CALL US,Telegram,WhatsApp,WeChat

News

ពន្ធដាររំលឹកជាលើកទី២ លើការបង់ពន្ធអចលទ្រព្យនិងដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២ ដល់ម្ចាស់អចលទ្រព្យទាំងអស់  ដែលមានអចលទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តទាំងអស់។

អគ្គនាយកដ្ឋានពន្ធដា បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញ កាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យលើ អចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃផុតកំណត់។

ហេតុដូចនេះ អគ្គនាយកដ្ឋានពន្ធដា ក្រើនរំលឹកនឹងជំរុញប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ទាំងអស់ ហើយមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ សូមមេត្តារួសរាន់ទៅប្រកាសពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ដើម្បីជំរុញឲ្យ ការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងកុំឲ្យកក់ស្ទះ ឬការប្រជៀតគ្នា មកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលនាំឲ្យកើតមានបាតុភាពអសកម្មណាមួយ។

បើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា ម្ចាស់អចលនទ្រព្យទាំងអស់អាចមកប្រកាសពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ​​ ឬសាខាពន្ធដារខេត្ត – ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬតាមធនាគារមួយចំនួនផ្សេងទៀត។ មួយវិញទៀត អាចតាមរយៈកម្មវិធី GDT Taxpayer App ដែលមាននៅក្នុង App Store ឬ Play Store ។
សូមរំលឹកថា ក្នុងករណីខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
ដើម្បីចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

+ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារ

+ ពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)

+ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)

រូបថតរបស់អចលនទ្រព្យ

+ និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្ដោយ)

+ ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យទម្រង់ FORM PT-01

+ បន្ទាប់ពីចុះបញ្ជីអចលនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅ  រដ្ឋបាល-សារពើពន្ធក្នុងករណីដូចខាងក្រោម៖

+ ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ

+ ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល

+ អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ

+ អចលនទ្រព្យត្រូវបំបែក ឬបង្រួមក្បាលដី ឬឱ្យជាអំណោយ

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago