News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ពន្លឿន​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ទៀត


សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ពន្លឿន​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ទៀត

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​ពន្លឿង​សកម្មភាព​សាងសង់​ផ្សារ​គំរូ​នៅ​តំបន់​ព្រំដែន​សម្រាប់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ចំនួន ២បន្ថែម​ទៀត​ ក្រោម​ការ​ចំណាយ​ថវិកា​របស់​ជាតិ​ទាំងស្រុង​។

ផ្សារ​គំរូ​នៅ​តំបន់​ព្រំដែន​ចំនួន២​ ដែល​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​បង្កើន​ល្បឿន​ក្នុង​ការសាងសង់​ខាងលើ​នេះ​ ស្ថិតនៅ​ក្នុង​ខេត្តស្វាយរៀង​ និង​ខេត្តកំពត​ ដែល​ជា​ការ​ទទួលបន្ទុក​ និង​ទទួលខុសត្រូវ​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​នូវ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-វៀតណាម​ (ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​) លើកដំបូង​នៅ​ព្រំដែន​កម្ពុជា​ និង​វៀតណាម​ ស្ថិត​ក្នុង​ឃុំ​ដារ​ ស្រុក​មេ​ម៉ត់​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ “ត្រឹម​ការ​ចំណាយ២លាន​ដុល្លារ​ជាង​សម្រាប់​សាងសង់​ផ្សារ​មួយ​ វា​មិន​ច្រើន​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ធ្វើ​ឱ្យ​បាន​ជោគជ័យ​ ដូច្នេះ​ត្រូវ​រៀបចំ​គូរ​ប្លង់​ចាប់ពី​ពេលនេះ​ ហើយ​អជ្ញា​ធរ​ខេត្ត​ត្រូវ​ រៀបចំ​ទីតាំង​ដោះស្រាយ​ដី​សម្រាប់​សាងសង់​ ហើយ​បើ​ខាងលើ​ទម្លាក់​លុយ​ឱ្យធ្វើ​ ហើយ​មិន​អាច​ដោះស្រាយ​ដី​សាងសង់​បាន​ កុំ​ធ្វើ​ចៅហ្វាយខេត្ត​តទៅទៀត​”។

ជាមួយនឹង​ការជំរុញ​ឱ្យ​មានការ​បង្កើត​ផ្សារ​ដោះដូរ​ផលិតផល​គំរូ​ចំនួន២បន្ថែម​ទៀត​ ដែល​ស្ថិតនៅ​ក្នុង​ខេត្តស្វាយរៀង​ និង​ខេត្តកំពត​នេះ​ សម្ដេច​តេជោ​ ក៏បាន​ស្នើ​ដល់​ភាគី​ខាង​វៀតណាម​បើក​ច្រកព្រំដែន​បន្ថែម​ក្នុង​គោលបំណង​គាំទ្រ​ និង​ជំរុញ​ការដោះដូរ​ផលិតផល​រវាង​ប្រទេស​ទាំងពីរ​ ដើម្បី​ពង្រីក​វិសាលភាព​ទីផ្សារ​ បង្កើន​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​ ៕

The post សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជំរុញ​ឱ្យ​ពន្លឿន​ការសាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន២ទៀត appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area