CALL US,Telegram,WhatsApp,WeChat

News

ត្រូវធ្វើអ្វីខ្លះដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ

ការធ្វើការជាមួយភា្នក់ងារដែលត្រឹមត្រូវអាចជួយឲ្យការទិញលក់របស់អ្នកដំណើរការបានយ៉ាងរលូន។ មុនពេលដែលសម្រេចចិត្តជ្រើសរើសភ្នាក់ងារអចលនទ្រព្យណាមួយ អ្នកគួរតែក្រឡេកមើលគន្លឹះសំខាន់ខាងក្រោមនេះ ដើម្បីស្វែងរកភ្នាក់ងារអចលនទ្រព្យបានត្រឹមត្រូវ។

1 . ការត្រៀមខ្លួន

ការត្រៀមខ្លួន និងដឹងពីអ្វីដែលអ្នកចង់បាន នឹងធ្វើឲ្យអ្នកកាន់តែងាយស្រួលស្វែងរកភ្នាក់ងារដែលសម នឹងតម្រូវការរបស់លោកអ្នក។ ក្នុងនាមជាអ្នកទិញ គួរតែមានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់សម្រាប់កម្ចីទិញ ផ្ទះ។ នៅពេលដែលមិនដឹងថា​ផ្ទះដែលអ្នកអាចទិញបានក្នុងតម្លៃប៉ុន្មាននោះ អ្នកអាចពិភាក្សាជាមួយ ភ្នាក់ងារអចលនទ្រព្យដែលពួកគាត់មានបទពិសោធ​ន៍ ជាមួយនឹងប្រភេទនៃអចលនទ្រព្យនៅក្នុងជួរតម្លៃ របស់អ្នក។​ រីឯអ្នកលក់វិញ ក៏អាចពិភាក្សាជាមួយភ្នាក់ងារអចលទ្រព្យបាន ថាតើអ្នកគួរមានឯកសារអ្វី សម្រាប់ត្រៀមក្នុងការដាក់លក់ ថាតើអ្នកគួរលក់ដោយរបៀបណា និងតម្លៃប៉ុន្មានដើម្បីអាចលក់ដាច់។ មួយវិញទៀតលោកអ្នក អាចដាក់លក់ដោយខ្លួនឯងឬស្វែងរកទិញអចលនទ្រព្យបាន តាមរយះគេទំព័រ Harbor property

2 . សួរមិត្តភក្តិឬគ្រួសារដែលពួកគាត់អាចណែនាំ

អ្នកគួតែសាកសួរទៅកាន់មនុស្សជុំវិញដែលអ្នកស្គាល់​ នៅពេលអ្នកកំពុងស្វែងរកភ្នាក់ងារអចលនទ្រព្យ ព្រោះពួកគាត់គឺជាគឺបណ្ដាញរបស់អ្នកដែលមានស្រាប់ ។ ឧទាហរណ៏ ក្រុមគ្រួសារ មិត្តភក្ដិឬមិត្តរួមការងារដែលពួកគាត់ទើបតែទិញឬលក់ផ្ទះ អាចជាប្រភពដ៏ល្អសម្រាប់ជាការណែនាំភ្នាក់ងារអចលទ្រព្យ។

3 . ជួបជាមួយភ្នាក់ងារអចលនទ្រព្យឲ្យបានច្រើននាក់ មុនសម្រេចជ្រើសរើសយកមួយ

ការដែលជួប និងបានសម្ភាសន៍ជាមួយភ្នាក់ងារអចលនទ្រព្យច្រើននាក់ អាចឱ្យអ្នកមានឱកាសស្វែងយល់នឹង សាកសួរអំពីបទពិសោធន៍ និងទម្រង់ការងារ ក៏ដូចជាកម្រិតវិជ្ជាជីវៈរបស់ពួកគេ ។ គ្រប់ភ្នាក់ងារអចលនទ្រព្យទាំងអស់ គួរតែយល់ច្បាស់ពីទីផ្សារតំបន់អចលនទ្រព្យ។

ការធ្វើបែបនេះ គឺអាចឲ្យអ្នកស្វែករកបានភ្នាក់ងារមួយដែលអាចដោះស្រាយយ៉ាងច្បាស់លាស់នូវរាល់ សំណួរនិងកង្វល់របស់អ្នក។ ដើម្បីឲ្យអ្នកប្រាកដថា ភ្នាក់ងារនោះ ថាតើគាត់មានជំនាញច្បាស់លើតំបន់ នោះដែរឬទេ?

បន្ទាប់មកអ្នកអាចធ្វើការប្រៀបធៀបដោយខ្លួនឯង ព្រោះថាគ្រប់ភ្នាក់ងារនឹងណែនាំអ្នកនូវតម្លៃដ៏ល្អ បំផុត ដើម្បីទិញឬក៏លក់ ក្នុងទីផ្សារ។

4 . សំនួរដែលអ្នកគួរតែសួរទៅកាន់ភ្នាក់ងារអចនទ្រព្យ

សំណួរដែលអ្នកអាចសួរ​ទៅកាន់ភ្នាក់ងារអចនទ្រព្យ ក្នុងអ៉ឡុងពេលជួបគ្នា៖

+ តើតំបន់នេះនិងតំបន់នោះមានលក្ខណៈខុសគ្នាបៀបណាខ្លះ?
+ តើមានគម្រោងអ្វីខ្លះដែលនៅព័ន្ធជុំវិញតំបន់នោះ ? តម្លៃជាមធ្យមប៉ុន្មាន?
+ តើអ្នកមានបទពិសោធន៍អ្វីខ្លះក្នុងវិស័យអចលនទ្រព្យ
+ តើបច្ចុប្បន្នអ្នកមានអតិថិជនប៉ុន្មាននាក់?
+ តើអ្នកនឹងលក់ផ្ទះរបស់ខ្ញុំដោយរបៀបណា?
+ តើក្រុមរបស់អ្នកមានសមត្ថភាពដោះស្រាយរាល់បញ្ហាដែរឬទេ?

ទាំងនេះគ្រាន់ តែជាចំនុចខ្លះៗ ដើម្បីជ្រើសរើសភ្នាក់ងារបានត្រឹមត្រូវ ។ មួយវិញទៀត ប្រសិនអ្នកចង់ទិញឬលក់អចលនទ្រព្យ អាចដាក់លក់នឹងស្វែងរកទិញបានតាមរយៈគេហទំព័រ Harbor Property ដោយឥតគិតថ្លៃដែលមានអចលនទ្រព្យជាង ៥មុឺន។

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago