CALL US,Telegram,WhatsApp,WeChat

You are here

News

កែលម្អប្រឡាយទឹកស្អុយ ទៅជាផ្លូវកោងកាងសាងស្នេហ៍សម្រេចបាន៩០%

ផ្លូវលូទឹកស្អុយកណ្ដាលក្នុងក្រុងសៀមរាបដែលមិនអាចប្រើប្រាស់បាន និងមានក្លិនស្អុយ ត្រូវបានគណៈកម្មការអន្តរក្រសួង ស្ថាបនានិងរៀបចំធ្វើការកែលម្អ សម្រេចបាន៩០%ហើយ ដោយប្រសិទ្ធនាមថា ផ្លូវកោងកាងសាងស្នេហ៍។

2 years ago

គម្រោងអាកាសយានដ្ឋានខេត្តមណ្ឌលគិរីជាប់គាំង ដោយសារក្រុមហ៊ុនវិនិយោគចិនដកខ្លួន

គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីកំពុងតែជាប់គាំង ដោយសារតែក្រុមហ៊ុនចិន​ ដែលទទួលសិទ្ធវិនិយោគអាកាសយានដ្ឋានបានប្រកាសដកខ្លួន ។ នេះបើយោងតាម ឯកឧត្តម សុិន ចាន់សិរិវុត្ថា ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ 

2 years ago

ព្រះសីហនុនឹងរៀបចំ បុណ្យសមុទ្រ និងក្លឹបឆ្នេរសមុទ្រស្អាតបំផុត

ខេត្តព្រះសីហនុ នឹងរៀបចំក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ដល់ថ្ងៃទី ១៤ នាខែធ្នូខាងមុខ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦។

2 years ago

ពន្ធដារ ប្រមូលចំណូលពន្ធបានជិត ២៥០០លានដុល្លារ ក្នុងរយៈពេល ៨ខែមកនេះ!

រយៈពេល៨ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៩ ៨៧៩.១៤ប៊ីលានរៀល (ប្រមាណជា ២ ៤៣៩.២៩ លានដុល្លារ) ស្មើនឹង ៨៦.៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ។ 

2 years ago

សម្ភោធអគារស្នងការរាជធានីថ្មី មានតម្លៃ ១៤លានដុល្លាអាមេរិក!

អគារស្នងការរាជធានីថ្មី បានសម្រេចការសាងសង់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ ជាមួយទឹកប្រាក់ចំណាយប្រមាណ ១៤លានដុល្លាអាមេរិក។ នេះបើតាមការលើកឡើងរបស់  លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ 

2 years ago

អគារពន្ធដារថ្មី នឹងបង្ហាញរូបរាងយ៉ាងស្គឹមស្គៃនៅតំបន់ជ្រោយចង្វារ

អគារពន្ធដារថ្មី នឹងបង្ហាញរូបរាងយ៉ាងស្គឹមស្គៃនៅតំបន់ជ្រោយចង្វារ មាន កម្ពស់ ៣២ជាន់ ដែលក្នុងនោះមានផ្ទៃក្រឡាសាងសង់សរុប ៩៧ ៧០០ម៉ែត្រក្រឡា មានទីតាំងចំណតរថយន្តប្រមាណជាង ១៣០០ចំណត  សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។

2 years ago