News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

នៅសល់​រយៈពេល៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណា​ហ្កា១​


នៅសល់​រយៈពេល៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណា​ហ្កា១​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៩​ ជា​ប្រព្រឹត្ត​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី៤​ និង៥​ ខែតុលា​នេះ​ហើយ​ នៅ​ឯសណ្ឋាគារ​ណា​ហ្គាវើល១​ ជាមួយនឹង​ការចែក​ករំលែក​ចំណេះដឹង​ពី​បច្ចុប្បន្នភាព​ និង​អនាគត​ក្នុង​វិស័យ​នេះ​ដ៏​មានប្រយោជន៍​។

ពិព័រណ៍​នេះ​មាន​គោលបំណង​អូសទាញ​អ្នកចូលរួម​ ដែល​មានបំណង​ចង់​ទិញ​អចលនទ្រព្យ​មក​ពីគ្រប់ទិស​ទី​ ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ និង​អ្នកតំណាង​លក់​របស់​គម្រោង​ផ្ទាល់​។ លើស​ពីនេះ​ទៀត​ សម្រាប់​អ្នកចូលរួម​ទាំង​ក្នុង​ស្រុក​ និង​ ក្រៅ​ស្រុក​ ដែល​បាន​ជាវ​នូវ​គម្រោង​អចលនទ្រព្យ​ណាមួយ​ អាច​មានឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​មានតម្លៃ​រាប់ពាន់​ដុល្លារ​ ដែល​ទទួល​បានការ​ ឧបត្ថម្ភ​ដោយដៃ​គូ​សហការ​របស់​យើង​គឺ​ ហាង​លក់​គ្រឿងអលង្ការ​ Lukfook​ Jewellery​ Cambodia​។

អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​ អ្នកចូលរួម​ក៏អាច​ប្រើប្រាស់​ឱកាស​នេះ​ ដើម្បី​ធ្វើការ​សិក្សា​ពី​ឱកាស​ ភាព​រីកចម្រើន​ និង​សក្តា​នុ​ពល​នានា​សម្រាប់​ការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ​ ប្រទេស​កម្ពុជា​ ដែល​ជា​វិស័យ​មួយ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ និង​រីកចម្រើន​ឥត​ឈប់ឈរ​។

ក្រៅពី​មាន​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក​ ឬមាន​គោលបំណង​ចង់​ទិញ​អចលនទ្រព្យ​ឲ្យ​មក​ជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់​ ហើយ​ពិព័រណ៍​នេះ​ក៏​មាន​គោលបំណង​ចង់​ចែករំលែក​ចំណេះដឹង​ និង​ផ្ដល់​ការអប់រំ​ពី​វិស័យ​អចលនទ្រព្យ​ទៅដល់​សាធារណៈ​ជន​ តាមរយៈ​វគ្គ​សិក្ខាសាលា​ជាច្រើន​ដែល​នឹង​ត្រូវ​ធ្វើ​បទ​បង្ហាញ​ ដោយ​អ្នកជំនាញ​សំ​ខាន់​ៗទៅលើ​ប្រធានបទ​មួយចំនួន​ ជុំវិញ​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​ឱកាស​វិនិយោគ​ ច្បាប់​ និង​គន្លឺះ​នៃ​ការ​វិនិយោគ​ដែល​អាច​ជៀសវាង​ពី​ហា​នី​ភ័យ​។

វត្តមាន​នៃ​អ្នកជំនាញ​ជាច្រើន​រូប​លើ​ផ្នែក​ផ្សេង​ៗគ្នា​ នឹង​ផ្តល់​ជាគោល​គំ​និ​តល្អ​ៗ សម្រាប់​អ្នកចូលរួម​យក​ទៅ​អនុវត្ត​ នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។

សិក្ខាសាលា​នឹង​មានការ​ចូលរួម​ដោយ​វា​គ្មិន​ល្បី​ៗ ទាំង​អ្នកជំនាញ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ចំនួន១៦រូប​។ វាគ្មិន​ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​អ្នក​ដែល​មានបទពិសោធន៍​ និង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​នេះ​។

