News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អគារពន្ធដារថ្មី នឹងបង្ហាញរូបរាងយ៉ាងស្គឹមស្គៃនៅតំបន់ជ្រោយចង្វារ


អគារពន្ធដារថ្មី នឹងបង្ហាញរូបរាងយ៉ាងស្គឹមស្គៃនៅតំបន់ជ្រោយចង្វារ មាន កម្ពស់ ៣២ជាន់ ដែលក្នុងនោះមានផ្ទៃក្រឡាសាងសង់សរុប ៩៧ ៧០០ម៉ែត្រក្រឡា មានទីតាំងចំណតរថយន្តប្រមាណជាង ១៣០០ចំណត  សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។

គម្រោងសាងសង់អគារពន្ធដារថ្មីនេះ ត្រូវបានគូសប្លង់​ស្ថាបត្យកម្មដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងមានក្រុមហ៊ុន Oliver & Ho Association ជាទីប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោង ដោយសហការសាងសង់ដោយក្រុមហ៊ុន Shanghai Construction ។ ផ្ដើមចេញពីដំណាក់កាលការងារ គ្រឹះអគារហើយគម្រោងនេះនិងប្រើពេលវេលាសាងសង់ប្រមាណ២៤ខែ ឬ២ឆ្នាំ ដែលអគារនេះមានតម្លៃ៦០លានដុល្លារអាមេរិក។

អគារអគ្គនាយកដ្ឋានពន្ធដារថ្មី គឺមានទីតាំងនៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងក្លាយជាទីតាំងបណ្ដុំនៃសេវា ជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយអគារអគ្គនាយកដ្ឋានពន្ធដារ​ មានទីតាំងផ្ដល់សេវាជូនអ្នកជាប់ពន្ធ ប្រកបដោយផាសុកភាព និងប្រណិតភាព ហើយក៏មានផ្សារទំនើប ធនាគារជាដៃគូក្នុងការផ្ដល់សេវាទទួលនិងបង់ប្រាក់ពន្ធ ក្រុមហ៊ុនសហគ្រាសនានាដែលផ្ដល់សេវាគាំទ្រផ្នែកពន្ធដារ

គួរបញ្ជាក់ថា អគារដ៏ធំស្គឹមស្គៃមួយនេះ នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពនិងក្លាយជាតាំងនិមិត្តរូប (Landmark) នៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាផង ហើយក៏ជានិមិត្តរូបនៃភាពរីកចម្រើនជឿនលឿន នៃឃឿនសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។​

ប្រភព: Harbor Property