News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ក្រុមហ៊ុន​ KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យ ១០០កន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​


ក្រុមហ៊ុន​ KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យ ១០០កន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ Keller​ Williams​ ឬ KW​ Cambodia​ គ្រោង​នឹង​បើក​ការិយាល័យ​ភ្នាក់ងារ​របស់​ខ្លួន១០០ទីតាំង​ ដែល​ដែល​នឹង​ប្រមូល​ដោយ​ភ្នាក់ងារ​ជំនាញ​ប្រមាណ៧​,០០០នាក់​ ក្នុងរយៈពេល ១០ឆ្នាំ​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹង​ភាព​រីកចម្រើន​ នៃ​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៣​ ខែធ្នូ​កន្លងមក​ថា​ គោលដៅ​របស់​ក្រុមហ៊ុន​ KW​ Cambodia​ នឹង​ប្រមូល​ផ្តុំ​ភ្នាក់ងារ​អចលនទ្រព្យ​ និង​បើក​ការិយាល័យ​ជាច្រើន​កន្លែង​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​លូតលាស់​នៃ​អចលនទ្រព្យ​។

លោក​ឧកញ៉ា​បាន​ថ្លែង​ថា​ “ចក្ខុវិស័យ​របស់​យើង​ គឺ​ក្នុងរយៈពេល១យើង​នឹង​បើក​ ការិយាល័យ​ឱ្យ​បាន១០០​ ទីតាំង​។ គោលដៅ​របស់​យើង​គឺ​បើក​គ្រប់​ខណ្ឌ​ គ្រប់​ខេត្ត​ គ្រប់​ស្រុក​ ដែល​ត្រូវតែ​មាន​វត្តមាន​របស់​យើង​”។ លោក​បន្ថែម​ថា​ “ដូច្នេះ​យើង​កំណត់​ថា​ យើង​នឹង​បើក១០០ទីតាំងនៅ​ទូទាំង​ប្រទេស​ ហើយនឹង​ប្រមូល​ភ្នាក់ងារ​របស់​យើង​ ឱ្យ​បាន​យ៉ាងតិច​បំផុត​ ៧,០០០នាក់​”។

លោក​បាន​បន្ត​ថា​ នៅពេល​ដែល​យើង​មាន​អវត្តមាន​នៅ​គ្រប់​ខេត្ត​ ក្រុង​ ហើយ​មាន​មនុស្ស៧​,០០០នាក់​ វា​មានន័យ​គាត់​(អតិថិជន​) ប្រើ​តែ​មនុស្សម្នាក់​គឺ​មាន១០០​ ការិយាល័យ​ និង​មនុស្ស៧​,០០០នាក់​ចាំ​លក់​ឱ្យ​គាត់​។ ឧទាហរណ៍​ គាត់​ចង់​លក់​កន្លែង​ក៏ដោយ​នៅ​ទូទាំង​កម្ពុជា​ គឺ​មាន៧​,០០០នាក់​ចាំ​លក់​ឱ្យ​គាត់​ ហើយ​មាន​ទី​តាំង​ចំា​លក់​ឱ្យ​គាត់​ ដូច្នេះ​វា​លឿន​ ហើយ​អ្នកប្រើ​ប្រាស់​សេវា​របស់​ KW​ Cambodia​ ថ្ងៃក្រោយ​នឹង​សេវា​លឿន​ និង​មាន​ប្រសិទ្ធិ​ភាព​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ឱ្យ​ដឺង​ទៀត​ថា​ “យើង​មាន​មនុស្ស៧​,០០០​ ពាន់​នាក់​ និង១០០ទីតាំង​។ អតិថិជន​ចង់​ទិញ​ និង​លក់​ យើង​មាន​សេវា​ជួន​គា​ត់​ភ្លាម​ៗតែម្តង​។ អត្ថ​ប្រយោជន៍​ នៅពេល​ដែល​យើង​មាន​ទំហំ​ធំ​ យើង​មានគ្នាច្រើន​ គឺ​ធ្វើ​កិច្ចការ​បាន​លឿន​”។

ក្នុងរយៈពេល១០ក្រោយ​ ពោល​គឺ​នៅ​ឆ្នាំ២០២៨​ ក្រុមហ៊ុន​ KW​ Cambodia​ នឹង​បង្កើត​ឱ្យ​មាន១០០​ ទីតាំង​ ហើយ​ភ្នាក់ងារ​យើង​ចំនួន៧​, ០០០នាក់​។ នេះ​ជា​ទស្សនៈ​វិស័យ​រួម​របស់​ក្រុមហ៊ុន​ ខណៈ​ជំ​ហ៊ាន​បន្ទាប់​របស់​ក្រុមហ៊ុន​ នឹង​ឈាន​ចូលក្នុង​ផ្សារហ៊ុន​នៅ​កម្ពុជា​ផង​ដែរ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ KW​ Cambodia​ មាន៩សាខា​ និង​មាន​អនុ​សាខា​ចំនួន៥​។ ក្នុង​សាខា​ចំនួន៩មាន​សាខា​នៅ​ភ្នំពេញ​ចំនួន​ ៦ នៅ​ខណ្ឌទួលគោក​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​ឬស្សី​កែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌដង្កោ​ និង​ខណ្ឌពោ​សែន​ជ័យ​។ តាម​បណ្តា​ខេត្ត​ ក្រុមហ៊ុន​មាន ៣សាខា​ រួម​សាខា​ខេត្តបាត់ដំបង​ សៀមរាប​ និង​កំពង់ស្ពឺ​។

