News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅក្នុង​ខណ្ឌ​សែនសុខ​


មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅក្នុង​ខណ្ឌ​សែនសុខ​

ដោយ​រ៉ា​ ណេត​

ភ្នំពេញ៖​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​ នឹង​បង្ហាញ​ខ្លួ​នៅ​តាម​មហាវិថី​ហាណូយ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ទី​ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​សំណង់​បុរី​លំនៅ​ដ្ឋាន​បាន​រីកចម្រើន​យ៉ាង​លឿន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

បច្ចុប្បន្ន​នេះ​ បាន​ក្លាយជា​តំបន់​ដែល​មាន​ប្រជាប្រិយ​ភាព​ លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ ស្រប​ពេល​ដែល​កំណើន​ប្រជាសាស្ត្រ​បាន​ចូល​ទៅ​រស់នៅ​កាន់តែ​ច្រើន​ រួម​ជាមួយនឹង​វត្តមាន​នៃ​ផ្សារ​ទំនើប​នានា​ផង​ដែរ​។ បន្ថែម​ពីនេះ​ នៅ​ត្រឹម​ដើមឆ្នាំ២០២០​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​ចាប់​ដំណើរការ​ ដែល​កាន់តែ​ជួយ​ជំរុញ​ ឱ្យ​តំបន់​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​មួយ​នេះ​ កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ថែមទៀត​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ថ្មី​មួយទៀត​ ដែល​មានឈ្មោះ​ថា​ B2B​ Park​ មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​ហាណូយ​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ នឹង​ចាប់ផ្តើម​ដំណើរការ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។

លោក​ ព្រឿង​ វិបុល​ ប្រធាន​ផ្នែក​ជួល​ទីតាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពិព័រណ៍​ B2B​ Park​ ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ គម្រោង​មួយ​នេះ​ ត្រូវ​បាន​វិនិយោគ​ដោយ​អ្នកជំនួញ​ក្នុង​ស្រុក​សុទ្ធសាធ​ និង​ផ្តោត​សំខាន់​ទៅលើ​អតិថិជន​កម្រិ​តធម្យម​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ជាមួយនឹង​កិច្ច​ចាប់ផ្តើម​ដំណើរការ​នៅដើម​ឆ្នាំ២០២០ខាងមុខនេះ​ មជ្ឈមណ្ឌល​ B2B​ Park​ ដែល​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ជាង២៣០០០​ ម៉ែត្រការ៉េ​ ត្រូវ​បាន​បែងចែក​ជា​ផ្នែក​ផ្សេង​ៗពីគ្នា​ច្រើន​ ដើម្បី​តម្រូវ​ទៅតាម​សេចក្ដី​ត្រូវការ​របស់​អតិជន​ រួមមាន​ដូចជា​ជាន់​សម្រាប់​លក់ទំនិញ​ និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ ជាន់​លក់​សម្ភារៈ​ និង​ឧបករណ៍​ប្រើប្រាស់​អេ​ឡិច​ត្រូ​និច​ ជាន់​សម្រាប់​ពិព័រណ៍​ផលិតផល​ ជាន់​សម្រាប់​ជួល​ជា​ការិយាល័យ​ ​; ជាន់​លក់​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ចំរុះ​ និង​ជាន់​ Sky​ Bar​។

​បន្ថែម​ពីនេះ​ B2B​ Park​ ក៏​មានការ​រោងកុន​ទំនើប​ កន្លែង​អង្គុយ​លំ​ហែរ​កាយ​ និ​ហង​ទេសចរណ៍​កម្សាន្ត​ ជាមួយនឹង​សួនច្បារ​ដ៏​ស្រស់​ស្អាត​យ៉ាង​ធំ​ទូលាយ​។ ជាមួយនឹង​ការ​ត្រៀមខ្លួន​ចាប់​ដំណើរការ​នៅពេល​ខាងមុខនេះ​ លោក​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ថា​ នឹង​ទទួល​បានការ​គាំទ្រ​ ពីសំណាក់​អតិថិជន​ច្រើន​ជាក់ជា​មិនខាន​ ដោយសារតែ​ចំណែក​ទីផ្សារ​ ដែល​ស្ថិតនៅ​ក្នុង​គោលដៅ​របស់​មជ្ឈមណ្ឌល​ B2B​ Park​ មិនបាន​ប្រកួតប្រជែង​ជាមួយ​បណ្តា​ផ្សារ​ទំនើប​ដែល​មានស្រាប់​នោះ​ទេ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ លោកស្រី​អាន​ សុធី​តា​បាន​ថ្លែង​ថា​ នៅ​តំបន់​ខាងលើ​នេះ​ មាន​ភាព​ទាក់ទាញ​ខ្លាំង​ និង​មាន​តម្រូវការ​បញ្ជាទិញ​ខ្ពស់​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ បើ​ទោះជា​មាន​ផ្សារ​ទំនើប​ច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​វា​នៅតែ​ទាមទារ​ឱ្យ​មាន​ផ្សារ​ទំនើប​បន្ថែម​ទៀត​ ដែល​មានការ​ផ្គត់ផ្គង់​ផលិត​ផល​ផ្សេង​ៗគ្នា​ មិនមែន​ជា​ការប្រកួត​ប្រជែង​។

លោកស្រី​បាន​បញ្ជាក់​ថា​ “នៅក្នុង​ខណ្ឌ​សែនសុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ ចំនួន​ផ្សារ​ទំនើប​នៅ​មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ហើយ​កម្លាំង​នៃ​កា​រប​ញ្ជារ​ទិញ​នៅតែ​បន្ត​មាន​កំណើន​”៕

The post មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅក្នុង​ខណ្ឌ​សែនសុខ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area