មុនពេលសម្រេចចិត្តក្នុងការជួលផ្ទះ ឬឈានដល់ការចុះកិច្ចសន្យជួលផ្ទះ គឺយើងត្រូវប្រាកដ ថាតើលក្ខខណ្ឌតបតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកមិនបាន ពិចារណាចំណុចសំខាន់ៗខាងក្រោមនេះទេ វាអាចនឹងមានបញ្ហានៅថ្ងៃក្រោយដែលនាំឱ្យ ខាតពេលវេលាផ្ទាល់ខ្លួន។
ខាងក្រោមនេះជាចំណុចសំខាន់ដែលអ្នកគួរពិចារណាមុនពេលដែលអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួលផ្ទះ៖
ចរចាតម្លៃ
ចំណុចសំខាន់បំផុតដែលចាំបាច់ត្រូវតែជជែកគ្នានោះគឺតម្លៃជួលផ្ទះ ត្រូវប្រាកដថាយើងបាន ចរចាតម្លៃជួលមួយដែលអាចទទួលយកបាន។ ជាមួយគ្នានេះផងដែរ ធម្មតាយើងអាចស្នើសុំ ម្ចាស់ផ្ទះជួលបន្ថែមនូវសំភារៈប្រើប្រាស់មួយចំនួន ដូចជាគ្រឿងសិង្ហារឹមបន្ថែមផងដែរ។
ម្ចាស់ផ្ទះជួលអាចបញ្ចូលនូវថ្លៃសេវាផ្សេងៗជាមួយប្រាក់ឈ្នួលផ្ទះ ដូច្នេះអ្នកគួរតែសួរនាំ បញ្ជាក់ថាតើមានតម្លៃសេវាកម្មផ្សេងៗអ្វីៗទៀត ដែលត្រូវបង់ក្រៅពីថ្លៃជួលផ្ទះដែរឬទេ តួយ៉ាង ការថែទាំប្រចាំខែ ការប្រមូលសំរាម ហ្គាស ទឹក និងអគ្គិសនី និងការចំណាយផ្សេងៗទៀត។
ត្រួតពិនិត្យតំបន់នោះដោយផ្ទាល់ និងស្ថានការណ៍ទូទៅ
ប្រសិនបើចំខែភ្លៀងគឺរឹតតែប្រសើរ លោកអ្នកអាចពិនិត្យមើលថាតើផ្ទះដែលលោកអ្នកជួល នោះវាមានទឹកលិចដែរឬទេ? ចំណែកឯស្ថានការណ៍សុវត្ថិភាពនៅពេលយប់វាយ៉ាងណា តាមដានព័ត៌មានសន្តិសុខសុវត្ថិភាព ឬស្វែងរកព័ត៌មានផ្សេងៗតាមអ៊ីនធឺណេតនៅតំបន់ ដែលលោកអ្នកចង់ជួល។ ចំណុចសំខាន់បំផុតនោះប្រសិនបើអាចជៀសបានគួរតែជៀស កុំជួលនៅជិតតំបន់ដែលមានក្លឹបកំសាន្ត ខារ៉ាអូខេ ឬប៊ៀរហ្គាដិន។
តើម្ចាស់ផ្ទះអនុញ្ញាតឲ្យស្នាក់នៅប៉ុន្មានអ្នក និងទទួលសត្វចិញ្ចឹមឬទេ?
សួរនាំម្ចាស់ផ្ទះថាតើអនុញ្ញាតិឲ្យមនុស្សប៉ុន្មាននាក់ស្នាក់នៅ ហើយមួយវិញទៀតតើផ្ទះជួលនេះ អនុញ្ញាតិឲ្យចិញ្ចឹមសត្វដែរឬយ៉ាងណា នេះជាសំនួរដែលគួរតែសួរទៅកាន់ម្ចាស់ផ្ទះ ករណីនេះក៏ ជាការបង្ការក្នុងការបញ្ជៀសបញ្ហាផ្សេងៗផងដែរ។
រក្សាទុកភស្ដុតាងជារូបថត
អ្នកជួលផ្ទះភាគច្រើនតែងមើលរំលងចំណុចនេះ អាចនិយាយបានថា វាជារឿងតូចតាច ដោយសារផ្ទះជួលរបស់អ្នកមានសត្វល្អិតចង្រៃ កន្លាត កណ្តុរ និងបណ្តាពពួកសត្វដទៃទៀត ត្រូវប្រាកដថាផ្ទះជួលនោះត្រូវតែស្អាត និងមានផាសុកភាពផងដែរ។
សត្វទាំងនោះបង្ក ការរំខានក្នុងការស់នៅ មួយវិញទៀតស្ថានភាពផ្ទះលោកអ្នកត្រូវតែដើរមើលគ្រប់ជ្រុងជ្រោយ មើលថាមានលិចទឹកនៅពិដាន បង្គន់ខូចខាត ឬបរិវេណណាមួយនៃផ្ទះរងប៉ះពាល់ស្ទើរតែពុក ផុយដែរឬទេ ប្រសិនបើមានអ្នកត្រូវថតរូបទុកជាភស្តុតាង និងផ្តល់ដំណឹងដល់ម្ចាស់ផ្ទះជា បន្ទាន់ផងដែរ។នេះជាការបង្ការទុកលក្ខខណ្ឌណាមួយ ដែលម្ចាស់ផ្ទះទាមទារឲ្យលោកអ្ននចេញថ្លៃខូចខាត ទាំងដែលលោកអ្នកមិនបានធ្វើ។
ផ្ទៀងផ្ទាត់កិច្ចសន្យា
ត្រូវអានកិច្ចសន្យារបស់អ្នកឲ្យបានម៉តចត់ មុននឹងសម្រេចចិត្តចុះកិច្ចសន្យា ហើយត្រូវដឹង ចំណុចសំខាន់មួយចំនួនដែលបានចែង តួយ៉ាងករណីការរំលាយកិច្ចសន្យា តម្រូវការដាក់ប្រាក់កក់ ឬមានលក្ខខណ្ឌជាច្រើនទៀត ដូច្នេះត្រូវប្រាកដថាម្ចាស់ផ្ទះមានលក្ខខណ្ឌអ្វីខ្លះ សម្រាប់អ្នក មុនពេលអ្នកយល់ព្រមជួលផ្ទះ៕
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…