All Posts in Category

Finance

កាត់ប្លង់ដីដោយខ្លួនឯងមិនអស់លុយពឹងអ្នករត់ការសូម្បី១រៀល

កំណើននៃការទិញ-លក់ដីកាន់តែមានការកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជាដោយសារតែវិស័យអចលនទ្រព្យកំពុងតែមានសក្តានុពលខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសចរន្តក្នុងការទិញ-លក់ដីធ្លីកំពុងទទួលបានប្រជាប្រិយភាព ។ ការទិញ-លក់ដីធ្លីកាន់តែមានសន្ទុះតម្រូវការនៃការកាត់ប្លង់ដីរវាងម្ចាស់ដី និងអ្នកទិញគឺកាន់តែសំខាន់ និងចាំបាច់ដើម្បីឱ្យការទិញ-លក់ប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ។ ក្នុងនោះផងដែរ មានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់មានបទពិសោធន៍រួចទៅហើយលើការទិញ-លក់ដីធ្លីច្បាស់ជាធ្លាប់ឆ្លងកាត់ការកាត់ប្លង់ដីដោយខ្លួនឯង ឬត្រូវចំណាយថវិការរកអ្នករត់ការដើម្បីជាជំនួយក្នុងការកាត់ប្លង់ដីជាដើម ។ ប៉ុន្តែក្នុងថ្ងៃនេះផងដែរសម្រាប់ប្រជាពលរដ្ឋដែលមិនចង់ចំណាយថវិការលើអ្នករត់ការដើម្បីកាត់ប្លង់ដី លោកអ្នកអាចកាត់ប្លង់ដីដោយខ្លួនឯងតាមរយៈ៣ជំហានដូចខាងក្រោម ៖ រូបតំណាង ជំហានទី១ ៖ ក្នុងនាមលោកអ្នកដែលជាទិញដី លោកអ្នកត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់ដីច្បាប់ដើម, អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកដែលជាអ្នកទិញ ទៅកាន់ទីស្នាក់ការសុរិយោដីស្រុកដើម្បីបំពេញលិខិតលក់ផ្តាច់, ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃដើម្បីយល់ព្រមទាំងអស់គ្នា (បុគ្គលិកសុរិយោដីស្រុកនឹងបំពេញឯកសារពាក់ព័ន្ធទាំងអស់នោះ) ។ រូបតំណាង ជំហានទី២ ៖ ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃនៅចំពោះមុខបុគ្គលិកសុរិយោដៃរួចហើយ…

Read more

សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ

សួរខ្លួនឯង3សំណួរនេះសិនមុនចង់ទិញផ្ទះឬដីកុំឱ្យត្រដាបត្រដួសពេលទិញហើយ

ស្របពេលវិស័យអចលនទ្រព្យកំពុងតែមានសន្ទុះសក្តានុពលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យចរន្តនៃការទិញលក់អចលនទ្រព្យកាន់តែមានការកើនឡើងជាហូរហែ មិនតែប៉ុណ្ណោះការទិញអចលនទ្រព្យវាគឺជារឿងល្អសម្រាប់អ្នកដែលមានលទ្ធភាពដែលអាចទិញផ្តាច់ដោយសារតែគេមានប្រភពចំណូលច្បាស់លាស់ ។ ប៉ុន្តែសម្រាប់អ្នកដែលទិញដោយជ្រើសរើសជម្រើសបង់រំលស់វិញត្រូវសិក្សាឱ្យបានច្បាស់ជាមុនសិនចៀសវាងជួបបញ្ហាត្រដាបត្រដួសក្រោយពីទិញដី ឬផ្ទះរួច ។ ខាងក្រោមនេះជាចំណុចធំៗ៣ដែលអ្នកត្រូវសួរខ្លួនឯងជាមុនសិនមុននឹងសម្រេចចិត្តទិញដី ឬផ្ទះ ៖ ទី១- តើប្រភពចំណូលរបស់លោកអ្នកនឹងនរហើយឬនៅ? បើសិនយើងមិនមានប្រភពចំណូលទៀងទាត់ទេ ហើយយើងចង់បង់រំលស់អចលនទ្រព្យនោះគឺជារឿងពិបាក បញ្ហាហិរញ្ញវត្ថុដែលកើតឡើងផ្ទាល់ចំពោះខ្លួនឯងណាមួយប្រាកដជាប៉ះពាល់ដល់ការវិនិយោគទិញអចលនទ្រព្យបង់រំលស់ ។ ដូចនេះត្រូវត្រូតពិនិត្យមើលប្រភពប្រាក់ចំណូលយើងឱ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តវិនិយោគទិញអចលនទ្រព្យបង់រំលស់ចៀសវាងហានិភ័យ ។ ទី២- តើលោកអ្នកបង់រំលស់ជាមួយធនាគារ ឬម្ចាស់គម្រោងផ្ទាល់? លោកអ្នកត្រូវធ្វើការប្រៀបធៀបជាមួយការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារថា តើមួយណាល្អជាង និងផ្តល់លក្ខណៈងាយស្រួលក៏ដូចជាហុចផលចំណេញខ្ពស់ជាងសម្រាប់លោកអ្នក ។ ត្រូវប្រៀបធៀបការប្រាក់មួយណាមានការប្រាក់កម្ចីទិញអចលនទ្រព្យដែលមានភាគរយទាបជាង ។ មួយវិញទៀតលក្ខខណ្ឌនៃជម្រើសបង់ប្រាក់រវាងធនាគារ និងម្ចាស់គម្រោងផ្ទាល់មួយណាមានលក្ខណៈងាយស្រួល និងល្អប្រសើរជាង ។ ទី៣- តើលោកអ្នកនឹងចំណាយរយៈពេលប៉ុន្មាន? បើសិនគាត់ទិញអចលនទ្រព្យដោយបង់រំលស់ក្នុងរយៈពេលខ្លីចាប់ពី៣ខែ គឺការវិនិយោគនោះអាចទទួលបានផលអវិជ្ជមាន និងផ្តល់ផលចំណេញប្រហែល ៥-១០% ក្នុងការវិនិយោគក្នុងរយៈពេលខ្លី…

