News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

Before investing in siem reap you should know the cheapest and most expensive land


Before investing in Siem Reap you should know the cheapest and most expensive land

មុនទៅវិនិយោគនៅសៀមរាប គួរដឹងពីតំបន់ដីធ្លីថោកជាងគេ និងថ្លៃជាងគេសិន

ស្ថិតនៅចម្ងាយប្រមាណ ៣១៤គីឡូម៉ែត្រនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញធ្វើដំណើរតាម ផ្លូវជាតិលេខ៦​ ខេត្តសៀមរាបគឺជាខេត្ត ដ៏ធំមួយដែលមាន ផ្ទៃដី១០២៩៩ ម៉ែត្រក្រឡា មានស្រុកចំនួន១១ស្រុកនិងក្រុង១មានសង្កាត់១៣ ឃុំ៨៧ និងភូមិ៩២១។

ខេត្តនេះជាគោលដៅទេសចរដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា ព្រោះជាតំបន់ប្រមូលផ្តុំដោយប្រាសាទបុរាណជាពិសេសប្រាសាទអង្គរវត្ត ។ ក្រៅពីជា តំបន់ទេសចរប្រវត្តិសាស្រ្ត សៀមរាបជាតំបន់ទេសចរធម្មជាតិដ៏ស្រស់បំព្រង ព្រោះស្ថិតនៅស្ថិតនៅភាគខាងត្បូងជិតបឹងទន្លេសាប។

បើនិយាយពីតម្លៃដីធ្លីនៅខេត្តដ៏អស្ចារ្យមួយនេះ ហាក់នៅទាបជាងខេត្តទេសចរ ដទៃ ដូចជា ព្រះសីហនុ កំពត កោះកុង ជាដើម ដែលចំណុចនេះ បានធ្វើឲ្យអ្នកវិនិយោគជាច្រើន កំពុងបង្វែរបេះដូង ទៅវិនិយោគនៅខេត្តនេះ ជាបន្តបន្ទាប់។ 

លោក ដាំ វិចិត្រ បានប្រាប់ Business Cambodia ថា នៅសៀមរាប តម្លៃដីធ្លី នៅធូរថ្លៃក៏ពិតមែន ​ប៉ុន្តែ ការទិញលក់ និងការវិនិយោគ ហាក់មិនចាញ់ ខេត្តសក្តានុពលផ្សេងឡើយ ហើយនាពេលអនាគត លោកជឿជាក់ថា ការទិញ​លក់​ដីធ្លី​បាន​កើនឡើង​ខ្លាំង​ ​។​ ​

បើនិយាយពីតំបន់ដែលថ្លៃជាងគេនៅក្នុងក្រុង ដែលអ្នកដែលមានគម្រោងមកវិនិយោគ គួរសម្លឹងមើល តំបន់ ផ្សារចាស់ តំបន់ផាប់ស្ត្រីត ដែលមានតម្លៃ ពី ៣០០០ដុល្លារ ទៅ ៥០០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

ហើយដីនៅតំបន់ជ្រាវ មានតម្លៃចាប់ពី ៤៥ដុល្លារ ទៅ៨០ដុល្លារក្នុង១ម៉ែត្រការ៉េ ។ កាលពីឆ្នាំមុន នៅតំបន់ជ្រាវ តម្លៃតែ៣៨ដុល្លារប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ននេះ តម្លៃ ៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ នេះក្នុងរយៈពេល១ឆ្នាំ ។

ចំណែកដីធ្លី​ ដែលនៅថោកជាងគេ គឺដីធ្លីនៅស្រុកស្វាយលើ នៅជិតតំបន់ភ្នំគូលែន ដែលភាគច្រើនគេលក់ជាហិកតា ហិកតា ក្នុងនោះ ១ហិកតា មានតម្លៃចាប់ពី ១២០០ដុល្លារ ២០០០ដុល្លារ ទៅ៣០០០ដុល្លារ ប៉ុន្តែដីចូលទៅជ្រៅបន្តិចតាមផ្លូវគ្រួសក្រហម។ នៅជាប់ផ្លូវជាតិ ផ្លូវធំ តាមផ្លូវទៅភ្នំគូលែន ១ការ៉េ តម្លៃប្រមាណ ៨ដុល្លារ ១២ដុល្លារ ទៅ១៤ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

នៅស្រុកបន្ទាយស្រី ចេញពីក្រុងសៀមរាបប្រមាណ ៤០គីឡូ ដីធ្លីក៏នៅធូរថ្លៃជាងគេផងដែរ ដែល ១ការ៉េ មានតម្លៃ២.៥ដុល្លារ ទៅ៣ដុល្លារប៉ុណ្ណោះ ។

លោកបានបញ្ជាក់ផងដែរថា ទៅលើការវិនិយោគមានច្រើនទីតាំង  ប៉ុន្តែបើទីតាំង ដែលគេពេញនិយម គឺតំបន់ជ្រាវ ព្រោះវាមានគម្រោងអភិវឌ្ឍជាច្រើនដូចជា តំបន់ដីឡូតិ៍គម្រោងផ្ទះល្វែង ហើយក៏មានគម្រោងរដ្ឋជាច្រើន កំពុងអភិវឌ្ឍន៍នៅតំបន់នោះផងដែរ ដែលតំបន់នោះ ការឡើងថ្លៃក៏លឿន ព្រោះនៅជិតក្រុង ការអភិវឌ្ឍផ្សេងៗក៏លឿនទៅតាមនឹងផងដែរ។

ចំពោះទស្សនៈរបស់លោកផ្ទាល់ ប្រសិនបើបងប្អូនមានបំណងចង់វិនិយោគនៅសៀមរាប ដីចម្ការក៏ជាឱកាសវិនិយោគលឿនផងដែរ ដីចម្ការវានៅធូរថ្លៃ ដូចជាចម្ការនៅតំបន់ ស្រុកបន្ទាយស្រី ស្រុកស្វាយលើ នៅជិតភ្នំគូលែន ក្បែរក្បាលស្ពាន ដែលទីតាំងទាំងនោះ កំពុងមានការអភិវឌ្ឍលក្ខណៈឯកជន និងរដ្ឋផងដែរ។ ម្យ៉ាងទៀត តំបន់នោះ នៅជិតតំបន់ត្រាវកុដ្ឋ ជាតំបន់១ដែលគេអភិវឌ្ឍខ្លះៗមកហើយ។

ជារួម លោកបានបញ្ជាក់ថា ការវិនិយោគ វាទៅតាមគោលបំណង ដែលពួកគាត់ចង់វិនិយោគ បើត្រឹមទិញដីទុកចំណេញ តំបន់ជ្រាវ តំបន់ផ្សារខ្នារ តំបន់ជិតស្វាយធំ តំបន់ផ្លូវ៦០ តំបន់អង្គរខធ្ជុងយូ ជាតំបន់ដែល​ ទិញហើយ ស្រួលលក់ចេញវិញ ព្រោះវាជាតំបន់ទេសចរបែបធម្មជាតិ ។

ប្រសិនបើគាត់ចង់ទិញ លក្ខណៈដីធំ ជាហិកតា គួរតែទៅទិញដីក្បែរភ្នំគូលែន ព្រោះនៅទីនោះ ក៏ជារមណីយដ្ឋានបែបធម្មជាតិ ជាតំបន់ប្រវត្តិសាស្ត្រ ចឹងជុំវិញតំបន់ភ្នំគូលែន ទិញនៅតំបន់ណា ក៏មិនខុសនោះដែរ ។ ម្យ៉ាងវិញទៀត នៅតំបន់នោះ មានផ្លូវចេញចូល ប្រលានយន្តហោះថ្មី មានថ្លូវតូចធំ ខ្វាត់ខ្វែង ។

Source: business-cambodia.com