News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តំបន់​ផ្សារ​ព្រែក​អញ្ចាញ​កាន់តែ​រីកចម្រើន​បន្ទាប់ពី​មាន​បុរី​និង​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម


តំបន់​ផ្សារ​ព្រែក​អញ្ចាញ​កាន់តែ​រីកចម្រើន​បន្ទាប់ពី​មាន​បុរី​និង​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម

​ដោយគង់ ​សូ​រិយា​

ភ្នំពេញ​៖ កាលពីមុន​តំបន់​ផ្សារ​ព្រែកអញ្ចាញ​មាន​សភាព​ស្ងប់ស្ងាត់ ​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វត្តមាន​បុរី​សំណង់​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​បាន​បង្ហាញខ្លួន​នៅ​តំបន់​នេះ ​ដែល​ធ្វើឲ្យ​ផ្សារ​នេះ​កាន់តែ​មាន​ភាព​រស​រវើក​ និង​សកម្មភាព​ពាណិជ្ជកម្ម​កាន់តែ​ផុសផុល​។

ការ​កើនឡើង​នូវ​ប្រជា​សាស្រ្ត ​និង​វត្តមាន​ធនាគារ​នានា​ សាលារៀន​ ហាង​កាហ្វេ​ បាន​ធ្វើឲ្យ​ផ្សារ​ព្រែកអញ្ចាញ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា ​កាន់តែ​ខិតមក​កៀក​នឹង​រាជធានី​ភ្នំពេញ ​ដោយសារ​ការពង្រីក​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ជា​ពីរ​គន្លង​ដែល​ធ្វើឲ្យ​ការ​ធ្វើដំណើរ​ចូល​មកកាន់​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ងាយស្រួល ​និង​ចំណាយ​រយៈពេល​ខ្លី​។

លោកស្រី​ឆាយ​ ស៊ី​ណា​ ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០​ កញ្ញា​នេះ​ថា​ ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​វិស័យ​ឯកជន​ក្នុង​ការ​បោះទុន​វិនិយោគ​សាងសង់​បុរី​ ឬលំនៅ​ដ្ឋាន​នៅ​តាម​តំបន់​នានា​កៀក​នឹង​ក្រុងភ្នំពេញ​។

ដូចគ្នា​នេះ​ដែរ​វត្តមាន​នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​និង​កំពុង​ដើរតាម​លំអាន​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ពិសេស​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​នៅ​តំបន់់​នេះ​ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​អាច​ទទួល​បាន​សេវាកម្ម​ដែល​ឆ្លើយតប​នឹង​កំនើន​សេដ្ឋកិច្ច​និង​ជីវភាពរស់នៅ​របស់​ពួកគាត់​។

ជាក់ស្តែង​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ ​ស្ថិតនៅ​លើ​ផ្ទៃដី៣០ហិ​កតា​ ដែល​ជា​បណ្តុំ​នូវ​ផ្ទះ​អាជីវកម្ម​សាល​រៀបចំ​អាពាហ៍​ពិពាហ៍​ក្លឹប​កីឡា​សួនច្បារ​តំបន់​ផ្លូវ​ថ្មើ​ជើង​ និង​សេវាកម្ម​ជាច្រើន​ទៀត​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ និង​ក្រៅ​តំបន់​នេះ​។

ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ដំណាក់កាល​ទី១ ក្រុមហ៊ុន​លី​ហួរ​ឌី​វេ​ឡុប​ម៉ិ​នវិ​មាន​ភ្នំពេញ​ឯ.ក​ បាន​បើក​ដំណើរការ​លក់​ “បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​” ដំណាក់កាល​ទី២ ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​ដ៏​ប្រណីត​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ 8​%ភាគរយ​។

លោកស្រី​ឆាយ ​ស៊ី​ណា​ បាន​បន្ត​ថា​ដោយ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​លើ​ការ​លក់​ដំណាក់កាល​ទី១ ប្រមាណ ៩០ភាគរយ​ពេលនេះ​ ក្រុមហ៊ុន​បាន​ប្រកាស​លក់​គម្រោង​ដំណាក់កាល​ទី២ ដែល​មានផ្ទះ​ចំនួន៥០០យូនី​តជា​ប្រភេទ​វីឡា​កូនកាត់​។

លោកស្រី​បន្ត​ថា ​“គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​ដ៏​ល្អ​ប្រសើរ​ព្រោះ​ទីតាំង​ជាប់នឹង​ផ្សារ​ព្រែកអញ្ចាញ​ដែល​ជា​តំបន់​ពាណិជ្ជកម្ម​រស់រវើក​មួយ​ហើយ​មាន​ចម្ងាយ​ជិត​រាជធានី​ភ្នំពេញ​និង​ស្តាត​មរតក​សម្តេច​តេជោ​ដែល​ជា​តំបន់​មានការ​រីកចម្រើន​យ៉ាង​លឿន​នា​ពេល​បច្ចុប្បន្ន​នេះ​”។

ផ្ទះ​ក្នុង​គំរោង​នេះ​លក់​ក្នុង​តម្លៃ​ចាប់ពី 47,000ដុល្លា​អាមេរិក​ឡើង​ទៅ​ដែល​តម្លៃ​ផ្ទះ​និ​មួយ​ៗមាន​ភាព​ខុសគ្នា​អាស្រ័យ​លើ​ប្រភេទ​ផ្ទះ​និង​ទីតាំង​និ​មួយ​ៗ។

លោក​ឧកញ៉ា​លី ​ហួរ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប​បាន​និង​កំពុង​ឆ្ពោះទៅ​កាន់​តំបន់​នេះ​តាមរយៈ​ការ​វិនិយោគ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ក្លាយជា​សហគមន៍​ដ៏​ស៊ីវិល័យ​មួយ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​តំបន់​នេះ​នឹង​មានការ​រីកចម្រើន​លឿន​ពិសេស​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​នឹង​ធ្វើឲ្យ​តំបន់​នេះ​មាន​របៀបរៀបរយ​និង​មាន​សួនច្បារ​កន្លែង​ហាត់ប្រាណ​និង​មាន​ផ្លូវ​ថ្មើ​ជើង​ដែល​នឹង​ធ្វើឲ្យ​តំបន់​នេះ​កាន់តែ​មាន​របៀបរៀបរយ​និង​ស៊ីវិល័យ​មួយ​។

លោក​បន្ត​ថា ​“វា​នឹង​ក្លាយជា​ទីប្រជុំជន​ដែល​បង្ហាញ​ពី​ការ​រីកចម្រើន​មួយ​នៅ​តំបន់​នេះ​នា​ពេល​អនាគ​តឆាប់​ៗនេះ​”។អតិថិជន​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០៨៥៧៥៦៦៦៦,០៧៧៦៦៧៦០៨​៕

The post តំបន់​ផ្សារ​ព្រែក​អញ្ចាញ​កាន់តែ​រីកចម្រើន​បន្ទាប់ពី​មាន​បុរី​និង​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area