News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើគួរវិនិយោគលើអចលនលទ្រព្យប្រភេទមួយណាទើបទទួលបានផលចំណេញខ្ពស់?


តើគួរវិនិយោគលើអចលនលទ្រព្យប្រភេទមួយណាទើបទទួលបានផលចំណេញខ្ពស់- investment

នៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាបានស្គាល់នូវភាពរីកចម្រើនឥតឈប់ឈរ ហើយមនុស្សមួយចំនួនបានក្លាយជាអ្នកមាន ដោយសារពួកគេចេះវិនិយោគប្រកបដោយភាពឆ្លាតវៃនៅក្នុងវិស័យមួយនេះ។ តើធ្វើដូចម្ដេចទើបវិនិយោគប្រកបដោយភាពឆ្លាតវៃ ហើយតើគួរវិនិយោគលើអចលនទ្រព្យប្រភេទមួយណាទើបទទួលបានផលចំណេញខ្ពស់នៅក្នុងពេលបច្ចុប្បន្ននេះ?

ទាក់ទិននឹងសំណួរខាងលើ អ្នកជំនាញអចលនទ្រព្យបានផ្ដល់នូវដំបូន្មានដ៏មានសារៈប្រយោជន៍មួយចំនួនសម្រាប់អ្នកដែលចង់វិនិយោគលើវិស័យនេះដើម្បីទទួលបានផលចំណេញពីការវិនិយោគ។ អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា បើនិយាយពីការវិនិយោគ មិនថាវិនិយោគទៅលើដី ផ្ទះខុនដូនោះទេ គឺសុទ្ធតែទទួលបានអត្ថប្រយោជន៍ និងផលចំណេញផ្សេងៗគ្នា។

ទោះជាយ៉ាងណា អ្នកស្រីបានបញ្ជាក់ថា ប្រសិនបើវិនិយោគទៅលើដីធ្លី គេនឹងអាចទាញបានផលចំណញច្រើនជាងការវិនិយោគទៅលើអចលនទ្រព្យប្រភេទផ្សេងៗ ព្រោះថាការទិញដីយើងអាចទិញយកមកដាក់ជួលបន្ត ទុកលក់ចំណេញនៅថ្ងៃក្រោយ ពុះជាដីឡូតិ៍លក់ និងអាចអភិវឌ្ឍជាបុរី ផ្ទះល្វែង អាផាមិន ឃ្លាំង រោងចក្រ និងអគារពាណិជ្ជកម្មជាដើម។

ការវិនិយោគទៅលើអចលទ្រព្យដីធ្លីគឺនៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជា ដោយសារតែដីគឺជាអចនវត្ថុដែលមានកំណត់ ងាយស្រួលទិញ មិនចាំបាច់ថែទាំ និងមិនសូវមានការប្រកួតប្រជែកច្រើនដូចប្រភេទអចលនទ្រព្យដទៃទៀតនោះទេ។

អ្នកស្រី តាំង ហួរ បានបន្តថា៖ «ប្រសិនបើយើងចង់វិនិយោគទៅលើដីធ្លី យើងត្រូវមើលទៅលើទីតាំងណាដែលកំពុងមានសក្ដានុពលខ្លាំង និងមានសន្ទុះនៃការអភិវឌ្ឍន៏លឿនបំផុត។ ជាក់ស្ដែង តំបន់ជាយក្រុងនៃរាជធានីភ្នំពេញកំពុងតែមានសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន បូករួមនឹងគម្រោងហេដ្ឋារចនាសម្ពន័នានារបស់រាជរដ្ឋាភិបាលផងនោះ បានធ្វើអោយតំបន់ទាំងនោះកាន់តែមានសក្ដានុពលខ្លាំង ហើយតំបន់ដង្ហើមនៃសេដ្ឋកិច្ចដ៏អស្ចារ្យដែលយើងគួរតែវិនិយោគនោះគឺតំបន់ផ្លូវជាតិលេខ១ ៣ ៤ និងផ្លូវជាតិលេខ៦។»

ស្របពេលជាមួយគ្នានេះ លោក សុខ គឹមអេង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Sovannaphum Real Estate Investment Co.,Ltd. ក៏បានលើកឡើងដែរថា៖ «ការវិនិយោគលើដីមានវិសាលភាពចំណេញច្រើនជាងផ្ទះ ឫអចលនទ្រព្យផ្សេងទៀត  ដោយសារតែដីក្នុងតំបន់មួយចំនួននៅមានតម្លៃធូរថ្លៃនៅឡើយ ដែលយើងអាចមានលទ្ធភាពទិញបាន ជាពិសេសនៅតំបន់ជាយក្រុង ឬទីរួមខេត្តមួយចំនួនដែលជាប់រាជធានីភ្នំពេញ។»

លោក សុខ គឹមអេង បានបន្តថា ការវិនិយោគលើដីធ្លីមួយចំនួនអាចនឹងត្រូវការពេលវែងបន្តិចក៏ពិតមែន តែក៏មានឱកាសនៃការចំណេញខ្ពស់ផងដែរ។ បើតាមបទពិសោធន៍របស់លោកនៅក្នុងវិស័យនេះ ទាំងការវិនិយោគទៅលើដីធ្លី ឬផ្ទះសុទ្ធតែមានឱកាសដើម្បីទទួលបានផលចំណេញ ដោយអាស្រ័យទៅធនធានហិរញ្ញវត្ថុដែលយើងមាន ថាតើយើងមានលទ្ធភាពកម្រិតណាហើយចង់វិនិយោគទៅលើអចលនទ្រព្យប្រភេទណាមុន។

ជាក់ស្ដែង ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ អចលនទ្រព្យដីធ្លីមួយចំនួនត្រូវបានដាក់លក់ក្រោមទីផ្សារ១០ទៅ២០ភាគរយ ហើយនេះគឺជាឱកាសល្អសម្រាប់អ្នកវិនិយោគដែលមានធនធានគ្រប់គ្រាន់ដើម្បីចាប់យកក្នុងកំឡុងពេលនេះ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 855 967876902 (Telegram)/ 855 66886633