News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ ​ប៉ោយប៉ែត​ នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​


ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ ​ប៉ោយប៉ែត​ នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​

ដោយ ​វុត្ថា​

បន្ទាយ​មាន​ជ័យៈ​ ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ – ប៉ោយប៉ែត​នឹង​អនុញ្ញាត​អោយ​ រថយន្ត​ធុន​ធំ​ ធ្វើ​ចរាចរណ៍​ ថ្ងៃទី១​ តុលា​ ២០១៩​ នេះ​វិញ​ជា​ធម្មតា​ក្រោយ​រង​ជំនន់​ទឹក​ បាក់​ទំនប់​ អាង​អូរ​ខៃដន​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ខេត្ត​បន្ទាយមានជ័យ​ចេញផ្សាយ​នៅ​ថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​ ២៩​ កញ្ញា​ ២០១៩​ នេះ​ទឹកជំនន់​បាន​ស្រក​ ទឹក​មិន​ហូរ​លើ​ផ្លូវ​ទៀត​ទេ​។ កំណាត់ផ្លូវ​នេះ​ មិន​មានការ​ខូចខាត​ផ្លូវ​ ជា​សំបុក​មាន់​លើ​ទ្រូងផ្លូវ​ទេ​គ្រាន់តែ​ទឹកហូរ​ច្រោះ​ និង​បាក់​ចិញ្ចើម​ផ្លូវ​ប្រវែង​ 400m​ ខាងស្តាំ​ដៃ​ ពី​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​។

សេចក្តី​ជូនដំណឹង​ដដែល​បន្ត​ថា​ ក្រុមការងារ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​បន្ទាយមានជ័យ​ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ នឹង​ធ្វើការ​ពិនិត្យ​ដោះស្រាយ​ការខូចខាត​នានា​ និង​អនុញ្ញាត​អោយ​ រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ ថ្ងៃទី១​ តុលា​ ២០១៩​ នេះ​វិញ​ជា​ធម្មតា​៕

The post ផ្លូវជាតិ​លេខ៥​ ពី​សិរីសោភ័ណ​ ​ប៉ោយប៉ែត​ នឹង​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ថ្ងៃស្អែក​នេះ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area