News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​សំណង់​សរុប៦​,៦លាន​ម៉ែត្រក្រឡា​


រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​សំណង់​សរុប៦​,៦លាន​ម៉ែត្រក្រឡា​

ដោយ ​វុត្ថា​

ភ្នំពេញ​: មន្ត្រី​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំ​ពេញ​ឪ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សំណង់​បុរី​ និង​បណ្តុំ​ផ្ទះល្វែង​ចំនួន២៣៧ កន្លែង​ និង​មាន​អគារ​ខ្ពស់​ៗចំនួន១.២៤៧អគារ​ ហើយ​ក្នុង​ ឆ្នាំ២០១៩នេះ​យើង​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន ១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​ សំណង់​សរុប​ជាង​ ៦,៦លាន​ម៉ែត្រក្រឡា​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង៣​,៤ ពាន់​លាន​ដុល្លា​អាម៉េរិក​បន្ថែម​ទៀត​។

លោក​មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​ នៅក្នុង​ពិធី​បើក​សម្ពោធ​ក្រុមហ៊ុន​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ឪ្យ​ដឹង​ថា​ ចំនួន​គំរោង​សាងសង់​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មាន​ភាព​ ស្រស់បំព្រង​ មិនចាញ់​បណ្តា​ទីក្រុង​ នៃ​ប្រទេស​ក្បែរ​ខាង​ និង​ក្នុង​តំបន់​អាស៊ាន​ឡើយ​។

លោក​បន្ត​ថា​ “កត្តា​រីកចម្រើន​នេះ​ អាស្រ័យ​ដោយសន្តិភាព​ គឺ​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ដែល​យើង​ទាំងអស់គ្នា​ត្រូវ​រួប​ រួមគ្នា​ដើម្បី​ការពារ​សន្តិភាព​ ស្ថិរភាព​នយោបាយ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សមិទ្ធផល​នានា​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ការ​លំបាក​ខ្លាំង​ណាស់​ ទម្រាំ​ដណ្តើម​បាន​សន្តិភាព​ និង​ផ្តល់​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ដូចសព្វថ្ងៃ​នេះ​”។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​ភ្នាក់ងារ​ និង​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ ធ្លាប់​បាន​ឪ្យ​ដឹង​ថា​ វិស័យ​អចន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ទាំង​ការទិញ​លំនៅឋាន​ ដី​ឡូត៍​ និង​ការ​វិនិយោគ​លើ​អគារ​ផ្សេង​ៗ ពុំ​មាន​សញ្ញា​ណា​ធ្លាក់ចុះ​នោះ​ទេ​សម្រាប់​ឆ្នាំ២០១៩នេះ​ ព្រោះ​តម្រូវការ​នៅតែ​មាន​។

លោក​បន្ត​ថា​ “តម្រូវការ​លើ​វិស័យ​អចលនទ្រព្យ​ភាគច្រើន​ គឺជា​វ័យក្មេង​ ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ ។ លោក​ថា​ តម្រូវការ​នេះ​នឹង​នៅតែ​បន្ត​ការ​កើនឡើង​ សម្រាប់​ឆ្នាំទៅ​មុ​ខៗ​ទៀត​”។

លោក​បន្ថែម​ថា​ ជា​ការពិត​ណាស់​ សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​សក្តា​នុ​ពល​រីក​លូត​ លាស់​ខ្ពស់​ និង​មាន​កាលានុវត្ត​ភាព​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ជាច្រើន​ ដែល​យើង​អាច​ និយាយ​បាន​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​លំហ​ សម្រាប់​ធ្វើការ​វិនិយោគ​ក្នុង​ចំនួន​ដ៏​ច្រើន​នា​ ពេល​ខាងមុខ​។ បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​ គឺជា​ជន្ទល់​ដ៏​សំខាន់​មួយ​ នៃ​កំណើន​សេដ្ឋកិច្ច​ របស់​កម្ពុជា​។

យោង​តាម​ការវិភាគ​ លើ​ទិន្នន័យ​ ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ​ពី​សុខុមាលភាព​ វិស័យ​អចលនទ្រព្យ​របស់​អ្នក​ ជំ​ នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជាបាន​បង្ហាញ​ឡើង​កាលពី​ពេល​ថ្មី​ៗនេះ​ដែរ​ ថា​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅ​បន្ត​ភាពរឹងមាំ​ និង​ មាន​ភាព​ធន់​ខ្ពស់​នៅ​ ឆ្នាំ​ ២០១៩នេះ​ ​ហើយ​នឹង​បន្ត​កើនឡើង​ ចន្លោះ​ ពី​ ១០​ ភាគរយ​ ទៅ​ ១៥​ ភាគរយ​ក្នុង​មួយឆ្នាំ​ ​ដែល​ ជា​អត្រាកំណើន​ល្អ​មួយ​ ​ហើយ​ ប្រជាពលរដ្ឋ​ កម្ពុជា​នៅតែ​ មានឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​ ​ដើម្បី​ទទួល​បានផល​ចំណេញ​ ពី​ការ​រីកចម្រើន​នេះ​៕

The post រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​សាងសង់​ថ្មី​ចំនួន១.០៣០គម្រោង​ លើ​ផ្ទៃក្រឡា​សំណង់​សរុប៦​,៦លាន​ម៉ែត្រក្រឡា​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area