ក្រុមហ៊ុន​ក៏​មាន​អនុ​សាខា​ចំនួន៥រួមមាន​ អនុ​សាខា​នៅ​ក្រុង​បាវិត​ អនុ​សាខា​ក្រុង​តាខ្មៅ​ អនុ​សាខា​ក្រុង​កៀនស្វាយ​ អនុ​សាខា​ក្រុង​ប៉ោយប៉ែត​ និង​អនុ​សាខា​ទីរួមខេត្ត​កំពត​។

ក្រៅពី​វត្តមាន​ក្រុមហ៊ុន​ KW​ Cambodia ​នៅ​កម្ពុជា​ បច្ចុប្បន្ន​ក៏​មាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​បាន​ និង​កំពុង​ប្រកួតប្រជែង​គា្ន​ ដើម្បី​បណ្តើ​មយ​កចំណែក​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ “ការដែល​មានការ​ប្រកួតប្រជែង​ជា​រឿង​ល្អ​ ព្រោះ​វា​ធ្វើ​មនុស្សយើង​មាន​រឹងមាំ​ជាង​មុន​ ហើយ​ខ្ញុំ​សប្បាយចិត្ត​ នៅពេល​មាន​មនុស្សជា​ច្រើន​ប្រឡូក​ ហើយ​រំពឹង​ថា​ វា​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​រឹងមាំ​ ហើយ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​ឈរជើង​បាន​ ហើយ​អ្នកមាន​កម្រិ​តស្ទើ​ៗប្រឈម​នឹង​បរាជ័យ​ ព្រោះ​វាទី​ផ្សារ​សេរី​”។

បើសិន​ក្រឡេក​មើល​កាលពី២០មុន​ វិស័យ​ដីធ្លី​មិនសូវ​ជា​មានដំណើរ​ មិន​មាន​អ្នកណា​ចូល​មក​ក្នុង​ទីផ្សារ​ទេ​ ហើយ​អ្នករក​ស៊ី​ដីធ្លី​ក៏​សូវ​មាន​ ហើយ​បរទេស​ក៏​អត់​សូវ​មក​ដែរ​ តែ​ដល់ពេល​ឥឡូវនេះ​ វិស័យ​ដី​មាន​កើនឡើង​ បរទេស​ចូល​មក​ច្រើន​ ខ្មែរ​ក៏​ច្រើន​ ដូច្នេះ​វិស័យ​ដីធ្លី​ អាច​រក​ថវិការ​បាន​ច្រើន​ ដែល​ធ្វើ​ឱ្យ​មានការ​ចូលរួម​ច្រើន​ក្នុង​វិស័យ​នេះ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ “បា​នប​ធម្មតា​នៅ​ទីផ្សារ​មួយ​ដំណើរការ​ មាន​មនុស្សជា​ច្រើន​ចូល​មក​។ វា​មានន័យថា​ បើ​ស្រះទឹក​មាន​ត្រី​ មនុស្សជា​ច្រើន​មក​ចាប់​។ នៅ​ប្រទេស​យើង​ វិស័យ​ដីធ្លី​ជា​វិស័យ​ដែល​រុញច្រាន​ ដោយ​វិស័យ​សេដ្ឋកិច្ច​ដែល​រីកចម្រើន​ខ្លាំង​ ដូច្នេះ​ការ​រីកចម្រើន​ខ្លាំង​នេះ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ឈានជើង​ចូលក្នុង​ទីផ្សារ​”។

លោក​ឱ្យ​ដឹង​ទៀត​ថា​ “ជាមួយនឹង​ការ​ឈាន​ចូល​ទីផ្សារ​ដីធ្លី​ មាន​អ្នកខ្លះ​ក៏​បរាជ័យ​ មាន​អ្នកខ្លះ​ក៏​ជោគជ័យ​ ដូច្នេះ​មានតែ​អ្នក​ខ្លាំង​ អ្នក​ពូកែ​ មាន​វិជ្ជាជីវៈ​ដែល​អ្នក​ដណ្តើម​ទីផ្សារ​បាន​”។

លោក​បាន​បន្ត​ថា​ “គ្មាន​អ្នកណា​ចង់​ធ្វើខុស​ទេ​ ដូច្នេះ​ការងារ​របស់​យើង​គឺ​ប្រមូល​ពួកគាត់​ដាក់​ចូលក្នុង​ KW​ Cambodia​ ហើយ​យើង​បង្រៀន​គាត់​ អប់រំ​គាត់​ ថែទាំ​គាត់​ និង​គ្រប់គ្រង​ពួកគាត់​ឱ្យធ្វើ​តាមយើង​ ដូច្នេះ​ថ្ងៃក្រោយ​ពួកគាត់​នឹង​ធ្វើ​បាន​ត្រឹមត្រូវ​”៕

The post ក្រុមហ៊ុន​ KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យ ១០០កន្លែង​ទូទាំង​ប្រទេស​ ដើម្បី​ឆ្លើយតប​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area