News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

កំនើ​នប្រ​ជា​សាស្ត្រ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កំពុង​ប្រែក្លាយ​តំបន់​ផ្លូវ​ហាណូយ​ទៅជា​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​នៅ​រាជធានី​


កំនើ​នប្រ​ជា​សាស្ត្រ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កំពុង​ប្រែក្លាយ​តំបន់​ផ្លូវ​ហាណូយ​ទៅជា​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​នៅ​រាជធានី​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​ការ​រីកចម្រើន​នៃ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន​ និង​កំពុង​ធ្វើឲ្យ​តំបន់​ផ្លូវ​ហាណូយ​ ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​ នៅ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។

ផ្លូវ​ដ៏​សំខាន់​នេះ​ បាន​ប្រែក្លាយ​ពី​តំបន់​ធ្លាប់​ស្ងប់ស្ងាត់​កាលពី៥ឆ្នាំមុន​ មក​ជា​តំបន់​ដែល​ការ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក​ ដោយសារ​មហាវិថី​នេះ​បាន​តភ្ជាប់​ជាមួយ​ផ្លូវ​សំ​ខាន់​ៗនៅ​តំបន់​នោះ​ដូចជា​ មហាវិថី​ឈ្នះ​ ឈ្នះ ​(ផ្លូវ​ទំនប់​កប់​ស្រូវ​) ផ្លូវជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៤​ ផ្លូវជាតិ​លេខ៣​ និង​ផ្លូវ​សម្តេច​ជា​ស៊ី​ម ផ្លូវ​ឧកញ៉ា​ម៉ុង​ រិទ្ឋី​ជាដើម​។

ជាមួយនឹង​ការ​រីកចម្រើន​ និង​កំនើ​ននៃ​លំហូរ​ប្រជាជន​ ចូល​មកកាន់​រាជធានី​ភ្នំពេញ​កើនឡើង​ជាប្រចាំ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នេះ​ បាន​ធ្វើឲ្យ​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ឆ្ពោះទៅ​កាន់​តំបន់​នេះ​កាន់តែ​ច្រើន​ ដែល​មាន​បុរី​ និង​ខុន​ដូ​ជាច្រើន​បាន​និង​កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ជា​បណ្តុំ​ទីផ្សារ​បោះ​ដុំ​ទំ​និញ​គ្រប់់​ប្រភេទ​ និង​ជា​ផ្សារ​ទំនើប​ដែល​មាន​លក់ទំនិញ​ អាហារ​និង​ភេសជ្ជៈ​ចម្រុះ​ ការិយាល័យ​ ឧទ្យាន​អាហារ​ នឹង​បង្ហាញ​វត្តមាន​នៅ​តំបន់​នេះ​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​។

នាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ B2B​ Park​ លោក​ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី១១​ កញ្ញា​នេះ​ថា​ ដោយ​មើល​ឃើញ​សក្តា​នុ​ពល​តំបន់​នេះ​កំពុង​មាន​ភាព​រីកចម្រើន​ និង​កំនើ​នប្រ​ជា​សាស្រ្ត​កាន់តែ​ច្រើន​ តំបន់​ផ្លូវ​ហាណូយ​គួរ​មាន​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយទៀត​ ដើម្បី​ឆ្លើយតប​នឹង​កំនើ​នប្រ​ជា​ជន​រស់នៅ​ក្នុង​តំបន់​នេះ​។

លោក​បន្ត​ថា​ “ការ​បង្ហាញ​វត្តមាន​ផ្សារ​ទំនើប ​AEON​ MALL​, MAKRO​, Global​ House ​មិនមែន​ជា​បញ្ហា​នោះ​ទេ​ យើង​មិន​ប្រកួតប្រជែង​គ្នា​នោះ​ទេ​ តែ​វា​ជា​ការ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​ ហើយ​យើង​មាន​លក្ខណៈ​ពិ​សេ​សរៀងៗ​ខ្លួន​”។លោក​បន្ថែម​ថា​ “B2B​ Park​នឹង​ដើរតួ​នាទី​ជា​បណ្តុំ​ទំនិញ​ សេវាកម្ម​ម្ហូបអាហារ​ ការ​កំសាន្ត​ ការិយាល័យ​និង​ជា​មជ្ឈមណ្ឌល​ផ្ទុកទំនិញ​បោះ​ដុំ​ថ្មី​មួយ​នៃ​រាជធានី​ភ្នំពេញ​”។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ B2B​ Park

