News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ហេតុអ្វី​ខេត្តកណ្តាល​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​?


ហេតុអ្វី​ខេត្តកណ្តាល​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​?

ដោយ ​វុត្ថា​

ភ្នំពេញ​៖ ខេត្តកណ្តាល​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ បើ​ប្រៀប​ទៅ​នឹង​ខេត្ត​នានា​ទូទាំង​ប្រទេស​ និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ផង​ដែរ​ ។ ​ម្យ៉ាងទៀត​ខេត្ត​មួយ​នេះ​បាន​ហ៊ំព័ទ្ឋ​ជុំវិញ​ និង​នៅ​មិន​ឆ្ងាយ​ពីទី​ក្រុងភ្នំពេញ​។

១) ប្លង់​គោល​ត្រូវ​បាន​បញ្ចប់​ការសិក្សា​

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​-ស្រុក​ទាំងអស់​ នៃ​ខេត្តកណ្តាល​ត្រូវ​បាន​សិក្សា​ចប់​ ខណៈ​ដែល​ថ្នាក់​ជាតិ​បានសម្រេច​ទទួលស្គាល់២​ ថ្នាក់​ខេត្ត​ទទួលស្គាល់១​ និង​ផ្សេងទៀត​មិនទាន់​បានសម្រេច​។

យោង​តាម​គេហទំព័រ​របស់​សាលាខេត្ត​កណ្តាល​បានឱ្យ​ដឹង​ដែរ​ថា​ ការអនុវត្ត​ប្លង់​គោល​នៅ​ខេត្តកណ្តាល​ នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​បាន​ និង​មាន​ឧស្សាហកម្ម​ខ្នាត​តូច​ មធ្យម​ នឹងជា​ខេត្ត​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ បើ​ប្រៀប​ទៅ​នឹង​ខេត្ត​នានា​ទូទាំង​ប្រទេស​ និង​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២បន្ទាប់ពី​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ប្លង់​គោល​នេះ​ ក៏បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដីធ្លី​ យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោង​អទិ​ភាព​ផ្សេង​ៗផង​ដែរ​។

២) ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​

រដ្ឋាភិបាល​បាន​គ្រោង​នឹង​សាងសង់​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ នៅ​លើ​ផ្ទៃដី៨០០ហិ​កតា​ នៃ​ផ្ទៃដី​សរុប ២៦០០​ហិ​កតា​ ដែល​មួយ​ផ្នែក​នៃ​ព្រលា​នយន្តហោះ​នេះ​ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​។ គំរោង​វិ​និ​យោ​គព្រលា​ន​យន្តហោះ​នេះ​ គ្រោង​ចំណាយ​ប្រាក់១៥០០លាន​ដុល្លារ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ពុង​ ឃា​វសែ​ សហការ​ជាមួយ​ក្រុមហ៊ុន​មួយ​មក​ពី​ប្រទេស​ចិន​។

៣) គម្រោង​លំនៅឋាន​ និង​រោងចក្រ​

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ថា​ គម្រោង​លំនៅឋាន​របស់​ក្រុម​ហ៊ុន​ធំៗ​ និង​រោងចក្រ​ជាច្រើន​បាន​ នឹង​កំពុង​បាញ់​ឆ្ពោះទៅ​កាន់​ខេត្តកណ្តាល​ ស្របតាម​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ពង្រីក​ក្រុង​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ រួមមាន​ផ្លូវ​ប្រវា​ត់​ក្រុង​ជាដើម​។ សម្រាប់​ដី​នៅ​តាម​បណ្តា​ស្រុក​ នៃ​ខេត្តកណ្តាល​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ ទៅដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ទាំង​ការទិញ​-លក់​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។

ដ្បិត​ដី​នៅ​ខេត្ត​ជាប់​ភ្នំពេញ​មួយ​នេះ​ មាន​វិសាលភាព​ធំ​ទូលាយ​ តម្លៃ​នៅ​មានកម្រិត​ ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ​ ដូចជា​ មាន​ដងទន្លេ​នៅអម​ជាមួយ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ​ផង​ដែរ​។

ក្រៅពី​នេះ​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ឋី​ ធ្លាប់​បានឱ្យ​ដឹង​ដែរ​ថា​ ខេត្តកណ្តាល​ ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន​ មាន​វិសាលភាព​ធំ​ទូលាយ​ និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស​។

លោក​បន្ត​ថា​ នៅក្នុង​ខេត្ត​កណ្តា​លល​ ជា​ទឹកដី​មាន​អ្វី​ៗគ្រប់យ៉ាង​ ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ ដូចជា​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ មាន​ផែស្ងួត​ មាន​រោងចក្រ​ សហ​គ្រាស​ធំៗ​ ឃ្លាំង​ផ្ទុកទំនិញ​នានា​ ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រណីត​ និង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​ ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​៕

The post ហេតុអ្វី​ខេត្តកណ្តាល​មាន​សក្តា​នុ​ពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​? appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area