បុរីសំដៅលើការរស់នៅបែបសហគមន៍មួយដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលការរស់នៅនោះប្រមូលផ្ដុំទៅដោយលំនៅឋានផ្សេងៗគ្នា ដូចជាប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងផ្ទះល្វែងជាដើម។ ទោះបីជាបច្ចុប្បន្នបុរីភាគច្រើនត្រូវបានអភិវឌ្ឍឆ្ងាយពីកណ្តាលទីក្រុង ១០-១៥ គីឡូម៉ែត្រយ៉ាងណាក្ដី ក៏ប្រជាជនខ្មែរភាគច្រើននៅតែចូលចិត្តរស់នៅក្នុងបុរី ដោយសារតែផ្ទះមានទំហំធំទូលាយ និងមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូ។
យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? នៅពេលនិយាយអំពីការទិញលំនៅឋាននៅក្នុងបុរី មនុស្សភាគច្រើនផ្ដោតការយកចិត្តទុកដាក់លើទីតាំង តម្លៃ និងម៉ូតផ្ទះ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់អំពីឯកសារច្បាប់សំខាន់ៗមួយចំនួនពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។
ដោយឡែក ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហដ្ឋាន អ្នកគួរសួរនាំអ្នកអភិវឌ្ឍន៍បុរីរបស់អ្នកអំពីឯកសារច្បាប់ទាំង ៥ ប្រភេទដើម្បីប្រាកដថា គម្រោងនេះអាចទុកចិត្តបាន ហើយអាចធានាបាននូវសុវត្ថិភាព ១០០% បន្ទាប់ពីអ្នកវិនិយោគថវិការទាំងដុលទៅលើអចលនទ្រព្យមួយនោះ។ ខាងក្រោមនេះគឺជាឯកសារច្បាប់សំខាន់ៗ ៥ ប្រភេទ ដែលអ្នកត្រូវសួរអ្នកអភិវឌ្ឍន៍លំនៅឋាន មុនពេលអ្នកទិញអចលនទ្រព្យនៅក្នុងគម្រោងបុរី ជាពិសេសការអភិវឌ្ឍមុនគម្រោង។
ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ មុនពេលចាប់ផ្តើមសាងសង់បុរី ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់ ដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចទទួលបានសិទ្ធិសម្រាប់ការចាប់ផ្តើមសាងសង់គម្រោងរបស់ពួកគេ។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថា គម្រោងនោះអាចដំណើរការដោយស្របច្បាប់។
អាជ្ញាប័ណ្ណសាងសង់៖ មុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ដល់ក្រុមហ៊ុនសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការត្រួតពិនិត្យពីគម្រោងរបស់ក្រុមហ៊ុនយ៉ាងហ្មត់ចត់ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា៖ ប្រព័ន្ធទឹក ភ្លើង និងលូជាដើម ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍទាំងមូល។
អាជ្ញាប័ណ្ណបុរី៖ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីបានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ ។ ជាទូទៅអ្នកអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្តបំផុត គឺត្រូវមានអាជ្ញាប័ណ្ណបុរីត្រឹមត្រូវ ដើម្បីបង្ហាញទៅកាន់អតិថិជនគោលដៅរបស់ពួកគេ។
ប្លង់មេ៖ ប្លង់មេមានសារៈសំខាន់បំផុតចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសួរក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីបង្ហាញប្លង់មេរបស់គម្រោង ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មុននឹងគម្រោងបុរីណាមួយអាចសាងសង់បាន លុះត្រាណាគំរូប្លង់មេនៃគម្រោងមួយនោះត្រូវបានអនុម័តពីក្រសួងពាក់ព័ន្ធជាមុនសិន។
ប្លង់រឹង៖ មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។ ប្លង់មេគ្របដណ្តប់លើដីទាំងអស់សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះមានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជាក់ពីប្លង់រឹងទាំងពីរប្រភេទនេះ។
លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃដោយឥតគិតថ្លៃ។
Purchasing your rental property is just the start. Next, you need to think about managing the property and making improvements.
What you consider essential when buying a property to live in is different to what you need to look for…
What you consider essential when buying a property to live in is different to what you need to look for…