News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្តកោះកុង​សាងសង់​សម្រេច​បាន​ ៩០ភាគរយ​ ដែល​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ​


កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្តកោះកុង​សាងសង់​សម្រេច​បាន​ ៩០ភាគរយ​ ដែល​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អភិបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​ថា​ ការសាងសង់​កំពង់ផែ​ទឹកជ្រៅ​នៅក្នុង​ខេត្តកោះកុង​ រហូតមកដល់​ពេលនេះ​សម្រេច​បាន៩០ភាគរយ​ ដែល​ធ្វើ​ឥ្យ​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​សកម្ម​ និង​រីកចម្រើន​។

លោកស្រី​ មិថុនា​ ភូ​ថង​ អភិបាលខេត្ត​កោះកុង​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​បន្ថែម​ពីនេះ​ខាង​ក្រុមហ៊ុន​ បាន​នឹង​កំពុង​សាងសង់​ក្នុង​កម្រិត​ជម្រៅ​ទឹក១២ម៉ែត្រ​ អាច​នាំ​ចេ​ញនូ​ផលិតផល​បាន​ចំនួន៥ម៉ឺន​តោន​ និង​មាន​គម្រោង​សាងសង់​រហូតដល់ ១៤​ម៉ែត្រ​បន្ថែម​ទៀត១០​ ម៉ឺន​តោន​នា​ពេល​ខាងមុខនេះ​។ លោកស្រី​បន្ត​ថា​ ក្រៅពី​នេះ​ ខេត្តកោះកុង​ក៏​មាន​កំពង់ផែ​របស់​ក្រុមហ៊ុន​លីយ៉ុង​ផាត់​ (LYP​ Group​) ក៏បាន​នឹង​កំពុង​សាងសង់​នៅ​ក្បែរ​នោះ​ដែរ​ដែល​មាន​ជម្រៅ១២​ ម៉ែត្រ​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តា​នុ​ពល​កាន់តែ​ខ្ពស់​ក្នុង​ការ​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​បរទេស​។

លោកស្រី​បន្ថែម​ទៀត​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ ដោយ​តភ្ជាប់​ខេត្តកោះកុង​ ពោធិ​សាត់​ និង​បាត់ដំបង​ ព្រមទាំង​គម្រោង​ពង្រីក​ផ្លូវ​លេខ​ ៨ ថែមទៀត​ក្នុង​ន័យ​ពង្រីក​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​។

ក្រុមហ៊ុន​ Tianjing​ UNION​ Development​ Group​ របស់​ចិន​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​អន្តរជាតិ​ និង​ក្រុង​វិស្សមកាល​ទេសចរណ៍​កាលពី​កន្លងមក​នេះ​ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​។

គិត​ទល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​បាន​កំពុង​សម្រុក​អនុវត្តន៍​គម្រោង​ ទៅតាម​ផែនការ​ ដោយ​បាន​បណ្តាក់​ទុន​វិនិយោគ​ចំនួន​ជាង ១​,៥០០លាន​ដុល្លារ​ហើយ​ លើ​ការសាងសង់​អគារ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​រួមមាន​ ប្រព័ន្ធ​គមនាគមន៍​ ក្លឹប​វា​យកូនហ្គោល​ ព្រលា​នយន្តហោះ​ កំពង់ផែ​ទឹកជ្រៅ​អន្តរជាតិ​ សួន​លម្អ​ បណ្តាញ​ទឹក​ស្អាត​ និង​ប្រព័ន្ធ​អគ្គិសនី​ ជាដើម​។

លោក​វ៉ា​ស៊ី​ម សូ​រិយា ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ធ្លាប់់​បាន​មានប្រសាសន៍​ថា​ ការសាងសង់​ផ្លូវជាតិ​លេខ១០​ មិន​ត្រឹមតែ​ជួយ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នេះ​ ក៏​ជួយ​ដឹកជញ្ជូន​កសិផល​ពី​ខេត្តបាត់ដំបង​ ពោធិ​សាត់​ ទៅកាន់​កំពង់ផែ​ដែល​សម្រួល​ដល់​ការនាំចេញ​របស់​កម្ពុជា​ ទៅកាន់​ប្រទេស​ទី៣​ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង​កម្ពុជា​។

លោក​បន្ត​ថា​ “ការសាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​សម្រួល​និង​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​”៕

The post កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្តកោះកុង​សាងសង់​សម្រេច​បាន​ ៩០ភាគរយ​ ដែល​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ធ្លាប់​ដាច់ស្រយាល​នេះ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area