វាគ្មិន​ទាំងនេះ​រួមមាន​៖

• លោក​ ឧកញ៉ា​ សៀ​ ឬទ្ធី​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ World​ Bridge​ Group​

• លោក​ ឧកញ៉ា​ ចេង​ ខេង​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ CPL​ Cambodia​

• លោក​បណ្ឌិត​ គីម​ ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​ Keller​ Williams​ ប្រចាំ​កម្ពុជា​

• លោក​ ស៊ន​ សៀប​ ស្ថាបនិក​ និង​នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​

• លោក​ Marc​ Townsend​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ក្រុមហ៊ុន​ CBRE​ Cambodia​

• លោក​ Dan​ Davies​ នាយក​ក្រុមហ៊ុន​ CBRE​ ប្រចាំ​កម្ពុជា​ជាដើម​។

នាយក​ប្រតិ​ត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​ លោក​សន​ សៀ​បបាន​មានប្រសាសន៍​ថា​ ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ២០១៩​ នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈ​ការ​ជួយ​ផ្សព្វផ្សាយ​ពី​គម្រោង​ និង​ផ្តល់​ព័ត៌មាន​ទៅដល់​សាធារណៈ​ជន​ អ្នក​វិនិយោគ​ អ្នកទិញ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​។

លោក​បន្ថែម​ទៀត​ថា​ “ខ្ញុំ​នឹង​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ការ​វិវត្ត​ នៃ​ទីផ្សារ​អទ​ចលនទ្រព្យ​ និន្នាការ​ ទិសដៅ​វិនិយោគ​ និង​ការព្យាករណ៍​ពី​តំបន់​វិ​និ​យោ​គសក្តា​នុ​ពល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​”។

លោ​កសៀប​ ជឿជាក់​ថា​នេះ​ជា​ឱកាសល្អ​មួយ​ សម្រាប់​អ្នកចូលរួម​អាច​ស្វែងរក​ព័ត៌មាន​គន្លឹះ​សំ​ខាន់​ៗ នៅពេល​ពួកគេ​ចង់​ធ្វើការ​វិនិយោគ​ ទៅលើ​គម្រោង​អចលនទ្រព្យ​ណាមួយ​នៅ​តំបន់​ណាមួយ​។

ពិត​ណាស់​ ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា​ជា​វេទិកា​ប្រចាំឆ្នាំ​ដ៏​ល្អ​បំផុត​ សម្រាប់​អ្នក​ស្វែងរក​ឱកាស​វិ​នយោ​គដូចជា​ ទី១​ ឱកាសល្អ​បំផុត​ក្នុង​ការស្វែងរក​គម្រោង​លំនៅ​ដ្ឋាន​ច្រើន​ជម្រើស​ក្នុង​ពេល​តែមួយ​។ ទី២​ គម្រោ​ងធំៗ​ ដូចជា​ ផ្ទះ​ ដី​ ខុន​ដូ​ បុរី​ ដី​ឡូ​តិ៍​ ត្រូវ​ដាក់​តាំង​បង្ហាញ​នៅកន្លែង​តែមួយ​ ទី៣​ ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ទី៤​ ផ្តល់​ជូន​ឱកាស​បញ្ចុះតម្លៃ​ពិសេស​ពី​គម្រោង​នី​មួយ​ៗ និង​ទី៥​ ឱកាស​ផ្សព្វផ្សាយ​ និង​ដាក់​បង្ហាញ​គម្រោង​ដ៏​មាន​ប្រសិទ្ធិ​ភាព​។

ព្រឹត្តិ​ការណ៍​ឆ្នាំនេះ​ ទទួល​បានការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ Lukfook​ Jewellery​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​ លក់​គ្រឿង​ អលង្ការ​ ក្រុមហ៊ុន​ដឹក​ជញ្ចូន​អន្តរជាតិ​ ZTO​ Express​ ក្រុមហ៊ុន​ Ezecom​ ជាដើម​៕

The post នៅសល់​រយៈពេល៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិព័រណ៍​អចលនទ្រព្យ​អន្តរជាតិ​នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណា​ហ្កា១​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area