News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពន្យាពេលដាក់ដំណើរការរហូតដល់ខែកញ្ញា


ភ្នំពេញ៖ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ ទៅកាន់ពីព្រះសីហនុ ពន្យារពេលដាក់ឱ្យដំណើរការ រហូតដល់ខែកញ្ញា នេះបើតាមការលើកឡើងរបស់លោក គង់ វិមាន ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានបន្តថា៖ «ការពន្យាពេលដាក់ដំណើរការនេះ ដោយសារតែមូលហេតុសំខាន់ៗពីរ» ដោយទីមួយ ដោយសារតែកត្តាបញ្ហាអាកាសធាតុក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យរាំងស្ទះដល់ក្រុមការងារសាងសង់។ រីឯ កត្តាទីពីរ គឺវិសមកាលរបស់ក្រុមការងារសាងសង់។

ថ្លែងតាមរយៈអ្នកនាំពាក្យនៃក្រសួងសាធារណការ បានជំរុញដល់ក្រុមហ៊ុនសាងសង់ផ្លូវ និងពន្លឿនផ្លូវល្បឿនលឿនឱ្យបានសម្រេចក្នុងខែកញ្ញានេះ។ លោកបន្ថែមថា នាពេលបច្ចុប្បន្ន ផ្លូវល្បឿនសម្រេចបាន ៩០ភាគរយរួចមកហើយ។

គួរបញ្ជាក់ផងដែរថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែងសរុប ១៩០,៦៣៣ គ.ម គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។

គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បីជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ។ ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅ តាម ការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។ក្នុងនោះផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុង ការទទួល​ បន្ទុ​ក​​យានយន្ត​ធ្ងន់ៗបម្រើសេវាកម្មបានល្អ និងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនិងចំណាយពេលវេលាដំណើរពី ៥​ ម៉ោងនៅសល់ត្រឹម ២ ម៉ោងប៉ុណ្ណោះ។

ដែលនេះជាហេតុជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងផ្នែកឧស្សាហកម្ម ពាក់ព័ន្ធ ហើយក៏ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យប្រកបដោយប្រសិទ្ធភាពផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
លើសពីនេះ​ ជួយសម្រួលដល់វិនិយោគិនធ្វើដំណើរចេញចូលរវាងខេត្តព្រះសីហនុនិងរាជធានីភ្នំពេញ​ ហើយកត្តានេះនឹងជួយជំរុញវិស័យអចលនទ្រព្យបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ នៅពេលផ្លូវល្បឿនលឿនបញ្ចប់ការសាងសង់រួចរាលជាស្ថាពរ។

ប្រភព: Harbor Property