News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្ដេច ដាក់បញ្ជាសំខាន់ ៣ ចំណុច ឱ្យក្រសួងដែនដីអនុវត្ត ក្រោយទទួលបានទីស្ដីការថ្មី


PM passes three ordinances for Land Ministry as new headquarters inaugurated

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាសំខាន់ៗ ៣ ចំណុច ឱ្យទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្ត ក្រោយទទួលបានទីស្ដីការក្រសួងថ្មីជាផ្លូវការកាលពីព្រឹកមិញនេះ គឺដើម្បីពង្រឹងនិងពង្រឹកការគ្រប់គ្រងដីធ្លីនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព។

ថ្លែងក្នុងពីធីសម្ពោធក្រសួងរៀបចំដែនដីថ្មីនៅខណ្ឌសែន សុខ កាលពីព្រឹកថ្ងៃទី ៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាថា ការងារសំខាន់ទី ១ របស់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឱ្យបានគ្រប់១០០%។

គិតត្រឹមបច្ចុប្បន្ន ក្បាលដីជាង ៣លាន ឬ៩០% ទទួលបានបណ្ណកម្មសិទ្ធិ ដោយក្រសួងប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យបានគ្រប់ ១០០% ត្រឹមឆ្នាំ២០២៣។

ដោយឡែក បញ្ជាទី ២ ដែលសម្ដេចដាក់ទៅកាន់ក្រសួងគឺ ត្រូវខិតខំធ្វើយ៉ាងណា ដោះស្រាយបញ្ហាដីធ្លីឱ្យអស់ទាំងករណីថ្មី និងចាស់ ដោយប្រើនីតិវិធីក្រៅប្រព័ន្ធតុលាការ។

សម្ដេចបន្ដថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តយើងត្រូវដោះស្រាយដោយមានសុទ្ធចរិតភាព»។

លើសពីនេះ បញ្ជាទី ៣ គឺត្រូវធ្វើយ៉ាងណាស់ដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចឱ្យបានលឿនផងដែរ ដើម្បីសម្រួលជីវភាពដល់អ្នកខ្វះដីទូទាំងប្រទេស។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏កំពុងអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED។ គម្រោងនេះជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។

ក្រោយបញ្ចប់គម្រោងដំណាក់កាលទី៣ នៅឆ្នាំ ២០២៦ ក្រសួងរំពឹងថាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ។

Cambodian Prime Minister Samdech Hun Sen has given three orders to the Ministry of Land Management, Urban Planning and Construction (MLMUPC) after its new headquarters was inaugurated this morning, aimed at strengthening effective land management in Cambodia.

Speaking at the inauguration of the new MLMUPC in Sen Sok district on the morning of 8 November 8, PM Hun Sen said that the prioritized task of the MLMUPC is to try its best to issue 100% title deeds to the people.

To date, more than 3 million or 90% of the land plots have been registered and given titles. The ministry is committed to reaching 100% by 2023.

Meanwhile, the second order is to accomplish land dispute solving both new and old cases using extrajudicial procedures.

“If possible, the land dispute should be resolved outside the court system. If going to the court, there must be losers and winners. However, with the extrajudicial method, the dispute can be resolved in a win-win manner, but the officials must be transparent,” said PM Hun Sen.

Last but not least, the third order is to improve the effectiveness and efficiency of social land concession progress. MLMUPC shall speed up this procedure in order to facilitate the livelihood of people without land nationwide.
Ministry is currently implementing a Land Allocation for Social and Economic Development (LASED) LASED. The program aimed at gifting land to poor and indigenous people in Cambodia.

With LASED, the ministry expects that over 15,000 poor families will receive decent land plots to reside on and grow crops after the project completion in 2026.

 

Source: https://construction-property.com/pm-passes-three-ordinances-for-land-ministry-as-new-headquarters-inaugurated/