គំរោង​នេះ​បាន​និង​កំពុង​តាំងនៅ​លើ​ទីតាំង​ ដែល​មាន​បុរី​ចំនួន៧កន្លែង​ព័ទ្ឋ​ជុំវិញ​ ស្ថាប័ន​រដ្ឋាភិបាល​ ធនាគារជាតិ​ ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ធនាគារ​ សាលារៀន​ និង​អាច​ធ្វើដំណើរ​ត្រឹម១៥ទៅ២០នាទី​ ទៅ​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

លោក​ធួន​ ស៊ី​ណា​នបា​នប​ន្ត​ថា​ ជាមួយ​សកម្មភាព​នៃ​ការ​អភ​ភិ​វឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​នេះ​ ការ​វិនិយោគ​ផ្សារ​ទំនើប​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ត្រូវ​បាន​អ្នក​អភិវឌ្ឍន៍​គិតដល់​ការបង្កើត​ផ្សារ​សហគមន៍​ រោងភាពយន្ត​ ចំណត​យានយន្ត​សមស្រប​ ដើម្បី​ឆ្លើយតប​នឹង​អតិថិជន​ និង​កំនើ​ននៃ​ការប្រើ​ប្រាស់​យានយន្ត​នៅ​កម្ពុជា​។

ជាមួយនឹង​ពាក្យស្លោក​ “អនាគត​ចាប់ផ្តើម​ពីទី​នេះ​” B2B​ Park ​មាន​កំពស់៦ជាន់​ជាមួយនឹង​ការរចនា​អាគារ​ដ៏​ទាក់ទាញ​ និង​មាន​ភាព​រស​រវើក​ នៅលើផ្ទៃដីទំហំជាង ២៣០០០ម៉ែត្រការ៉េ ក្រោមការបែងចែកជាទីតាំងពិព័រណ៍ពាណិជ្ជកម្ម ផ្សារ​សហគមន៍ ​ការិយាល័យជួល ឧទ្យាន​អាហារ ​និង​ភេសជ្ជៈ​ ​រោងភាពយន្ត​ និងលំហរ Sky bar ស្ថិតនៅជាន់ទី៥ ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​បាន​ថ្លែង​ថា​ នៅ​តំបន់​ខាងលើ​នេះ​ មាន​ភាព​ទាក់ទាញ​ខ្លាំង​ និង​មាន​តម្រូវការ​បញ្ជាទិញ​ខ្ពស់​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ បើ​ទោះជា​មាន​ផ្សារ​ទំនើប​ច្រើន​ ក៏​ពិតមែន​ ប៉ុន្តែ​វា​នៅតែ​ទាមទារ​ឱ្យ​មាន​ផ្សារ​ទំនើប​បន្ថែម​ទៀត​ ដែល​មានការ​ផ្គត់ផ្គង់​ផលិត​ផល​ផ្សេង​ៗគ្នា​ មិនមែន​ជា​ការប្រកួត​ប្រជែង​។

លោកស្រី​បាន​បញ្ជាក់​ថា​ “នៅក្នុង​ខណ្ឌ​សែនសុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ ចំនួន​ផ្សារ​ទំនើប​នៅ​មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ហើយ​កម្លាំង​នៃ​កា​រប​ញ្ជារ​ទិញ​នៅតែ​បន្ត​មាន​កំណើន​”។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ សែនសុខ​ គឺជា​ខណ្ឌ​មួយ​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ផ្នែក​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ដោយសារតែ​មាន​លំហូរ​ប្រជាសាស្ត្រ​ជាច្រើន​ ចូល​ទៅ​រស់នៅ​ក្នុង​ខណ្ឌ​មួយ​នេះ​ ហើយ​មាន​ភាព​អំណោយផល​លើក​ត្តា​ភូមិសាស្ត្រ​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ខណ្ឌ​មួយ​នេះ​ មានផ្លូវ​សេដ្ឋកិច្ច​សំ​ខាន់​ៗជាច្រើន​ ជាពិសេស​ផ្លូវ​ហាណូយ​ ដែល​កំពុងតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​ទៅលើ​សំណង់​អា​គារ​ខ្ពស់​ៗជាច្រើន​ ដែល​កាន់តែ​ធ្វើ​ឱ្យ​តំបន់​មានតម្លៃ​កាន់តែ​ថ្លៃ​”៕

The post កំនើ​នប្រ​ជា​សាស្ត្រ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កំពុង​ប្រែក្លាយ​តំបន់​ផ្លូវ​ហាណូយ​ទៅជា​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​នៅ​រាជធានី​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area