News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

Greater investment opportunities in Cambodia


greater investment opportunities

បើយោងតាមការអនុម័តគម្រោងថ្មីៗរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងខែសីហា កន្លងមកនេះ មើលឃើញថាគម្រោងដែលត្រូវបានអនុម័តមានចំនួន២១គម្រោង ក៏ប៉ុន្តែមានតែខេត្តក្រុងចំនួន២តែប៉ុណ្ណោះដែលទទួលបានគម្រោងថ្មីៗច្រើនជាងគេគឺក្រុងភ្នំពេញ។
១)ក្រុមហ៊ុន SUO FEIYA (CAMBODIA) APPAREL CO., LTD. គម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារ បានចំនួន ៦២៣កន្លែង។
២)ក្រុមហ៊ុន HYUNDAI PACKAGING (CAMBODIA) II CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០២កន្លែង។
៣)ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិត នៅផ្លូវ ជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៨០១កន្លែង។
៤)ក្រុមហ៊ុន EASTCROWN FOOTWEAR INDUSTRY CO., LTD. គម្រោងបង្កើតរោង ចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាម៉េរិក និងអាច បង្កើត ការងារបានចំនួន ១៥២៩កន្លែង។ 
៥)ក្រុមហ៊ុន QY BAG & LUGGAGE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំង វិនិ យោគ ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិ យោគប្រមាណ៣.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៧០កន្លែង។ 
៦)ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕
គួរជម្រាបផងដែរថា ទាំងនេះសុទ្ធសឹងតែជាឱកាសដែលអ្នកវិនិយោគគួរតែដឹងព្រោះថាតំបន់ណាដែលមានការទាក់ទាញនូវគម្រោងច្រើននោះមានន័យថាឱកាសនៃការវិនិយោគក៏មានកាន់តែច្រើន ហើយឱកាសចំណេញក៏កាន់តែច្រើន។

Source: Business Cambodia