Read more

ចំណុចសំខាន់ៗគួរពិចារណាមុនពេលចុះកិច្ចសន្យាជួលផ្ទះ

ចំណុចសំខាន់ៗគួរពិចារណាមុនពេលចុះកិច្ចសន្យាជួលផ្ទះ

មុនពេលចុះកិច្ចសន្យាជួលផ្ទះអ្នកជួលផ្ទះភាគច្រើនមិនបានចាប់អារម្មណ៍អំលើចំណុចតូចតាច មួយចំនួនព្រោះគិតថាមិនសូវសំខាន់ ប៉ុន្ដែផ្ទុយមកវិញរឿងតូចតាចទាំងនោះគឺពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកពុំគួរមើលរំលង។ តើចំណុចសំខាន់ទាំំងនោះមានអ្វីខ្លះ? ខាងក្រោមនេះជាចំណុច ដែលអ្នកគួរពិចារណាមុនពេលដែលអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួលផ្ទះ។ តើម្ចាស់អចលនទ្រព្យមានអត្ដចរិតយ៉ាងដូចម្ដេច? អ្នកត្រូវពិនិត្យមើលពីប្រវត្តិរបស់ម្ចាស់អចលនទ្រព្យ។ អ្នកមិនចាំបាច់ធ្វើវាឲ្យពិបាក ដោយត្រូវរក កំណត់ហេតុពីអាជ្ញាធរ ឬមន្ដ្រីមានសមត្ថិកិច្ចនោះទេ។ ប្រភពដែលអ្នកអាចទទួលបានព័ត៌មាន ជាក់លាក់បំផុតនោះគឺ អ្នកជិតខាង និងអ្នកលក់គ្រឿងទេសក្បែរនោះ។ ពួកគេអាចដឹង និងស្គាល់ច្បាស់ពីលក្ខណៈសម្បត្តិ និងអត្តចរិយរបស់ម្ចាស់អចលនទ្រព្យដែលអ្នកមានបំណង ចង់ជួល។ ជម្រើសល្អមួយទៀតប្រសិនបើអាចធ្វើបាន អ្នកគួរព្យាយាមនិយាយជាមួយអ្នកជួលផ្ទះ នោះពីមុនពួកគេប្រាកដណាស់នឹងអាចប្រាប់អ្នកនូវព័ត៌មានដែលជាជឿទុកចិត្តបាន។ ជួបនិយាយលេងជាមួយអ្នកជិតខាង ជួនកាលបទពិសោធន៍នៃការរស់នៅដ៏ល្អរបស់អ្នកត្រូវបានបំផ្លាញដោយការរស់នៅក្បែរអ្នកជិតខាងដែលមិនមានអត្តចរិតល្អ ឬមិនចេះគិតគូពីអ្នកដ៏ទៃ។ ដូច្នេះព្យាយាមជួបជាមួយអ្នកជិត ខាងក្បែរនោះជាមុនសិន មុនពេលសម្រេចចិត្ដចុះហត្ថលេខាលើកិច្ចសន្យាជួល។ អ្នកចាំបាចត្រូវដឹងថាតើពួកគេអាចមានឥទ្ធិពលដល់ការរស់នៅរបស់អ្នកកម្រិតណា ពីព្រោះចំណុចនេះអាចធ្វើឲ្យអ្នករផ្លាស់ប្ដូរការសម្រេចចិត្តរបស់អ្នកក៏ថាបាន។ ត្រួតពិនិត្យតំបន់នោះនៅពេលយប់ សាកទៅតំបន់ដែលអ្នកគ្រោងនឹងជួលនៅពេលយប់ដើម្បីពិនិត្យមើលពីស្ថានភាពសុវត្ថិភាពនៅ តំបន់នោះ។ ជួនកាលកន្លែងដែលមានភាពស្ងប់ស្ងាត់ពេលថ្ងៃ អាចប្រែក្លាយជាតំបន់ដែល មានការរំខានខ្លំាងនៅពេលយប់។…

Read more