CALL US,Telegram,WhatsApp,WeChat

Cambodia Real Estate

ស្វែងយល់អំពីគន្លឹះរកស៊ីអចលនទ្រព្យជាមួយនឹងជនជាតិចិន

ប្រទេសចិនបានឈរលំដាប់ទីមួយនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ជាក់ស្តែងទំហំពាណិជ្ជកម្មរវាង​កម្ពុជា​ ​និង​ចិន​​ឈាន​ដល់​ជិត​ ​១​១​,​២​ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ ​២​០​២​១ ​យោង​តាម​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

​វិស័យអចលនទ្រព្ជាវិស័យចំបង ហើយជនជាតិចិនបានបោះទុនវិនិយោគដ៏ច្រើនគួរឲ្យកត់សំគាល់ ដូច្នេះហើយ Harbor Property បានលើកយកគន្លឹះមួយចំនួនដើម្បីធ្វើការរកស៊ីជាមួយនឹងជនជាតិចិនក្នុងវិស័យអចលនទ្រព្យ៖


ដំបូងយើងត្រូវដឹងថាជនជាតិចិនស្វែងរកអចលនទ្រព្យដោយវិធីណាជាមុនសិន ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតនៅក្នុងប្រទេសគឺមានកំណត់ ហើយបណ្តាញសង្គមដែលចិននិយមប្រើប្រាស់នោះគឺ Wechat ដូច្នេះអ្នកត្រូវប្រាកដថា អ្នកត្រូវតែប្រើប្រាស់បណ្តាញទំនាក់ទំនងមួយជាមុនសិន។

បើនិយាយអំពីច្បាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាវិញ ជនបរទេសមិនអាចទិញប្រភេទផ្ទះដែលស្ថិតនៅជាន់ផ្ទាល់ដីបានទេ ហើយក៏មិនអាចទិញអចលនទ្រព្យជាដី ឬបុរីបានដែរ ដរាបណាពួកគេមានអ្នកឈរឈ្មោះ ឬទិញលក់ក្រោមឈ្មោះជាប្រភេទក្រុមហ៊ុនដែលឈរឈ្មោះដោយជនជាតិខ្មែរ។ ជាក់ស្តែង ការទិញប្រភេទអចលនទ្រព្យជាខុនដូដែលវាជាប្រភេទលំនៅដ្ឋានដែលមានប្រជាប្រិយភាពបំផុតសម្រាប់ជនជាតិចិនដែលយើងគួរលើកមកសិក្សា។

លោក តាំង ណារ៉ា បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងអតិថិជននៅក្រុមហ៊ុនអចលនទ្រព្យ LPA បានឲ្យដឹងថា តម្រូវការភ្ញៀវជនជាតិចិនគឺមានច្រើនខ្លាំងសម្រាប់ទីផ្សារខុនដូ។ ចំណុចដែលពួកគេចង់បានបំផុតគឺទីតាំង ដែលស្ថិតនៅចំកណ្តាលក្រុងនិងទីប្រជុំជន។

លោកបានបន្ថែមថា៖ “ភ្ញៀវជនជាតិចិនមិនសូវជាសាញនឹងតម្លៃប៉ុន្មានទេ ហើយព័ត៌មានទៀតសោធជា ធម្មតាម្ចាស់គម្រោងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដូច្នេះវាអាស្រ័យនូវបែបផែននូវ ការទំនាក់ទំនងភ្ញៀវជាមួយនឹងភាពស្មោះត្រង់។ យើងត្រូវរក្សាការទំនាក់ទំនងឲ្យបានល្អបំផុតទោះជាពួកគេបានទិញ ឬមិនបានទិញក៏ គឺនៅតែត្រូវបង្ហាញអកប្បកិរិយារួសរាយនិងឆ្លើយរាល់សំនួរទាំងអស់ ជាពិសេសសំនួររបស់ពួកគេភាគច្រើនទាក់ទងនឹងបែបផែនក្នុងការរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាច្បាប់ផ្សេងៗ។

អ្នកស្រី ធីតា ដែលមានស្វាមីជាជនជាតិចិនដែលបានសាងសង់គម្រោងអគារខុនដូស្ថិតនៅម្តុំសង្កាត់បឹងកេងកង២បានឲ្យដឹងថា ជនជាតិចិនមិនត្រឹមតែស្វែងរកលំនៅដ្ឋានស្នាក់នៅតែប៉ុណ្ណោះទេ ពួកគេក៏ត្រូវការ ការិយាល័យសម្រាប់ធ្វើការផងដែរ។ ជាក់ស្តែងគម្រោងខុនដូរបស់លោកស្រីបានសាងសង់យូនីតប្រមាណ១០យូនីតដែលមានស្តង់ដារការិយាល័យ។


ចំណែកឯការបង់ប្រាក់អាចបង់ដាច់ ឬរំលួសដោយធ្វើការបង់ប្រាក់ប្រចាំខែគឺប្រមាណ៥០០ដុល្លារក្នុងមួយខែគឺស្មើនឹងតម្លៃជួលការិយាល័យធម្មតា។ ការគិតគូរអំពីតម្រូវការបច្ចុប្បន្នរបស់អតិថិជនវាគឺជាយុទ្ធសាស្រ្តដ៏ល្អបំផុត។

យោងតាមគេហទំព័រអចលនទ្រព្យចិន ជូហៃ បានឲ្យដឹងថាប្រមាណ៩០%នៃប្រជាជនស្វែងរកអចលនទ្រព្យគឺតាមរយៈប្រព័ន្ធអនឡាញ ដូច្នេះវាគឺជាវិធីល្អផងដែរប្រសិនបើអ្នកបានដាក់លក់ ឬជួល អចលនទ្រព្យរបស់លោកអ្នកតាមគេហទំព័រអចលនទ្រព្យដែលមានជំនាញនិងបទ ពិសោធន៍ (លោកអ្នកអាចចូលទៅកាន់ Harbor Property)។

និយាយអំពីទំនាក់ទំនងប្រសិនបើអ្នកជួញដូរក្នុងវិស័យអចលនទ្រព្យដោយភាពស្មោះត្រង់ នោះអតិថិនជនចិននឹងរត់រកអ្នកជាបន្តបន្ទាប់ដោយសារពួកគេនឹងណែនាំអ្នកទៅឲ្យមិត្តភក្តិរបស់គេបន្តគ្នា។


លោកអ្នកអាចស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញនិងបទពិសោធន៍ជាមួយនឹង ការរកស៊ីជាមួយជនជាតិចិន ដើម្បីឲ្យជួយសម្រួលដល់ការងាររបស់លោកអ្នក ប្រសិនបើលោកអ្នកមិនចង់ធ្វើការរឿងនេះដោយផ្ទាល់។ ទោះជាយ៉ាងណាការរកស៊ីគឺ មានខាតមានចំណេញដូចនេះលោកអ្នកត្រូវគិតគូរឲ្យបានម៉ត់ចត់ក្នុងការសម្រេចចិត្តលើរឿងអ្វីមួយ។

សូមរំលឹកផងដែរ ជនបរទេសដែលមានបំណងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាគឺមិនចាំបាច់បង្ហាញលទ្ធផលPCRនិងធ្វើតេស្តរហ័សទៀតទេពេលមកដល់កម្ពុជា នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធនដាក់ឲ្យប្រើប្រាស់ ភូមិកុមារ SOS ព្រៃវែងនាព្រឹកថ្ងៃទី16ខែមីនាឆ្នាំ2022នេះ៕

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago