតថ្លៃផងដែរ!

ប្រភព:​ Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago