News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តំបន់​ត្រើយ​ខាងកើត​កំពុង​ទាក់ទាញ​គម្រោង​សាងសង់​អគារ​ខុន​ដូ​ជាច្រើន


តំបន់​ត្រើយ​ខាងកើត​កំពុង​ទាក់ទាញ​គម្រោង​សាងសង់​អគារ​ខុន​ដូ​ជាច្រើន

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ តំបន់​ត្រើយ​ខាងកើត​នៃ​ខណ្ឌ​ជ្រោយចង្វា​របា​ននិង​កំពុង​ទាក់ទាញ​គម្រោង​សាងសង់​ខុន​ដូ​ខ្ពស់​ៗ ជាច្រើន​ ជាពិសេស​តំបន់​ត្រើយ​សណ្ឋាគារ​សុខា​ ពីព្រោះ​តំបន់​នេះ​ជាទី​តាំង​ល្អ​ និង​ផ្តល់​នូវ​ទិដ្ឋភាព​ និង​អាច​គយគន់​ទេសភាព​យ៉ាង​ស្រស់បំព្រង​នៅ​ជុំវិញ​។

កញ្ញា​ គឹម​ គិ​នកេ​សា​ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ CBRE​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១៣​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងរយៈពេល​ ២ ទៅ​ ៣ កន្លងមក​នេះ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅក្នុង​តំបន់​នេះ​ មិនចាញ់​នៅក្នុង​ទី​ក្រង​ភ្នំពេញ​ឡើយ​ ព្រោះ​តំបន់​នេះ​ កៀក​នឹង​ភ្នំពេញ​ដែល​អាច​ចំណាយពេល​ធ្វើដំណើរ​មក​ភ្នំពេញ​ត្រឹមតែ​រយៈពេល​ ១០​ នាទី​ តែប៉ុណ្ណោះ​។

កញ្ញា​បន្ត​ថា​ បើ​ពិនិត្យ​ជា​លក្ខណៈ​ទូទៅ​ តំបន់​ជ្រោយ​ចង្វា​រគឺ​ អំណោយផល​ជា​តំបន់​លំនៅឋាន​ ដូចជា​ខុន​ដូ​ និង​អា​ផា​តមិន​ច្រើនជាង​អគារ​ពាណិជ្ជកម្ម​ ឬ អគារ​ការិយាល័យ​ជាដើម​ ដោយ​ក្នុង​នោះ​មាន​ឃើញ​តែ​អគារ​ការិយាល័យ​តែមួយគត់​គឺ​នៅក្នុង​តំបន់​ទីក្រុង​រណប​ OCIC​។

តែបើ​ពិនិត្យមើល​មក​តំបន់​ជ្រោយ​សុខា​ សំបូរ​តែ​អគារ​បែប​លំនៅឋាន​ប៉ុណ្ណោះ​ ព្រោះ​ជា​ទំនោរ​បស់​ទីតាំង​។កញ្ញា​បន្ថែម​ថា​ ក្នុងរយៈពេល​ ៣ ឬ ៤ ឆ្នាំ​កន្លងមក​នេះ​ តំបន់​ត្រើយ​ខាង​នៃ​ខណ្ឌ​ជ្រោយ​ចង្វា​រនេះ​ មានការ​រីក​ចំ​រើ​នខ្លំា​ងមែនទែន​ជាពិសេស​អគារ​ខុន​ដូ​ និង​អា​ផា​តមិន​ ដោយ​ក្នុង​នោះ​ មាន​គម្រោង​អគារ​ចុងក្រោយ​គេ​ និង​ធំ​បំផុត​គឺ​អគារ​ខុន​ដូ​ La​ Vista​ One​ ដែល​មាន​ ១០០០យូនី​ត ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​ច្រើន​ពី​អ្នក​ទាញ​ទិញ​ជា​ជនជាតិ​ខ្មែរ​។

កញ្ញា​ព្យាករណ៍​ថា​ ក្នុងរយៈពេល​ ៥ ឆ្នាំទៅ​មុខ​ទៀត​ តំបន់​ត្រើយ​ខាង​កើន​នៃ​ខណ្ឌ​ជ្រោយ​ចង្វា​រទទួល​បានការ​រីក​ចំរើន​បន្ថែម​ទៀត​ ទាំង​វិស័យ​ខុន​ដូ​ លំនៅឋាន​ និង​អា​ផា​តមិន​ដោយសារតែ​មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ OCIC​ មាន​ទាំង​ផ្សារ​ កន្លែង​កម្សាន្ត​ អគារ​ការិយាល័យ​ និង​មាន​អគារ​សាល​ពិព័រណ៍​ដ៏​ធំ​ជាដើម​នឹង​ជំរុញ​ឱ្យ​មនុស្ស​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​កាន់តែ​ច្រើន​ថែមទៀត​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក​ម៉េ​ត មាស​ភ័ក្តី​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ តំបន់​ជ្រោយ​ចង្វា​រត្រូវ​បាន​ចា​ត់់​ចូល​ជា​តំបន់​លំនៅ​ដ្ឋាន​ នៅក្នុង​ផែនការ​អភិវឌ្ឍន៍​ក្រុងភ្នំពេញ​ឆ្នាំ២០១៥​ ២០៣០​ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៥ដោយ​ប្រមុខ​រដ្ឋាភិបាល​។

លោក​បន្ត​ថា​ “វា​ស័ក្តិសម​ជា​តំបន់​លំនៅ​ដ្ឋាន​ ដោយ​សា​រតំ​បន់់​នេះ​មាន​ទន្លេ​ព័ទ្ឋ​ជុំវិញ​ ដែល​អំណោយផល​ដល់​ការរស់នៅ​ ព្រោះ​មាន​ខ្យល់អាកាស​ចេញចូល​ប្រកបដោយ​ផាសុ​ខភាព​”។ លោក​បន្ត​ថា​ “អាជ្ញាធរ​ក្រុង​នឹង​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រោងចក្រ​ សហគ្រាស​វិនិយោគ​នៅ​តំបន់​នេះ​ទេ​”។

បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មាន​គម្រោង​អគារ​ខុន​ដូ​ធំៗ​ចំនួន​ បី​ក្នុង​ចំ​ណោយ​អគារ​ខុន​ដូ​ផ្សេងទៀត​ ដែល​ធ្វើ​ឱ្យ​តំបន់​ជ្រោយ​ចង្វា​រកា​ន់​តែ​មាន​ភាព​លេចធ្លោ​ និង​ស៊ីវិល័យ​នៅពេល​ដែល​គម្រោង​អគារ​ទាំងអស់​នោះ​សាងសង់​រួច​។

គម្រោង​អគារ​ធំៗ​ ទាំង​បី​នោះ​មាន​ដូចជា​ ១) អគការ​ ​La​ Vista​ One​ ជា​គម្រោង​ខុន​ដូ​ដែល​មាន​កម្ពស់​ ៤១​ ជាន់​ មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ ជ្រោយ​ចង្វា​រ ។ ២) អគារ​ Morgan​ Enmaison​ ជា​គម្រោង​ខុន​ដូ​ ដ៏​ប្រណិត​មួយ​ដែល​មាន​ទីតាំងនៅ​តាម​ដងទន្លេ​មេគង្គ​ខណ្ឌ​ជ្រោយ​ចង្វា​រ ។ និង​ ៣)អគារ​ Wealth​ Mansion​ ជា​គម្រោង​ខុន​ដូដ៏​ប្រណិត​មួយ​ដែល​មាន​កម្ពស់​ ១៦៦​ ម៉ែត្រ​ និង​ខ្ពស់​ជាងគេ​នៅ​តំបន់​ជ្រោយ​ចង្វា​រ ព្រមទាំង​មាន​ទេសភាព​ទន្លេសាប​ និង​ទន្លេមេគង្គ​ព័ន្ធ​ជុំវិញ​ផង​ដែរ​៕

The post តំបន់​ត្រើយ​ខាងកើត​កំពុង​ទាក់ទាញ​គម្រោង​សាងសង់​អគារ​ខុន​ដូ​ជាច្រើន appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area