News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើខណ្ឌបឹងកេងកងមានភោជនីដ្ឋានឆ្ងាញ់ៗនៅកន្លែងណាខ្លះ?


នៅពេលដែលយើងនិយាយអំពីការកម្សាន្ត និងលំហែកាយ ខណ្ឌបឹងកេងកងគឺជាតំបន់ដែលមានភាពសម្បូរបែបស៊ីវិល័យ។ លើសពីនេះ វាជាទិសដៅនៃការអភិវឌ្ឍអចលនទ្រព្យខ្លាំងមួយក្នុងចំណោមតំបន់ដទៃទៀតក្នុងក្រុងភ្នំពេញ។ បឹងកេងកងត្រូវបានបែងចែកជាបី៖ បឹងកេងកង១(BKK1) បឹងកេងកង២(BKK2) និងបឹងកេងកង៣(BKK3)។

សង្កាត់បឹងកេងកង១ជាសង្កាត់ដែលមានសន្ទុះពាណិជ្ជកម្មមានសកម្មភាពខ្លាំងបំផុតរាប់ទាំង ភោជនីយដ្ឋាន បារ ផ្សារទំនើប ក្លឹបហាត់ប្រាណ កន្លែងថែសម្ភស្ស និងស្ប៉ា ចំណែកឯគម្រោងអចលនទ្រព្យបែបខុនដូ និងអាផាតមិនក៏មានវត្តមាននៅទីនោះជាច្រើនផងដែរ។

តើអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំម្ហូបប្លែកៗចម្រុះជាតិសាសន៍ច្រើនមុខដែរឬទេ Harbor Property នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ភោជនីយដ្ឋាន និងហាងកាហ្វេដែលជាទីពេញនិយមបំផុតនៅក្នុងខណ្ឌមួយនេះ៖

អាហារពេលព្រឹក និងក្លិនកាហ្វេដ៏ឈ្ងុយ៖

ថ្ងៃចុងសប្តាហ៍ក្រោកពីព្រលឹម បើកចិត្តទូលាយរីករាយជាមួយនឹងពេលវេលាផ្ទាល់ខ្លួន ឬជាមួយនឹងមនុស្សជាទីស្រលាញ់ពិតជាពេលព្រឹកដ៏មានន័យមែន! គ្រប់គ្នាប្រហែលជាដឹងហើយអំពីភាពល្បីល្បាញនៃខណ្ឌបឹងកេងកង ជាពិសេសហាងកាហ្វេជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងតំបន់នេះ។

មានទាំងហាងកាហ្វេដែលជាយីហោជាតិ និងអន្តរជាតិជាច្រើននៅទីនេះ តែសម្រាប់ហាងកាហ្វេតូចមួយដែល Harbor Property សូមណែនាំអ្នកទាំងអស់គ្នាមកភ្លក់រសជាតិកាហ្វេដ៏ឆ្ងាញ់នៃកាហ្វេខ្នាតតូចនោះគឺហាងកាហ្វេ Cup & Cart Coffee។

 

Cup & Cart Coffee ជាប្រភេទហាងកាហ្វេតូចមួយ ដែលលាក់ខ្លួនក្នុងប្លុកបឹងកេងកង ផ្ទះលេខ ២០ ផ្លូវលេខ ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ជាប់សាលាមត្តេយ្យបឹងកេងកង។ ហាងកាហ្វេដ៏តូចមួយនេះមានការច្នៃប្រឌិតដែលមានទំនោរបែបរសនិយមក្លាសិក ដែលរួមផ្សំជាមួយនឹងសម្ភារគ្រឿងតុបតែងបែបអ៊េនទិកដូចជា ម៉ាស៊ីនចាក់ថាសចម្រៀង នាឡិកា និងទូរសព្ទលើតុជាដើម -ល- ។

វាមិនមែនជាហាងកាហ្វេបែបបិទជិតនោះទេ ដោយផ្នែកខាងក្រោយលាបព័ណ៌ទឹក្រូច។ បរិយាកាសក្នុងហាងពិតជាល្អបំផុតសម្រាប់ពេលព្រឹកព្រលឹម ជាមួយនឹងអាហារប្រចាំហាង យើងណែនាំសាឡាដសុខភាព ប្រភេទសាំងវិច និងនំប៉័ងក្រូសង់ រីឯភេសជ្ជៈប្លែកប្រចាំហាងមានកាហ្វេទឹកឃ្មុំទឹកកក Cup & Cart ។

អាហារពេលថ្ងៃត្រង់ ប្រកបដោយរសនិយមបែបអាស៊ី

តោះដល់ម៉ោងបាយថ្ងៃត្រង់ល្មម សម្រាប់ចុងសប្តាហ៍ លំហែកាយ និងអារម្មណ៍ធ្វើអ្វីដែល យើងចង់ធ្វើ។ Harbor Property សូមណែនាំភោជនីយដ្ឋានវៀតណាមមួយកន្លែងមានការតុបតែងស្អាត កន្លែងមានផាសុកភាព នោះគឺភោជនីយដ្ឋាន GÁNH Cambodia។ ម្ហូបប្រចាំហាងគឺ ណែមនឿង ផ្ទាប់ជាមួយបន្លែស្រស់ៗ បើសាច់ជ្រូកច្រលួចវិញគឺជាប់ចិត្តតែម្តង បើម្ហូបបែបទឹកវិញគឺស៊ុប ម្ជូរវៀតណាមត្រីទីឡាបយ៉ា។ ដូចបានរៀបរាប់ខាងដើមចឹង ខណ្ឌបឹងកេងកងពិតជាអាចបំពេញតម្រូវការរបស់យើងបានគ្រប់គ្នាមែន។

អាហារពេលល្ងាចដ៏សែនរ៉ូមែនទិកជាមួយនឹងមនុស្សជាទីស្រលាញ់

ជាមួយភោជនីយដ្ឋានបែបជប៉ុនលាក់ខ្លួនក្នុងប្លុកផ្លូវតូចនៅផ្លូវ៥១នៃសង្កាត់បឹងកេងកង១ Sakana Lab វាជាភោជនីយដ្ឋានបែបជប៉ុុនតូចមួយ ប៉ុន្តែបរិយាកាសពិតជារ៉ូមែនទិកអមដោយ ពន្លឺស្រទន់។ ញាុំត្រីឈុត ត្រីឆៅសាស៊ីមីស្រស់ៗប្រកបដោយឱជារសឆ្ងាញ់ ជាមួយនឹងស៊ុប តៅហ៊ូត្រប់បែបជប៉ុន។ លោកអ្នកអាចភ្លក់រសជាតិស្រាសជប៉ុនក៏បានដែរ បើសិនជាចង់ញាំង ឲ្យបរិយាកាសកាន់តែស្រស់ស្រាយ។

សរុបមក ខណ្ឌបឹងកេងកងគឺជាតំបន់ដែលមាសក្តានុពលមានភាពសម្បូរបែបជាពិសេសសំបូរដោយអាហារដ្ឋានឆ្ងាញ់ៗ ហើយការស្នាក់នៅក្នុងតំបន់នេះក៏មានស្តង់ដារខ្ពស់ផងដែរ ដោយមានអចលនទ្រព្យសម្រាប់ជួល និងសម្រាប់លក់ជាច្រើននៅទីនោះ! លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលជាច្រើន ឬតាមដានព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យចុងក្រោយជាមួយកម្មវិធីទូរស័ព្ទ Harbor Property

 

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 855 967876902 (Telegram)/ 855 66886633