CALL US,Telegram,WhatsApp,WeChat

News

លក្ខខណ្ឌខ្ចីលុយទិញផ្ទះ និងឯកសារតម្រូវមានអ្វីខ្លះ?

នៅប្រទេសកម្ពុជា ការទិញផ្ទះគឺជារឿងដ៏ចាំបាច់បំផុតមួយនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយវាគឺជាទីជម្រកអចិន្រ្តៃដើម្បីផ្ដល់សេចក្ដីសុខ និងសុភមង្គលជូនក្រុមគ្រួសារ។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានលុយគ្រប់គ្រាន់ដើម្បីទិញផ្ទះនោះទេ ដូច្នេះដើម្បីអាចទិញផ្ទះមួយបាន ពួកគេត្រូវតែស្វែងរកកម្ចីខ្លះពីធនាគារ។ តើត្រូវបំពេញតាមលក្ខណអ្វីខ្លះទើបអាចខ្ចីលុយពីធនាគារទិញផ្ទះបាន?

ដើម្បីអាចខ្ចីលុយពីធនាគារទិញផ្ទះបាន អ្នកត្រូវបំពេញតាមលក្ខណមួយចំនួនដូចជា៖ ត្រូវមានអាយុចន្លោះពី១៨ទៅ៦៥ឆ្នាំ មានទីលំនៅអចិន្រ្តៃ មានប្រវត្តិល្អ និងអាចទុកចិត្តបាន  មានអាជីវកម្មស្របច្បាប់ និងប្រាក់ចំណូលទៀតទាត់ មានទំនួលខុសត្រូវ និងសមត្ថភាពគ្រប់គ្រាន់ដើម្បីសងប្រាក់ទៅធនាគារវិញ។

ទន្ទឹមនេះ អ្នកចាំបាច់ត្រូវមានឯកសារមួយចំនួនដូចជា៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត កាតបុគ្គលិក កុងត្រាការងារ ប្លង់ដី (ប្លង់រឹង)  លិខិតបញ្ជាក់ប្រាក់ខែ និងឯកសារបញ្ជាក់ពីការចំណាយក្នុងគ្រួសារ ឫអាជីវកម្ម។

ទាក់ទងនឹងកម្ចីទិញផ្ទះ លោកសឿង ម៉ូរា៉រិទ្ធិ អគ្គនាយកនៅធនាគារឯកទេស Chief Bank មានប្រសាសន៍ថា៖ «ដើម្បីអាចខ្ចីលុយទិញផ្ទះបាន អតិថិជនត្រូវបំពេញតាមលក្ខណរបស់ធនាគារ និងភ្ជាប់ជាមួយនឹងឯកសារចាំបាច់មួយចំនួនដូចជាប្លង់ដី លិខិតបញ្ជាក់ប្រាក់ខែ និងឯកសារបញ្ជាក់ពីចំណូលចំណាយរបស់អាជីវកម្មជាដើម។  ជំហ៊ានបន្ទាប់គឺការវិភាគពីកម្ចីដែលធ្វើដោយធនាគារ ដែលជាលក្ខណចាំបាច់បំផុតសម្រាប់កម្ចីទិញផ្ទះ។ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានតួរអង្គសំខាន់មួយទៀត ដែលអនុញ្ញាតិឱ្យអ្នកទិញផ្ទះបង់រំលស់ដោយផ្ទាល់ជាមួយខ្លួនបាន នោះគឺអ្នកអភិវឌ្ឍន៍លំនៅឋាន។

ដោយសារតែការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្ត្រលក់របស់ខ្លួនដើម្បីទាក់ទាញអ្នកទិញកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃ ការបង់រំលស់ងាយស្រួល ហើយក្នុងករណីខ្លះទិញដោយមិនចាំបាច់បង់ប្រាក់តម្កល់ជាមុន។


លោក អៀ ចរិយា អគ្គនាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា៖ «ការទិញអចលនទ្រព្យដោយប្រើកម្ចីជាមួយអ្នកអភិវឌ្ឍន៍ ឬធនាគារអាចជាជម្រើសដ៏ល្អ ព្រោះតម្លៃអចលនទ្រព្យអាចឡើងខ្ពស់ជាងអត្រាការប្រាក់ ប៉ុន្តែវាអាស្រ័យលើប្រភេទអចលនទ្រព្យ ទីតាំង តម្លៃ ជម្រើសនៃការទូទាត់ និងអត្រាការប្រាក់ដែលផ្តល់ជូនដោយអ្នកអភិវឌ្ឍន៍ ឬធនាគារ»។

