News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ចំណេះដឹងអំពីភាពខុសគ្នានៃប្លង់រឹង និងប្លង់ទន់


ប័ណ្ណកម្មសិទ្ធិអចលនវត្ថុមានច្រើន ប្រភេទតែជាទូទៅគេតែងតែលើកយកប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិស្របច្បាប់តែពីរប៉ុណ្ណោះ មកបញ្ជាក់គឺប្លង់រឹងនិងប្លង់ទន់

ប្លង់រឹងគឺជាឯកសារប្រភេទក្រដាសរឹងដែលមានប្រសិទ្ធភាពខ្ពស់ស្របតាមផ្លូវច្បាប់អាចជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដោយបានបញ្ជាក់អំពីការចុះបញ្ចីអចលនវត្ថុនៅរដ្ឋបាលសុរិយោដី។ រីឯប្លង់ទន់ជាឯកសារប្រភេទក្រដាសទន់ មានគុណភាពទាប ដែលមានច្រើនទម្រង់ហើយអាចធ្វើជាសក្ខីភាពនៃការកាន់កាប់ ក្នុងនោះអាចមានការបញ្ជាក់ដោយអជ្ញាធរមូលដ្ឋាន ភូម ឃុំ ដល់ថ្នាក់ស្រុក ឬអាចជាលិខិតទិញ លក់ ឬកិច្ចសន្យាផ្ទេរសិទ្ធិដ៏សាមញ្ញដែលពុំមានអាជ្ញាធរដឹងឮនោះទេ។

ប្រភព: Harbor Property