គន្លឹះទិញផ្ទះសម្រាប់ អ្នកមានវ័យ២០ឆ្នាំប្លាយ Posted on July 18, 2022 by harbor in Buy, Finance, News, Sell ការទិញផ្ទះក្នុងវ័យ២០ឆ្នាំ គឺជាការវិនិយោគដ៏ល្អនាពេលអនាគត ហើយក៏ជាការវិនិយោគដែលអាចរីក ចម្រើនយ៉ាងខ្លាំង។ ស្ថិតនៅក្នុងវ័យចាប់ពី២០ឆ្នាំឡើង គឺជាវ័យមួយ ដែលមានប្រាក់បៀវត្សរ៍នៅមាន កម្រិត ដែលត្រូវរៀនផងនឹងត្រូវធ្វើការក្រៅម៉ោងផង ហើយក៏ជាវ័យមួយ ដែលពេញសប្បាយ។ ដូច្នេះ ការគិតទៅលើរឿងវិនិយោគអចលនទ្រព្យ គឺអាចហួសពីលទ្ធភាពរបស់ ពួកគេ។ ប៉ុន្តែវាក៏អាចទៅរួច ប្រសិនបើអ្នកមានការរៀបគម្រោងច្បាស់លាស់។ប្រសិនបើអ្នកស្ថិតក្នុងវ័យ២០ឆ្នាំប្លាយ ការគិតទុកមុនគឺជាគន្លឹះជួយឲ្យអ្នកអាចសម្រេចបានក្នុងការទិញផ្ទះ ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន៖