News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​?


តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​?

ដោយគង់ សូរិយា

ភ្នំពេញ: ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអច​លនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។

អ្នកជំនាញអចលនទ្រព្យលោកម៉ឹង លាងហ៊បានប្រាប់propertyarea.asiaកាលពីពេលថ្មីៗនេះថា ការជួល​ផ្ទះគេជារឿងល្អ នៅពេលដែលយើងមិនទាន់មានលទ្ឋភាពទិញផ្ទះដោយលុយខ្លួន​ឯងទាំ​ងស្រុង។ ឧទាហរណ៍ បើប្តីនិងប្រពន្ឋរកបានចំណូល៥០០ដុល្លារក្នុងមួយខែដូចគ្នា យើងដក៥០០ដុល្លារមកប្រើប្រាស់ ដោយយក១០០ដុល្លា​រជួលផ្ទះ និងសល់ពីនោះទុកសម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះយើងអាចខ្ចីឥណទានពីធនាគារយកមកទិញដី ហើយយកលុយដែលសល់លុយ៥០០ដុល្លារទៀត សម្រាប់បង់  ឲ្យធនាគារ។ បន្ទាប់ពីទិញដីបានហើយ យើងអាចដាក់ដីយើងសម្រាប់ជួល ឬធ្វើអ្វីមួយ។

បន្ទាប់ពីបីទៅបួនឆ្នាំ ក្រោយពីយើងបង់លុយធនាគារចប់ហើយ គឺយើងបានដីនោះជាទ្រព្យរបស់យើង។ បន្ទាប់មកយើងខ្ចីលុយពីធនាគារម្តងទៀត យកលុយទៅវិនិយោគលើដីនោះដោយធ្វើផ្ទះជួល ហើយអ្នកមកជួលផ្ទះយើង គឺជាអ្នករកចំណូលបង់ឲ្យយើង​ប្រចាំខែ ដែលអាចបង់បាន៨០ទៅ១០០ភាគរយ នៃលុយដែលយើងត្រូវបង់ធនាគារ។

លោកម៉ឹង លាងហ៊នបានបន្តថា ផ្ទុយទៅវិញ បើយើងទិញផ្ទះបង់រំលស់ យើងអាចបានផ្ទះតែ១ក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែក្នុងករណីប្តី ប្រពន្ឋមានប្រាក់ខែ៥០០ដូចគ្នា ហើយ​ចៃដន្យប្តីបាត់បង់ការងារ តើយើងអាចមានលទ្ឋភាពបង់បន្តទៀតឬយ៉ាងណា? ហើយការ​ទូទាត់នៅតែអាចទូទាត់បានឬយ៉ាងណា?។ ហេតុនេះជាយោបល់ខ្ញុំ យើងគួរទិញអចលនទ្រព្យសម្រា​ប់ធ្វើផ្ទះជួល ដើម្បីឲ្យអ្នកជួលផ្តល់ចំណូលដល់យើង និងបង់ធនាគារជំនួសយើង។

លោកបានបន្តលើកជាសំណួរសម្រាប់ពិចារណាថា ហេតុអីយើងត្រូវធ្វើបន្ទប់ជួល ដើម្បីរកចំណូលពីការជួលត្រលប់វិញ? ដោយសារយើងអាចមានប្រភពចំណូលលើសពីពីរផ្នែក ទី១ ចំណូលប្តី ទី២ចំណូលប្រពន្ឋ ទី៣ ចំណូលពីផ្ទះជួល។ ហេតុនេះបើទោះបីជាភាគីប្តី ឬប្រពន្ឋបាត់បង់ចំណូល ក៏យើងនៅ​មានលទ្ឋភាពទិញផ្ទះបានដែរ។

លោកលាងហ៊នបានបន្តថា ជាយោបល់របស់ខ្ញុំ បន្ទាប់ពីយើងបង់លុយធនាគារអស់ យើងត្រូវធ្វើគំរោងទី២ ហើយនៅបន្តជួលផ្ទះសិនទៅ។ ធ្វើឲ្យជីវិតយើងលំបាកសិនខ្លះទៅ ដើម្បីយើងយកពេលវេលា និងលុយរបស់យើងទៅវិនិយោគធ្វើផ្ទះជួលបន្តទៀត ហើយនៅពេលយើងធ្វើផ្ទះជួលបានពីរ ចំណូលយើងអាចទទួលបាន១០០០​ដុល្លារ ហើ​យប្តីប្រពន្ឋយើងបាន១០០០ដុល្លារក្នុងមួយខែទៀត នឹងធ្វើឲ្យចំណូលរបស់យើងកើនដល់២០០០​ដុល្លារក្នុងមួយខែ ពេលនោះយើងចង់ទិញផ្ទះសម្រាប់ស្នាក់នៅ គឺយើងយកចំណែកតែ៥០ភាគរយ នៃចំណូលផ្ទះជួលរបស់យើង ទៅបង់ធនាគារសម្រាប់ថ្លៃផ្ទះរបស់យើង។

ដូច្នេះប្រាក់ខែរបស់យើងក៏នៅសល់ លុយបានពីការជួលផ្ទះក៏សល់ក្នុងមួយខែ១៥០០ដុល្លារ។ ដូច្នេះទោះជាមានបញ្ហាអ្វីមួយ ក៏យើងមានលំហូរសាច់ប្រាក់សម្រាប់ទប់​ទល់បានដែរ នេះជាលក្ខខ័ណ្ឌដែលធ្វើឲ្យអ្នកទិញមិនប្រឈមហានិភ័យ៕  

The post តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​? appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area