លោកបានបន្ថែមថា ការបង់ប្រាក់កម្ចីទិញផ្ទះជាមួយអ្នកអភិវឌ្ឍន៍ និងធនាគារមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប្រសិនបើអ្នកជ្រើសរើសបង់រំលោះជាមួយធនាគារ អត្រាការប្រាក់ចន្លោះពី ៥ ទៅ ១០ ភាគរយក្នុងមួយឆ្នាំជាមួយហានិភ័យទាប ដោយសារតែធនាគារនឹងសិក្សាពីលទ្ធភាពនៃការសងត្រឡប់ដូចជា ចំណូលប្រចាំខែទៀតទាត់ វត្ថុបញ្ចាំ (ប្លង់រឹង) និងឯកសារពាក់ព័ន្ធផ្សេងទៀតមុនផ្តល់ប្រាក់កម្ចី»។

ប្រសិនបើអ្នកជ្រើសរើសបង់ប្រាក់កម្ចីជាមួយអ្នកអភិវឌ្ឍន៍ អត្រាការប្រាក់ចន្លោះពី ៨ ទៅ ១២ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែអ្នកអភិវឌ្ឍន៍មិនត្រូវការបញ្ជាក់ពីប្រាក់ចំណូលប្រចាំខែ និងឯកសារផ្សេងៗទៀតពីអ្នកទេ។ ករណីនេះគឺល្អសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកវិនិយោគដែលមិនមានប្រាក់ចំណូលប្រចាំខែទៀងទាត់ ប៉ុន្តែមានហានិភ័យខ្ពស់ដោយសារតែប្រាក់ចំណូលរបស់ពួកគេអាចឡើងចុះ។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ច អ្នកអភិវឌ្ឍន៍អចលនៈទ្រព្យដែលអនុញ្ញាតឱ្យអតិថិជនបង់រំលោះដោយផ្ទាល់ជាមួយពួកគេ អតិថិជននោះមានហានិភ័យខ្ពស់ក្នុងការសងត្រឡប់ទៅវិញ។ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បាននិយាយថា ការបង់ប្រាក់កម្ចីទិញផ្ទះជាមួយអ្នកអភិវឌ្ឍន៍អាចប៉ះពាល់ដល់អតិថិជន ដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំឱ្យមានហានិភ័យខ្ពស់នៃការខកខានបង់ត្រលប់។ ជាធម្មតា អ្នកអភិវឌ្ឍន៍មិនមានជំនាញដើម្បីសិក្សាពីលទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនក្នុងការទូទាត់ត្រឡប់មកវិញនោះទេ។

លោក​បន្ត​ថា​ ដោយ​សារ​វា​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី​ ដូច្នេះ​អតិថិជន​មួយ​ចំនួន​អាច​ទិញ​ផ្ទះ​មួយ​ ឬ​ពីរ​។ អតិថិជន​ខ្លះ​រំពឹង​ថា​ពេល​ទិញ​ផ្ទះរួច ​គេ​អាច​ជួល ឫលក់​ចេញវិញ​ដោយ​ចំណេញ។ ប៉ុន្តែ ប្រសិនបើការរំពឹងទុកនោះមិនបានដូចបំណង នោះអតិថិជនអាចនឹងមានបញ្ហាជាមួយនឹងលំហូរហិរញ្ញវត្ថុ ហើយចុងក្រោយគាត់​អាច​នឹង​ដាក់​លក់អចលនទ្រព្យ​ទៅវិញក្នុងតម្លៃក្រោមទីផ្សារ ដែលអាច​ជះ​ឥទ្ធិពល​ទៅលើ​ទីផ្សារ​ទាំងមូល។
សម្រាប់រូបលោក វិធី​ល្អ​បំផុត​គឺ​អតិថិជន​មិន​គួរ​ប្រើ​កម្ចី​ទិញ​លំនៅឋាន​ពី​អ្នក​អភិវឌ្ឍន៍​ទេ ព្រោះ​មិន​មាន​ការសិក្សា​ពី​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ខុសពីធនាគារដែលនឹងសិក្សាពីចំណូលអតិថិជន និងធ្វើការវិនិច្ឆ័យលើហានិភ័យប្រាក់កម្ចី ជាមួយអត្រាការប្រាក់ទាប។

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago