News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​


អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​ជាច្រើន​ រួម​ជាមួយនឹង​ការ​លើកទឹកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​នានា​ គម្បី​ចាប់អារម្មណ៍​ និង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ជាយក្រុង​ឱ្យ​កាន់តែ​ច្រើន​ ខណៈ​ដែល​ឱកាស​នៃ​ការ​ទទួល​បាន​ចំណេញ​នៅ​មាន​អត្រា​ខ្ពស់​។

បច្ចុប្បន្ន​នេះ​ មិនថា​ចំពោះតែ​គម្រោង​អភិវឌ្ឍ​បុរី​លំនៅឋាន​សមរម្យ​ លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ ឬក្រោម​មធ្យម​នោះ​ទេ​ គឺ​កម​ពុង​តែ​បង្ហាញ​វត្តមាន​ រួម​ជាមួយ​សកម្មភាព​ពន្លឿន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នៅ​តាម​តំបន់​ជាយក្រុង​ ដោយសារតែ​ពួកគេ​បាន​សម្លឹងឃើញ​យ៉ាង​ច្បាស់​ពី​ឱកាស​ដែល​អាច​ទទួល​បាន​ចំណេញ​ខ្ពស់​។

អ្នកវិភាគ​សេដ្ឋកិច្ច​ និង​ជា​អ្នក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ ការ​វិនិយោគ​នៅ​តាម​តំបន់​ជាយក្រុង​ គឺ​មានគុណ​សម្បត្តិ​ច្រើនជាង​គុណវិបត្តិ​ “ចំណេញ​ ចំណាយពេល​តិច​ និង​អាចប​ង្កើត​ចំណូល​អកម្ម​បាន​”។

លោក​ង៉ែត​ ជូ​បាន​ពន្យល់​ថា​គុណ​សម្បត្តិ​ធំៗ​ចំនួន៣​ ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​ និង​អភិវឌ្ឍ​នៅ​តាម​តំបន់​ជាយក្រុង​ រួមមាន​ដូចជា​ ទី១​ ដឹង​តែ​ចំ​ណេ​ញៈ​ មិន​ខាត​ប្រសិនបើ​អ្នកមាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ពោល​គឺ​វិនិយោគ​រយៈពេល​វែង​ អាច​រក្សាទុក​នៅពេល​ទទួល​បាន​តម្លៃ​ល្អ​ និង​មិន​បង្ខំ​លក់​នៅពេល​ធ្លាក់​ថ្លៃ​។ ជាទូទៅ​តម្លៃ​មានការ​កើន​ជានិច្ច​ ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​ ទីផ្សារ​ឬន​យោ​បាយ​មិនល្អ​ គឺ​ធ្លាក់​ថ្លៃ​តែមួយ​រយៈ​ប៉ុណ្ណោះ​។

ទី២​ ចំណាយពេល​តិ​ចៈ​ មិន​ចំណាយពេល​ច្រើន​ ដូចជា​ការ​ធ្វើអាជីវកម្ម​ដទៃ​នោះ​ទេ​ អ្នក​អាច​ធ្វើការ​យក​ប្រាក់ខែ​សន្សំ​ជា​ទុន​បណ្តើរ​។ ឆ្លៀត​ចុះ​សិក្សា​ប្រមូល​ព័ត៌មាន​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ឬថ្ងៃ​សំរាក​បណ្តើរ​។

លោក​បាន​អនុវត្ត​វិធី​សាស្រ្ត​នេះ​ អស់​រយៈពេល​ជិត១៥ឆ្នាំ​ ឃើញថា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ចាប់បាន​ឱកា​សល្អៗ​ផង​ និង​សន្សំ​បទពិសោធន៍​ផង​។ ខុសពី​បើក​អាជីវកម្ម​ផង​ធ្វើការ​ផង​ក្នុង​ពេល​តែមួយ​ អ្នក​នៅ​មាន​ពេល​ផ្តោត​ធ្វើការងារ​បាន​ល្អ​ ហើយ​អាច​ទទួល​ចំណូល​ពី​ប្រាក់ខែ​ក៏​ច្រើន​គួរសម​ដែរ​។

ទី៣​ អាច​ប្រើប្រាស់​ដី​ឬបង្កើត​ជា​ចំណូល​អកម្ម​បាន​៖ ប្រសិនបើ​សន្សំ​ដីធ្លី​បាន​ច្រើន​ អ្នក​អាច​រក្សាទុក​ជា​ធនាគារ​ដីធ្លី​ និង​ប្រើប្រាស់​ក្នុង​គោលបំណង​នានា​ ដូចជា​ បង្កើត​ជា​កសិដ្ឋាន​ សង់​ឃ្លាំង​ ស្តង់​លក់ទំនិញ​ អគារ​ពាណិជ្ជកម្ម​ ឬការ​រិយា​ល័​យសំ​រាប់​ជួល​។ល។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​លើ​ផ្នែក​ដីធ្លី​នៅ​តាម​តំបន់​ជាយក្រុង​ គឺជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ ដែល​មានឱកាស​ទទួល​បានផល​ចំណេញ​ច្រើន​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ទោះជា​ពេលនេះ​សកម្មភាព​ នៃ​ការ​វិនិយោគ​កំពុងតែ​មាន​ភាព​ជ្រួល​នៅ​តាម​តំបន់​ជ្រាយ​ក្រុង​ ប៉ុន្តែ​បើ​ចំពោះ​តម្លៃ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ហើយក៏​នៅ​មានឱកាស​ទទួល​ បានផល​ចំណេញ​ពី​ការ​វិនិយោគ​ក្នុង​កម្រិតខ្ពស់​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ តំបន់​ជាយក្រុង​ដែល​កំពុងតែ​មាន​សក្ដានុពល​នៅពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​ គឺ​ស្ថិតនៅ​ទិស​ទាំង៤ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ជាពិសេស​ តំបន់​ដែល​ស្ថិតនៅ​តាមផ្លូវ​ជាតិ​សំ​ខាន់​ៗ ដូចជា​ផ្លូវជាតិ​លេខ១​ ផ្លូវជាតិ​លេខ៣​ និង​ផ្លូវជាតិ​លេខ៤​ និង​ផ្លូវជាតិ​លេខ៥​” ៕

The post អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អ្នក​វិនិយោគ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ជាយក្រុង​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area