News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​


ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​

​ដោយរតនៈ

ភ្នំពេញ:​ ខ័ណ្ឌចំនួនពីរនៃតំបន់ភាគពាយ័ព្យ ទីក្រុងភ្នំពេញបាននិងកំពុងបង្ហាញសក្តានុពល ពីដីវាលស្រែ និងដីទំនាប ប្រែក្លាយជាតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មយ៉ាងរសរវើក។

ទំនោរនៃការអភិវឌ្ឍនេះ បានធ្វើឲ្យតំបន់ដែលស្ថិតក្នុងខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវ កំពុងមានសភាពរសរវើក និងសក្តានុពលពាណិជ្ជកម្មស្ទើរមិនគួរឲ្យជឿ ជាក់ស្តែងផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។

​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើន បានមកបោះទុនវិនិយោគក្នុងតំបន់នេះ។ សម្រាប់គម្រោង ដែលនៅជិតតំបន់សក្តានុពល ជាមួយតម្លៃសមរម្យ និងគួរអោយចង់រស់នៅ ដែលស្របជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពណ៌បៃតង ក៏មិនសូវមានច្រើនដែរ ប៉ុន្តែមានគម្រោងដ៏លេចធ្លោមួយ ដែលមានចំងាយត្រឹមតែ៥នាទី មិនឆ្ងាយប៉ុន្មានពីតំបន់ពាណិជ្ជកម្មខាងលើ ដែលជាគម្រោងអភិវ ឌ្ឈ​ន៍របស់បុរី ប៉េង ហួត និង ជាបុរីឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

គម្រោងបុរីប៉េង ហួត ដឹស្តា ព្រីមៀរ៍ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង២២ របស់បុរី ប៉េង ហួត ក៏មានវត្តមានក្នុងតំបន់ពាយព្យ ដ៏មានសក្តានុពលនេះដែរ ដែលមានប្រភេទផ្ទះ និងវីឡាជាច្រើនម៉ូត ដូចជា វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងទំនើប ពោរពេញទៅដោយ រចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួចជាស្រេច សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងបុរីនេះ រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក និង ATM ម៉ាស៊ីនជាដើម។

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិសេសកំនើនប្រាក់ចំ ណូល និងកំនើនប្រជាសាស្រ្ត ជាស្វ័យប្រវត្តិបានធ្វើឲ្យទីក្រុងភ្នំពេញពង្រីកយ៉ាងឆាប់រហ័​ស ហើយអ្នកវិនិយោគសាងសង់បុរី លំនៅដ្ឋាននានាបានពង្រីកទៅកាន់តំបន់ជាយក្រុង​ដោយសារដីមានតម្លៃទាប ខណៈដីក្នុងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងបានឡើងថ្លៃខ្ពស់ កប់ពពក ដែលធ្វើឲ្យអ្នកសាងសង់ផ្ទះលក់មិនអាចរកផលចំណេញបាន។

លោកបន្តថា “ខ័ណ្ឌទាំងពីរនេះមានការរីកចម្រើនលឿន ខណៈខ័ណ្ឌដទៃទៀតក៏​ល្បឿននៃការអភិវឌ្ឍស្ថិតក្នុងល្បឿនលឿនឬយឺត អាស្រ័យលើទីតាំងភូមិសាស្រ្ត ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ និងកត្តាប្រជាសាស្រ្ត”៕

The post ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area