News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អគារលំនៅដ្ឋានបែបសហកម្មសិទ្ឋកំពស់៣៨ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅសង្កាត់បឹងកេងកង១


អគារលំនៅដ្ឋានបែបសហកម្មសិទ្ឋកំពស់៣៨ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅសង្កាត់បឹងកេងកង១

ដោយ ៖ ចាន់ថា

ភ្នំពេញ ៖ អគារសហកម្មសិទ្ធិកប់់ពពកថ្មីមួយ ដែលជាខុនដូរកម្រិតផ្កាយ ៥ នឹងបង្ហាញវត្តមាននៅសង្កាត់បឹងកេងកង១ ដែលជាសង្កាត់ដ៏ល្បីល្បាញនៃក្រុងភ្នំពេញនាពេលខាងមុខនេះ។

គំរោងអគារខុនដូរដ៏ប្រណិតលំដាប់ផ្កាយ ៥  The Flora Suites ដែលមានកម្ពស់ ៣៨ជាន់ មានទីតាំងស្ថិតនៅកណ្តាលនៃសង្កាត់បឹងកេងកងទី១ របស់ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងលេចចេញជារូបរាងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រោមការវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក ខណៈគម្រោងថ្មីនេះ ត្រូវបានបើកលក់សំរាប់អតិថិជន កម្រិត VIP ឬ (លំដាប់អភិជន) កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

លោកឧកញ៉ា លីម កុកឡុង (Lim kok loong) នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The flora,គំរោង The Flora Suites បានមានប្រសាសន៍ថា គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំក្រោយ ដែលមានទំហំអគារសរុប ២០ ៧៨៦ ម៉ែត្រការ៉េ ដោយប្រើពេលសាងសង់ប្រមាណ ២ទៅ៣ឆ្នាំ។ អគារនេះមានចំនួន ១៩៨ យូនីត រចនាម៉ូតបែបទំនើប បំពាក់ទៅដោយកញ្ចក់ហ៊ុំពទ្ធ័ជុំវិញអគារ ដែលអាចអោយអ្នករស់នៅមើលឃើញ នូវទេសភាពជុំវិញទីក្រុងបានយ៉ាងល្អ ពិសេសទេសភា​ពទីក្រុងភ្នំពេញ ពេលថ្ងៃរៀបលិចយ៉ាងច្បាស់ទៀតផង។

គម្រោង The Flora Suites នេះ គឺជាផលិតផលថ្មីស្រឡាង នៃការខិតខំប្រឹងប្រែងរបស់ឌឹផ្លរ៉ា សម្រាប់បំពេញនូវតម្រូវការទីផ្សារ របស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះជាឱកាសរបស់គ្រួសារដឹផ្លរ៉ា ក្នុងការបំពេញស្នាដៃ ក៏ដូចជាបម្រើប្រជាជនកម្ពុជា និងជាការលើកមុខមាត់របស់ប្រទេសយើងដែរ។

លោកបញ្ជាក់ថា ជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការវិនិយោគបែបអឺរ៉ុប ភ្ជាប់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់ឲ្យអតិថិជនយើង ទទួលបាននូវផលិតភាព ក្នុងការរស់នៅដោយសម្បូរបែប ដោយនៅជាន់ទី៧នៃខុនដូឌឹផ្លរ៉ាស្វីត មានក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា យូហ្គា និងកន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជនដែលស្នាក់ នៅអាចពិភាក្សា ការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ។ ចំណែកឯនៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ខណៈនៅជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋាន ដែលស្ថិតនៅជាន់កំពូល នៃអាគារ ដែលអាចមើលទេសភាពរាជធានីភ្នំពេញ និងទន្លេមេគង្គ និងគយគន់ទេសភាពថ្ងៃលិចបានយ៉ាងស្អាត។

លោក សាំង សុភក្រ្ត័រ៉ាឌី នាយកផ្នែកលក់ និងជំនួយការអគ្គនាយិការរងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora បានប្រាប់ឱ្យដឹងផងដែរថា ចំណុចពិសេស The Flora Suites នេះគឺបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ គម្រោងនេះ និងបើកលក់ជាផ្លូវការសំរាប់អតិថិជនទូទៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយបែងចែកជាយូនីតខុសៗគ្នា មានតំលៃចាប់ពី១០ម៉ឺនដុល្លាឡើងទៅ៕

The post អគារលំនៅដ្ឋានបែបសហកម្មសិទ្ឋកំពស់៣៨ជាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួននៅសង្កាត់បឹងកេងកង១ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area