CALL US,Telegram,WhatsApp,WeChat

News

តោះ! មកដឹងពីចំណុចសំខាន់ខ្លះៗមុនទិញផ្ទះក្នុងបុរី

ការទិញផ្ទះមិនចេះតែសម្រេចចិត្តទិញផ្ដេសផ្ដាសនោះទេ បើមិនចង់ស្ដាយក្រោយពេលទិញខុស។ មុនពេលដែលអ្នកទិញលំនៅឋាននៅក្នុងគម្រោងបុរី មានចំនុចសំខាន់ៗមួយចំនួនដែលអ្នកត្រូវពិចារណាឲ្យបាន ម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញ។

ចំណុចទាំងនោះមានដូចជា៖

ទីតាំងនៃគម្រោង៖ ទីតាំងគឺជាកត្តាដ៏សំខាន់ដែលយើងត្រូវពិនិត្យមើលថាតើផ្ទះនោះស្ថិតក្នុងតំបន់មួយណាមានសក្ដានុពលស្ថិតក្នុងតំបន់ទីប្រជំុជនអាចប្រកបអាជីវកម្មបាន និងក្បែរគម្រោងអភិវឌ្ឍន៏ធំៗនៅជិតឬទេ ដូចជានៅតំបន់ផ្លូវ៦០ម៉ែត្រ ឬសែនសុខជាដើម។

ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី៖ យើងត្រូវមើលលើផ្លូវគមនាគន៍ ប្រព័ន្ធទឹកភ្លើង ក៏ដូចជាប្រព័ន្ធលូក្នុងគម្រោងបុរីនោះ។

ពិនិត្យពីប្រភេទប្លង់នៃផ្ទះ៖ វាសំខាន់ខ្លាំងណាស់ក្នុងការពិនិត្យមើលលើប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុជាប្រភេទប្លង់រឹងឬក៏ប្លង់ទន់ ព្រោះថាប្រភេទប្លង់ទាំងពីរនេះមានប្រសិទ្ធភាពខុសគ្នាដែលអ្នកគួរតែស្វែងយល់បន្ថែម។

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ ត្រូវមើលលើក្រុមហ៊ុនអភិវឌ្ឍន៍នោះមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះរួចហើយឬនៅ។

អាជ្ញាប័ណ្ណសាងសង់៖ មើលអោយមែនទែនលើ គម្រោងលំនៅឋានទាំងនោះថាតើមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែរឬទេ។

អាជ្ញាប័ណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យនោះគឺអាជ្ញាប័ណ្ណបុរីដែលមានការទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការវិនិយោគលេីអចលនទ្រព្យ មិនមែនជាការវិនិយោគលើតម្លៃតិចតួចនោះទេហេតុដូចនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលសម្រេចចិត្ត។

ប្រភព: Harbor Property

Recent Posts

How to manage your investment property

Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.

5 months ago

Finances

What you consider essential when buying a property to live in is different to what you need to look for…

5 months ago

How to choose an investment property

What you consider essential when buying a property to live in is different to what you need to look for…

5 months ago