News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្រុក​ស្ទឹងត្រង់​ ក្រូចឆ្មារ​អាច​បញ្ចប់​ការសាងសង់​ មុន​កាលកំណត់​


ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្រុក​ស្ទឹងត្រង់​ ក្រូចឆ្មារ​អាច​បញ្ចប់​ការសាងសង់​ មុន​កាលកំណត់​

ដោយៈ រ៉ាណេត

ត្បូងឃ្មុំៈ ការសាងសង់ស្ពានមិត្តភាព កម្ពុជា -ចិន ឆ្លងកាត់ដងទន្លេមេគង្គ តភ្ជាប់ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អាចនឹងត្រូវបញ្ចប់មុនកាលកំណត់នៅត្រឹមចុងឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

ការសាងសង់ស្ពានមិត្តភាពកម្ពុជា ចិន រហូតមកដល់ពេលបច្ចុប្បន្ននេះ បានសម្រេ​ចច្រើនជាង៦០ភាគរយហើយ ពោលគឺបានសាងសង់សសរធំៗ និងធ្វើការតភ្ជាប់តួស្ពានជិតរួចរាល់ហើយ ដែលនៅសល់តែ២-៣ប្រឡោះនៅកណ្តាលទន្លេ សម្រាប់អនុញ្ញាតដល់ផ្លូវនាវាចរណ៍ និងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។ តាមសភាពជាក់ស្ដែងនៃការសាងសង់នេះ ត្រូវបានកម្មករជំនាញ នៅក្នុងគម្រោងសាងសង់ស្ពាននេះបញ្ជាក់ប្រាប់ថា អាចនឹងបញ្ចប់មុនកាលកំណត់នៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

ស្ពានមិត្តភាពកម្ពុជា -ចិន ឆ្លងកាត់ដងទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មួយនេះ ត្រូវសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ដែលវាជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត សម្រាប់តភ្ជាប់ទឹកដីនៃខេត្តទាំងពីរនេះ។

ស្ពានដែលបានកំពុងសាងសង់នេះ ចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពានមួយនេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។

​បើតាមគម្រោងស្ពាននេះ នឹងត្រូវចំណាយគ្រោងចំណាយថវិកាចំនួន៥៦,៩៩៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕

The post ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្រុក​ស្ទឹងត្រង់​ ក្រូចឆ្មារ​អាច​បញ្ចប់​ការសាងសង់​ មុន​កាលកំណត់​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area