News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ហេតុអ្វីបានជាប្រជាជនខ្មែរជាច្រើននិយមទិញផ្ទះអាជីវកម្ម?


តើអ្នកមានគម្រោងទិញផ្ទះសម្រាប់គ្រួសារហើយឬនៅ តើប្រភេទផ្ទះមួយណាដែលលោកអ្នកមានបំណងចង់ទិញ? សព្វថ្ងៃនេះ យើងឃើញថាគម្រោងលំនៅឋានប្រភេទខុនដូ និងបុរីមានច្រើននៅក្នុងប្រទេសកម្ពុជា ចំណែកឯតម្លៃក៏ខ្ពស់គួរសមផងដែរ ដូច្នេះមុននឹងសម្រេចចិត្តទិញផ្ទះលោកអ្នកត្រូវគិតគូរឲ្យបានច្បាស់លាស់។

សម្រាប់អ្នកដែលមានបំណងទិញផ្ទះហើយមានអាជីវកម្មមុខរបរនៅក្នុងដៃ ប្រភេទផ្ទះអាជីវកម្ម ឬ shophouse ពិតជាសាកសម្យបំផុតសម្រាប់លោកអ្នក។ ដូចនេះ Harbor Property នឹងនាំលោកអ្នកមកស្វែងយល់នូវហេតុផលមួយចំនួនដែលលោកអ្នកគួរតែពិចារណាទិញផ្ទះអាជីវកម្ម៖

បង្កើតប្រាក់ចំណូល

ប្រសិនបើអ្នកមានមុខរបរស្រាប់នៅក្នុងដៃ នៅពេលអ្នកបានទិញផ្ទះប្រភេទផ្ទះអាជីវកម្ម វាពិតជា ប្រសើរហើយចំណេញផងដែរ ដោយសារវាងាយស្រួលកែច្នៃទៅជាការិយាល័យ ឬហាងលក់ដូរផ្សេងៗ។ ជាធម្មតា ផ្ទះអាជីវកម្មមានទីតាំងអំណោយផលដែលស្ថិតនៅតាមផ្លូវធំ និងមានទីធ្លាសម្រាប់ចតយានយន្តផងដែរ។ ជាការពិតណាស់ នៅពេលដែលយើងសម្រេចចិត្តទិញផ្ទះអាជីវកម្ម យើងប្រាកដជាមានបំណង និងក្ដីស្រមៃក្នុងចិត្តរួចជាស្រេចថានឹងទិញផ្ទះនោះបើកអាជីវកម្មអ្វីមួយមិនខាន។

សក្តានុពលនៃទីតាំង

ផ្ទះអាជីវកម្មឬហៅថា shop house ម្ចាស់គម្រោងភាគច្រើនតែងតែជ្រើសយកទីតាំងដែលស្ថិតនៅមុខជាប់នឹងផ្លូវធំដែលងាយស្រួលក្នុងការប្រកបរបររកស៊ី ដែលធានាថាអាជីវកម្មរបស់លោកអ្នកស្ថិតនៅយូរអង្វែង។ ជាក់ស្ដែង ទីតាំងនៃការអភិវឌ្ឍន៍ផ្ទះអាជីវកម្មគឺមានភាពល្អប្រសើរ ដោយគម្រោងផ្ទះអាជីវកម្មស្ថិតនៅទីប្រជុំជន ខាងមុខផ្លូវមានមនុស្សរស់នៅច្រើនក្នុងតំបន់ពាណិជ្ជកម្មងាយស្រួលប្រើប្រាស់សេវាសាធារណៈនានា ដូចជាសាលារៀន មន្ទីពេទ្យ ផ្សារទំនិញ វត្តអារាម ស្ថានីយ៍ពន្លត់អគ្គីភ័យ កន្លែងកម្សាន្ដ -ល-។

ងាយស្រួលលក់ ឬជួល

នៅពេលអ្នកទិញផ្ទះ អ្នកខ្លះអាចបង់ប្រាក់បង់ផ្តាច់ ឬបង់រំលស់ពីធនាគារ ដែលត្រូវសងការប្រាក់ត្រលប់ទៅវិញ។ ក្នុងលក្ខណនេះ យើងឃើញថាផ្ទះប្រភេទអាជីវកម្មគឺថាមានហាងឆេង ដែលងាយស្រួលនិងបានប្រាក់ចំណេញឆាប់រហ័ស ប៉ុន្តែវាក៏មានតម្លៃថ្លៃផងដែរ។

ដោយសារតែគេអាចទទួលបានចំណូលជាប្រចាំពីអាជីវកម្ម បើទោះជាមិនទាន់មានអាជីវកម្មផ្ទាល់ខ្លួន ក៏គេអាចដាក់ជួលនៅក្នុងតម្លៃខ្ពស់សមរម្យមួយដែរ។ អ្វីដែលសំខាន់បន្ថែមនោះ តម្លៃផ្ទះក៏តែងតែឡើងខ្ពស់ជាងមុនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ដូចនេះការទិញផ្ទះទុកក៏ចំណេញច្រើនមិនចាញ់ការទិញដីទុកនោះដែរ។

ផ្ទះអាជីវកម្មដែលពេញនិយមសព្វថ្ងៃនេះគឺកម្ពស់ចាប់ពី ២ ជាន់ឡើង មានទីធ្លាទូលាយល្អសម្រាប់ប្រកបអាជីវកម្ម ជាមួយនឹងម៉ូដរចនាស្អាតៗដែលស្ទើរតែមិនចាប់បាច់តុបតែងច្រើននោះទេ។ ជាទូទៅ រចនាបថនៃផ្ទះអាជីវកម្មងាយស្រួលបត់បែន ដែលល្អសម្រាប់ការរស់នៅ ការិយាល័យក្រុមហ៊ុនសេវាកម្ម ឬអាជីវកម្ម។

ប្រសិនបើចង់ទិញផ្ទះអាជីវកម្ម លោកអ្នកអាចស្វែងរកផ្ទះសម្រាប់លក់នៅក្នុងគេហទំព័រ ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ Harbor Property៕

ប្រភព : Harbor Property