CALL US,Telegram,WhatsApp,WeChat

News

កែលម្អប្រឡាយទឹកស្អុយ ទៅជាផ្លូវកោងកាងសាងស្នេហ៍សម្រេចបាន៩០%

ផ្លូវលូទឹកស្អុយកណ្ដាលក្នុងក្រុងសៀមរាបដែលមិនអាចប្រើប្រាស់បាន និងមានក្លិនស្អុយ ត្រូវបានគណៈកម្មការអន្តរក្រសួង ស្ថាបនានិងរៀបចំធ្វើការកែលម្អ សម្រេចបាន៩០%ហើយ ដោយប្រសិទ្ធនាមថា ផ្លូវកោងកាងសាងស្នេហ៍។

ផ្លូវមួយខ្សែនេះ ពីអតីតកាលជាប្រឡាយទឹកស្អុយមួយកន្លែងដែលប្រជាពលរដ្ឋនៅទីនោះ តែងតែថ្ងូរថាមាន ក្លិនស្អុយខ្លាំង ប៉ះពាល់ដល់សុខភាព ជីវភាពរស់នៅ និងបរិស្ថានយ៉ាងខ្លាំង នៅតំបន់នេះ ត្រូវបានធ្វើការកែលម្អមកជាផ្លូវសម្រាប់ថ្មើរជើង នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី មួយទៀតក្នុងទឹកដីអង្គរ។

សូមបញ្ជាក់ថា ផ្លូវកោងកាងសាងស្នេហ៏នេះមានទទឹង ៥ម៉ែត្រ ប្រវែង ៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ចំណុចមុខសណ្ឋាគារសុខា ឆ្ពោះទៅវិថីព្រះសង្ឃរាជ ទេព វង្ស ជិតផ្សាររាត្រី ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប

ឯកឧត្តម លី រស្មី រដ្ឋលេខាធិកានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ពី គោលបំណងធំចំនួនពីរ ១- គឺចង់ចូលរួមស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ឲ្យស័ក្តិសមនឹងការរីកចម្រើនផ្នែកនគរូបនីយកម្មដែលបច្ចុប្បន្នមានអគារល្អៗជាច្រើនកំពុងតែបង្ហាញ ខ្លួនក្នុងទេសភាពនគរូបនីយកម្មក្រុងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ តែផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុងហាក់មិនទាន់មានភាពរីកចម្រើនសមស្របនៅឡើយ ២- ចូលរួមសិក្សាប្លង់មេតំបន់អរិយក្សត្រ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មភ្ជាប់ជាមួយរាជធានីភ្នំពេញនាពេលអនាគត។

ការកែប្រែពីកន្លែងអវិជ្ជមានដែលមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន ទៅជាកន្លែងដែលមានបរិយាកាសល្អ គឺជាការគិតគូរដល់សុខមាលភាពនគរូបនីយកម្មក្រុង និងការស់នៅរបស់អ្នកក្រុងសៀមរាបមានភាពល្អប្រសើរ។

ជាពិសេសទាក់ទាញភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ផ្សាររាត្រី និងទីកន្លែងដទៃទៀតក្នុងក្រុងសៀមរាប ជម្រុញឲ្យកាន់តែមានភាពចម្រុះសម្បូរណ៍បែបលើគោលដៅទេសចរណ៍ និងធ្វើឲ្យមានសុខដុមនីយកម្មផ្នែកនគរូបនីយកម្មក្រុង សមស្របជាទីកន្លែងពេញនិយមសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា សប្ដាហ៍ទី២ខែកញ្ញា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន២០៣,៩២១នាក់ ក្នុងនោះភ្ញៀវជាតិ១៨៥,៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៥១៥នាក់។ ដោយឡែកខេត្តសៀមរាប​ ទទួលបានភ្ញៀវទេសចរណ៍ ២៣​,១៦៩នាក់។

 

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago