News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ការសិក្សា​ថ្មី​៖ តម្រូវការ​ទិញ​លក់​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​នៅតែ​មាន​កំនើន​ល្អ​ប្រសើរ​


ការសិក្សា​ថ្មី​៖ តម្រូវការ​ទិញ​លក់​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​នៅតែ​មាន​កំនើន​ល្អ​ប្រសើរ​

ដោយៈ​ វុត្ថា​

ភ្នំ​ពេញៈ​ ផ្អែក​តាម​ការសិក្សា​ថ្មី​ ដោយ​ការ​ធ្វើ​ស្ទង់មតិ​ទៅលើ​មនុស្សជា​ច្រើន​នាក់​ ដែល​ភាគច្រើន​ ជា​អ្នក​ស្ថិតនៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បង្ហាញថា​ ស្ថានភាព​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​ ក្នុង​រាជធានី​ភ្នំពេញ​នៅក្នុង​ឆ្នាំ២០១៩នេះ​ នៅតែ​រក្សា​បាន​អត្រា​ខ្ពស់​ដដែល​ ហើយ​ភាគច្រើន​ជា​អតិថិជន​ក្នុង​ស្រុក​។

នៅក្នុង​របាយការណ៍​ដែល​ចេញ​ដោយ​គេហទំព័រ​ Realestate.com.kh​ ដែល​បាន​ធ្វើការ​ស្ទង់មតិ​អំពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០១៩​ ជាមួយនឹង​អ្នកចូលរួម​ផ្តល់​ចម្លើយ​ចំនួន​ប្រមាណ២​,០០០នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ៧៣.៤ភាគរយ​ និង​ជនជាតិ​ចិន​មាន២៣ភាគរយ​ និង​ក្រៅពី​នេះ​ជា​ជន​ជា​តិ​ផ្សេង​ៗ។

ការស្ទង់មតិ​នេះ​បាន​បង្ហាញថា​ មនុស្សជា​ច្រើន​ចង់​ទិញ​ដី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​មាន​ចំនួន៧៧.៧ភាគរយ​ នៅ​ឆ្នាំ​២០១៩​ កើនឡើង​បន្តិច​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨​ ហើយ​ទីតាំង​បន្ទាប់​ ដែល​មាន​តម្រូវការ​ខ្ពស់​ គឺ​ខេត្តសៀមរាប​ ព្រះសីហនុ​ កំពត​ កែប​ និង​ក្រុង​ប៉ោយប៉ែត​។ ខេត្តសៀមរាប​មាន​ចំនួន៧.៤ភាគរយ​ ចំណែក​ឯខេត្តកំពត​មាន៥.៣ភាគរយ​ ហើយ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន៤.២​ ភាគរយ​ ។ ខេ​ត្ត​ផ្សេង​ៗក៏​សង្កេតឃើញ​ថា​មានការ​ចាប់អារម្មណ៍​ដែរ​ ដូចជា​ កែប​ មាន២ភាគរយ​ តំបន់​ប៉ោយប៉ែត​ ​មាន​ ១.៨ភាគរយ​ និង​ខេត្តបាត់ដំបង១.៤ភាគរយ​ ។

ប្រធាន​សមា​គអ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​ទទួលស្គាល់​ទៅលើ​របាយការណ៍​ខាងលើ​នេះ​ ហើយ​លោក​មាន​ជំនឿ​ថា​ តម្រូវការ​ទាំងនេះ​ នឹង​នៅតែ​បន្ត​រហូតដល់​ឆ្នាំ​បន្ទាប់​ខាងមុខ​ទៀត​។

លោក​បាន​បន្ត​ថា​ “រាជធានី​ភ្នំពេញ​ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​ និង​សកម្ម​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​វា​មាន​តម្រូវការ​ខ្ពស់​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ថា​ សម្រាប់​ខេត្ត​ដទៃទៀត​ ដូចជា​ ព្រះសីហនុ​ បើ​ទោះជា​មាន​តម្រូវការ​ទាប​ជាង​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​នៅតែ​មាន​អត្រា​ខ្ពស់​បើ​ប្រៀប​ជាមួយ​បណ្តា​ខេត្ត​ដទៃទៀត​ ជាពិសេស​ខេត្ត​ដែល​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ដូចគ្នា​ រួមមាន​ខេត្តកំពត​ កែប​ និង​ខេត្តកោះកុង​” ៕

The post ការសិក្សា​ថ្មី​៖ តម្រូវការ​ទិញ​លក់​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​នៅតែ​មាន​កំនើន​ល្អ​ប្រសើរ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area