CALL US,Telegram,WhatsApp,WeChat

Area Guide

ប្រព័ន្ធថ្មីរបស់ពន្ធដារ ! បើម្ចាស់បុរី ឬផ្ទះល្វែងណាដែលមិនធ្វើរឿង១នេះគឺមិនអាចលក់បានដាច់ខាត

ថ្លែង​ក្នុង​សិក្ខា​សិលា​ស្តី​ពី​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​កាលពី​ពេល​កន្លង​ទៅ​នេះ​ឯកឧត្តម គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​លេខ​កូដ​សម្គាល់​អចលនទ្រព្យ​ថ្មី​ដោយ​ឱ្យ​ម្ចាស់​គម្រោង​សាងសង់​បុរី និង​ផ្ទះល្វែង​ទាំងអស់​ត្រូវ​បង់ពន្ធ និង​ចុះបញ្ជី​ជា​មុន​សិន​ទើប​អាច​កាត់ឈ្មោះ​លក់​ឱ្យ​អតិថិជន​បាន ។

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​បញ្ជាក់​ក្នុង​សិក្ខា​សិលា​ថា ៖ «​បើ​មិន​បាន​ទៅ​ធ្វើការ​បង់ពន្ធ ហើយ​មិន​មាន​លេខ Tax QR Code ទេ​នោះ មាន​ន័យ​ថា​មិន​អាច​កាត់ឈ្មោះ​លក់​ចេញ​ឱ្យ​អតិថិជន​បាន​ទេ​» ។

ក្នុង​នោះ​ផង​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​តែ​ធ្វើការ​អភិវឌ្ឍន៍កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​លេខ​កូដ​សម្គាល់​អចលនទ្រព្យ​សម្រាប់​ក្រុមហ៊ុន​សង់​បុរី និង​ផ្ទះល្វែង ដែល​អាច​នឹង​ដាក់​ដំណើរការ​ឱ្យ​ប្រើប្រាស់​នៅ​ចុង​ខែមេសា ឬ​ដើមខែ​ឧសភា ឆ្នាំ​២០២២ ខាង​មុខ​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ប្រព័ន្ធ​គ្រប់​គ្រង់​លេខ​កូដ​សម្គាល់​អចលនទ្រព្យ​ថ្មី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ រាល់​ផ្ទះ​នីមួយ​ៗ​នឹង​មាន QR Code ហើយ​ផ្ទះ​ដែល​មិន​មាន QR Code មាន​ន័យ​ថា ម្ចាស់​បុរី ឬ​ផ្ទះ​អត់​បង់ពន្ធ និង​អត់​បាន​ចុះបញ្ជី ហើយ​មិន​អាច​ផ្ទេរកម្មសិទ្ធិ​បាន​ឡើយ ៕

Source: https://www.realestate.com.kh/km/news/GDT-requires-borey-company-to-pay-tax-before-transferring-ownership-to-customers/

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago