វិស័យអចលនទ្រព្យ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច។
ការវិនិយោគលើអចលនទ្រព្យគឺកំពុងមានភាពទាក់ទាញ ដោយសារអ្នក គិតថា អ្នកនឹងទទួលបានផលចំណេញច្រើនត្រលប់វិញនៅពេលអនាគត។ ថាតើអ្នកត្រូវ លក់ឬទិញនៅក្នុងតម្លៃប៉ុន្មាន? ដូច្នេះអ្នកគួរតែតែវាយតម្លៃអចលនទ្រព្យ ប៉ុន្តែការវាយតម្លៃនោះធ្វើឡើងដោយអ្នកជំនាញ ត្រឹមត្រូវនិងអាចទុកចិត្តបាន។
ចឹងតើការវាយតម្លៃអចលនទ្រព្យផ្ដល់ផលប្រយោជន៏យ៉ាងដូចម្ដេចខ្លះ?
ការវាយតម្លៃអចលនទ្រព្យបានត្រឹមត្រូវគឺពិតជាមានសារសំខាន់សម្រាប់អ្នកដាក់កម្ចី អ្នកវិនិយោគ អ្នកធានារ៉ាប់រង អ្នកប្រមូលពន្ធ និងអ្នកទិញ & អ្នកលក់អចលនទ្រព្យ។ អចលនទ្រព្យមិនអាចលក់ក្នុងតម្លៃណាមួយតាមតែចិត្តបាននោះទេ ព្រោះថាកាលណាយើងមិន បានដឹងពីតម្លៃហាងឆេង យើងដាក់តម្លៃលក់ទាបពេក ប៉ុន្តែតម្លៃទីផ្សារគឺខ្ពស់ ធ្វើឲ្យយើងលក់ខុស ឬបើយើងដាក់តម្លៃខ្ពស់ពេក ធ្វើឲ្យយើងលក់មិនចេញ។
លើសពីនេះ ការវាយតម្លៃអចលនទ្រព្យ គឺធ្វើឡើងក្នុងគោលបំណងជាច្រើន មានដូចជា ការទិញលក់អចលនទ្រព្យ ការបណ្តាក់ទុនរួមគ្នា ការអភិវឌ្ឍ ការអនុវត្ត សុវត្ថិភាពប្រាក់កម្ចី ការផ្ទេរភាគហ៊ុន ការពិនិត្យឡើងវិញនៃតម្លៃជួល គណនេយ្យ សវនកម្ម និងការធានារ៉ាប់រង ជាដើម។
ចឹងតើយើងអាចវាយតម្លៃដោយខ្លួនឯងបានដែរឬទេ?
លោក លឹម ហាក់ឃុន នាយកក្រុមហ៊ុនអចលនទ្រព្យ ឃី បានបញ្ជាក់ថា ការវាយតម្លៃអចលនទ្រព្យដោយខ្លួនឯងគឺអាចធ្វើទៅបាន ប្រសិនបើការវាយតម្លៃនោះគ្រាន់តែ ទុកជាចំណេះដឹង ។
លោកបានបន្តថា ការវាយតម្លៃខ្លួនឯង គឺធនាគាមិនទទួលស្គាល់នោះទេ ដោយធនាគារត្រូវការ ភាគីឯករាជ្យភាព ដែលមានជំនាញ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
ការវាយតម្លៃតែងតែប្រើប្រាស់ក្នុងប្រតិបត្តិការទិញឬលក់អចលនទ្រព្យ ហើយជាទូទៅការវាយតម្លៃមួយត្រូវបានប្រើដើម្បីកំណត់ថា តើវាមានតម្លៃ សមរម្យទៅតាមលក្ខណះរបស់អចលនទ្រព្យនោះដែរឬទេ? ជាធម្មតា នៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីផ្ដល់កម្ចីទៅឲ្យអ្នកខ្ចី គឺគេផ្ដល់មិនឲ្យច្រើនជាតម្លៃនៃអចលនទ្រព្យនោះទេ ព្រោះអចលនទ្រព្យដូចជាផ្ទះឬដីមានតួនាទីជាវត្ថុបញ្ចាំសម្រាប់ការបញ្ចាំ។ ការវាយតម្លៃនេះជួយឲ្យធនាគារការពារខ្លួនពីការផ្ដល់ប្រាក់កម្ចី លើសពីតម្លៃនៃទ្រព្យបញ្ចាំ។
ដូច្នេះ នៅពេលអ្នកប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យឯករាជ្យ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អ្នកនឹងទទួលបានតម្លៃប៉ាន់ស្មានដ៏ត្រឹមត្រូវមួយសម្រាប់អចលនទ្រព្យរបស់អ្នក។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…