News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ពន្ធលើការផ្ទេរអលចលទ្រព្យកើនឡើង ៣០ភាគរយ ធៀបនឹងឆ្នាំ ២០២១


អគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា បានចេញរបាយការណ៍៍ពីការប្រមូលពន្ធ មានសរុប ១,៩៧០.៥១ លានដុល្លារអាមេរិក ក្នុងឆមាសទីមួយ ខណៈពេលដែល ពន្ធលើការផ្ទេរអលចនទ្រព្យតែឯង ចូលរួមចំណែករហូតដល់ ៤៤.៣៨% ឬស្មើនឹងទឹកប្រាក់ប្រមាណ ៨៧៥ លានដុល្លារអាមេរិក កើនឡើង ៣០ភាគរយ បើប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ ២០២១។

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់ក្រុមហ៊ុន-សហគ្រាសរួសរាន់បង់ពន្ធតែមប្រិ៍សារពើពន្ធ សម្រាប់ឆ្នាំ២០២១

លោក ច្រឹក​ សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកមួយថា៖ «ចំនួននៃការផ្ទេរអចលនទ្រព្យនៅជាយក្រុងមានសន្ទុះខ្លាំងក៏ពិតមែន ប៉ុន្តែទឹកប្រាក់នៃការបង់ពន្ធមានតិចនោះទេ ខុសពីការផ្ទេរអលចនទ្រព្យនៅកណ្ដាលក្រុង បើទោះបីជាមានចំនួនតិច តែទឹកប្រាក់មានចំនួនច្រើន ជាពិសេសគឺតំបន់បឹងកេងកង។

លោកបានបន្ថែមថា៖ « ទិន្នន័យនេះ អាចនិយាយបានថា បានមកពីការផ្ទេរអចលនទ្រព្យគម្រោងធំៗ ដែលតម្រូវឱ្យមានប្រតិបត្តិការប្ដូរច្រើន តាមរយៈទិញលក់លើគម្រោង បុរី និងខុនដូរទាំងនៅក្នុងក្រុង និងនៅជាយក្រុង»។

យើងសង្កេតឃើញថា គិតត្រឹមឆមាសទី១នេះ គម្រោងធំៗជាច្រើនបានសម្រេចសមិទ្ធផលរបស់ខ្លួនទាំងគម្រោងបុរី និងគម្រោងខុនដូ នៅក្នុងក្រុងភ្នំពេញ

ដោយឡែក បើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២២ វិស័យអចលនទ្រព្យកម្ពុជា ឥណទានលើការជួយដូរអចលនទ្រព្យមានទឹកប្រាក់សរុបប្រមាណ ១៥,៨៦៧.០៣ ប៊ីលានរៀល ដែលមានការកើនឡើង 37.2% ធៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ ២០២១។

យោងទៅតាមរបាយការណ៍ទាំងនេះ អ្នកជំនាញវិស័យអលចនទ្រព្យមានសុទិដ្ឋិនិយមច្រើន  បើទោះបីជារងផលប៉ះពាល់ដោយប្រយោលពីការផ្ទុះសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន តម្លៃថាមពលហក់ឡើងខ្ពស់ក៏ដោយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកពី ប្រជាពលរដ្ឋពីការប្រកាសពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំំ២០២២ ដើម្បីជំរុញឲ្យ ការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងកុំឲ្យកក់ស្ទះ ឬការប្រជៀតគ្នា មកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលនាំឲ្យកើតមានបាតុភាពអសកម្មណាមួយ៕
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property